មហារីកថ្លើមអាចចាប់ផ្តើមដោយគ្រាន់តែរមាស់ស្បែក
មហារីកថ្លើម (Liver Cancer) គឺជាមហារីកមួយក្នុងចំណោមមហារីកទូទៅបំផុតនៅក្នុងប្រទេសថៃ ជាពិសេសចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ ដូចជាអ្នកឆ្លងជំងឺរលាកថ្លើមប្រភេទ B ឬ C

មហារីកសួតប្រភេទមិនតូច (Non-Small Cell Lung Cancer: NSCLC) គឺជាប្រភេទដែលរកឃើញច្រើនបំផុតចំពោះមហារីកសួត។ ការព្យាបាលជាទូទៅអាស្រ័យលើដំណាក់កាលនៃជំងឺ និងការការបម្លែងខ្លួននៃហ្សែន។ ទោះបីជាយ៉ាងណាក៏ដោយ នៅមានការបម្លែងខ្លួនប្រភេទមួយចំនួនដែលរកឃើញតិចតួច ប៉ុន្ដែរឿងសំខាន់សម្រាប់ការជ្រើសរើសការព្យាបាល មួយក្នុងចំណោមការទាំងអស់ គឺ RET rearrangement ឬ RET fusion
ទោះបីជា RET fusion ត្រូវបានរកឃើញតែក្នុង 1-2% នៃអ្នកជំងឺមហារីកសួតប្រភេទ NSCLC ក៏ដោយ ប៉ុន្ដែការពិនិត្យរកឃើញនៃការបម្លែងខ្លួនប្រភេទនេះ គឺមានសារៈសំខាន់ណាស់ ព្រោះវាជួយឱ្យអ្នកជំងឺចូលទៅកាន់ការព្យាបាលដោយថ្នាំគោលដៅ (Targeted Therapy) ដែលកំណត់គោលដៅជាក់លាក់នៃការបម្លែងខ្លួនរបស់ហ្សែន ដែលមានប្រសិទ្ធភាពជាងការព្យាបាលដោយប្រើគីមី អាចកាត់បន្ថយទំហំដុំសាច់បានកាន់តែច្រើន និងរក្សាជំងឺនេះមិនឱ្យកើតឡើងវិញបានយូរ
RET fusion កើតឡើងនៅពេលដែលហ្សែន RET ច្របូកច្របល់ជាមួយហ្សែនផ្សេងៗ ដែលខុសប្រក្រតី ដូចជា KIF5B-RET ជាលទ្ធផលធ្វើឪ្យមានការកើតប្រូតេអ៊ីនជំរុញការលូតលាស់កោសិកាខុសប្រក្រតី ទីបំផុតនាំឱ្យកើតមហារីកសួត
នេះគឺជាឧទាហរណ៍នៃអ្នកជំងឺពិតប្រាកដម្នាក់ដែលបានទទួលការព្យាបាលជំងឺមហារីកសួតជាមួយលោកវេជ្ជបណ្ឌិត DR. AISSARAPONG SIRICHAVAROJ វេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យវេជ្ជថានី នឹងបានទទួលការព្យាបាលដោយថ្នាំគោលដៅពិសេសសម្រាប់ការបម្លែងហ្សែន RET fusion
អ្នកជំងឺម្នាក់នេះបានទទួលការធ្វើរោគវិនិច្ឆ័យថាមាន ជំងឺមហារីកសួតប្រភេទ NSCLC ដំណាក់កាលរាតត្បាត និងលទ្ធផលពីការធ្វើកោសល្យវិច័យបានបង្ហាញឱ្យឃើញថា ការបម្លែងខ្លួនប្រភេទ KIF5B-RET fusion វេជ្ជបណ្ឌិតបានរៀបចំផែនការព្យាបាលជាមួយនឹងថ្នាំ Selpercatinib ដែលជាថ្នាំគោលដៅ RET inhibitor ក្នុងទម្រង់ថ្នាំលេបតាមមាត់ ជាការព្យាបាលរូបមន្ដដំបូងចំពោះអ្នកជំងឺម្នាក់នេះ ដោយមិនចាំបាច់ប្រើការព្យាបាលដោយគីមី ដោយលទ្ធផលនៃថតកាំរស្មីតាមដានបង្ហាញឪ្យឃើញថា៖
ករណីរបស់អ្នកជំងឺនេះបង្ហាញពីសារៈសំខាន់នៃការធ្វើតេស្តស្វែងរកការបម្លែងខ្លួននៃហ្សែនពីការធ្វើកោសល្យវិច័យដោយបចេ្ចកវិជ្ជា NGS។ ប្រសិនបើអ្នកជំងឺមិនបានពិនិត្យយ៉ាងទូលំទូលាយដោយប្រើបច្ចេកទេសនេះទេ វាអាចធ្វើឪ្យមិនអាចរកឃើញការបម្លែងខ្លួននៃ RET fusion ដែលមានឪកាសកើតឡើងក្នុងអត្រាទាបបំផុត ត្រឹមតែ 1-2% នឹងអាចធ្វើឱ្យអ្នកជំងឺបាត់បង់ឱកាសសម្រាប់ការព្យាបាលដោយថ្នាំគោលដៅដែលមានប្រសិទ្ធភាពខ្ពស់
មជ្ឈមណ្ឌលមហារីក, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000