ទ្វារមាសមានក្លិនមិនល្អ បញ្ហាដែលស្ដ្រីមិនហ៊ាននិយាយ ប៉ុន្តែវាអាចព្យាបាលបាន
ប្រសិនបើអ្នកជាមនុស្សមួយគិតថាការរក្សាអនាម័យរាងកាយយ៉ាងត្រ […]

Table of Contents
ជាមួយនឹងបច្ចេកវិទ្យាវេជ្ជសាស្រ្តដែលកំពុងអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស ធ្វើឱ្យការព្យាបាលជំងឺខាងខួរក្បាល មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យ ការវះកាត់ខួរក្បាលដើម្បីដោះស្រាយបញ្ហា ដុំសាច់ក្នុងខួរក្បាល ដែលបច្ចុប្បន្នមានវិធីសាស្ត្រថ្មីៗជាច្រើន ដែលជួយឱ្យការវះកាត់មានភាពត្រឹមត្រូវ និងសុវត្ថិភាពច្រើនជាងមុន
សម្រាប់អ្នកជំងឺឬគ្រួសារដែលកំពុងស្វែងរកជម្រើសសម្រាប់ការព្យាបាលជំងឺ ដុំសាច់ក្នុងខួរក្បាល ដើម្បីបង្កើនសុវត្ថិភាពឱ្យកាន់តែច្រើនជាងមុន បច្ចុប្បន្នមានវិធីវះកាត់ចំនួន ៣ ដែលជាការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងជួយឱ្យជាសះស្បើយបានយ៉ាងមានប្រសិទ្ធភាព
ការវះកាត់ខួរក្បាលដោយប្រើបច្ចេកទេសនាំផ្លូវគឺជាការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រដើម្បីចម្លងខួរក្បាលរបស់អ្នកជំងឺ ជារូបភាព 3D ក្នុងទម្រង់ផ្សេងៗ ដើម្បីប្រើសម្រាប់កំណត់ទិសដៅ និងរៀបចំផែនការនៃការវះកាត់ គុណសម្បត្តិនៃវិធីសាស្ត្រនេះគឺ៖
វេជ្ជបណ្ឌិតអាចមើលឃើញពីទីតាំងនៃឧបករណ៍ និងស្នាមជំងឺ ដូច្នេះទើបធ្វើឪ្យការវះកាត់ដុំសាច់អាចអនុវត្តបានប្រកបដោយភាពជាក់លាក់ បើទោះបីជាតំបន់ដែលពិបាកក្នុងការចូលទៅក៏ដោយ វាជួយកាត់បន្ថយការខូចខាតដល់ជាលិកាខួរក្បាល និងសរសៃប្រសាទអំឡុងពេលវះកាត់
វេជ្ជបណ្ឌិតអាចចូលទៅកាន់ទីតាំងនៃស្នាមជំងឺបានកាន់តែងាយស្រួល ដូច្នេះហើយ មិនចាំបាច់ត្រូវបើកខួរក្បាលធំពេកទេ ដែលអាចដំណើរការវះកាត់តាមរយៈរន្ធតូចមួយប្រហែល 2-3 សង់ទីម៉ែត្រ
ដោយសារតែរូបភាពចម្លង 3D ជួយវេជ្ជបណ្ឌិតអាចចូលទៅកាន់ទីតាំងពិតប្រាកដនៃដុំសាច់ និងធ្វើការវះកាត់បានយ៉ាងឆាប់រហ័ស ធ្វើឱ្យអ្នកជំងឺមិនសូវរងរបួស និងកាត់បន្ថយហានិភ័យនៃការប្រើថ្នាំសន្លប់ក្នុងរយៈយូរផងដែរ
នៅពេលដែលរយៈពេលការវះកាត់ត្រូវបានកាត់បន្ថយ វាក៏ជួយកាត់បន្ថយហានិភ័យនៃផលប៉ះពាល់ផងដែរ រួមទាំងការឆ្លងមេរោគ និងជួយអ្នកជំងឺឱ្យជាសះស្បើយលឿនជាងមុន
បន្ថែមពីលើការប្រើក្នុងការព្យាបាលបញ្ហាដុំសាច់ក្នុងខួរក្បាល បច្ចេកទេសនេះថែមទាំងអាចប្រើដើម្បីព្យាបាលជំងឺខួរក្បាលមួយចំនួនបានដូចជា ជំងឺហូរឈាមក្នុងខួរក្បាល ជំងឺប៉ូសក្នុងខួរក្បាល ជំងឺផាកឃីនសុន និងជំងឺឆ្កួតជ្រូកផងដែរ
នៅក្នុងលក្ខខណ្ឌនៃការវះកាត់ខួរក្បាលដោយប្រើកាមេរ៉ាមីក្រូទស្សន៍ (Microscopic Surgery) គឺជាបច្ចេកវិទ្យាមួយទៀតដែលនិយមប្រើដើម្បីព្យាបាលដុំសាច់ក្នុងខួរក្បាល វេជ្ជបណ្ឌិតនឹងធ្វើការដាក់កាមេរ៉ាពង្រីកកម្រិតខ្ពស់ និងមានពន្លឺដែលអាចចាំងចូលទៅក្នុងចំណុចជ្រៅ ដើម្បីមើលទីតាំងនៃស្នាមជំងឺ រួមទាំងព័ត៌មានលម្អិតនៃជាលិកា និងសរសៃប្រសាទផ្សេងៗ ជួយឱ្យអាចធ្វើការវះកាត់ដុំសាច់ប្រកបដោយប្រសិទ្ធភាព រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដូចខាងក្រោម៖
កាមេរ៉ាមីក្រូទស្សន៍ ជួយបង្ហាញទីតាំងនៃស្នាមជំងឺ និងសមាសធាតុផ្សេងៗនៃខួរក្បាលអនុញ្ញាតឱ្យវេជ្ជបណ្ឌិតបែងចែកដុំសាច់បានយ៉ាងច្បាស់ពីជាលិកាខួរក្បាលធម្មតា ជាលទ្ធផលជួយដល់ការវះកាត់ដំណើរការបានកាន់តែច្បាស់លាស់
ជាមួយនឹងរូបភាពនៃខួរក្បាល ដែលមានភាពច្បាស់ខ្ពស់ ជួយឱ្យគ្រូពេទ្យអាចប្រើឧបករណ៍វះកាត់ចូលទៅរកស្នាមជំងឺបានយ៉ាងជាក់លាក់ ទើបធ្វើឪ្យកាត់បន្ថយការខូចខាតដល់សរសៃឈាម សរសៃប្រសាទ និងជាលិកាខួរក្បាលនៅក្នុងតំបន់ជុំវិញបានយ៉ាងមានប្រសិទ្ធិភាព
ដោយសារតែវេជ្ជបណ្ឌិតអាចមើលឃើញនូវព័ត៌មានលម្អិតនៃខួរក្បាល និងទំហំនៃដុំសាច់បានយ៉ាងច្បាស់ ដូច្នេះដុំសាច់អាចកំចាត់ចោលបានទាំងស្រុង
ការវះកាត់បានយ៉ាងជាក់លាក់ និងប្រើពេលវេលាវះកាត់តិចជាងមុន ជួយកាត់បន្ថយឱកាសនៃការកើតមានផលវិបាកក្រោយការវះកាត់ និងជួយអ្នកជំងឺអាចជាសះស្បើយបានយ៉ាងឆាប់រហ័ស
ដូច្នេះការវះកាត់ខួរក្បាលដោយប្រើកាមេរ៉ាមីក្រូទស្សន៍ ធ្វើឱ្យកាត់បន្ថយឱកាសនៃការប៉ះពាល់ដល់ ជាលិកាខួរក្បាល សរសៃប្រសាទ និងសរសៃឈាម

សម្រាប់ការវះកាត់ខួរក្បាលដោយប្រើបច្ចេកទេសអង់ដូស្កុបរបួសតូចជាបច្ចេកទេសមួយដែលប្រើកាមេរ៉ារាងជាដំបងបញ្ចូលតាមរន្ធតូចមួយចូលទៅក្នុងតំបន់ខួរក្បាលដែលត្រូវធ្វើការវះកាត់ ដើម្បីឱ្យវេជ្ជបណ្ឌិតអាចមើលឃើញរូបភាពខួរក្បាលដែលមានភាពលម្អិតខ្ពស់ បើទោះជានៅក្នុងកន្លែងជ្រៅ និងអាចធ្វើការវះកាត់ដោយមិនចាំបាច់បើកលលាដ៍ក្បាល ដោយគុណសម្បត្តិនៃវិធីសាស្ត្រនេះគឺ៖
ការវះកាត់ខួរក្បាលដោយប្រើបច្ចេកទេសអង់ដូស្កុបរបួសតូច ជួយឱ្យវេជ្ជបណ្ឌិតអាចចូលទៅដល់ស្នាមជំងឺតំបន់ជ្រៅនិងពិបាក បានយ៉ាងមានប្រសិទ្ធភាព
វេជ្ជបណ្ឌិតនឹងធ្វើការខួងរន្ធទំហំប្រហែល 6-8 មីលីម៉ែត្រ ដើម្បីបញ្ចូលកាមេរ៉ាទៅក្នុងទីតាំងដែលត្រូវការ ធ្វើឱ្យអ្នកជំងឺមានមុខរបួសវះកាត់តូចបំផុត
នៅពេលដែលមុខរបួសវះកាត់តូចជាងមុន នឹងជួយកាត់បន្ថយបរិមាណនៃការបាត់បង់ឈាម និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ជួយឱ្យអ្នកជំងឺជាសះស្បើយបានលឿនជាងការវះកាត់បែបវះបើកលលាដ៍ក្បាល
ការវះកាត់ខួរក្បាលដោយប្រើបច្ចេកទេសអង់ដូស្កុបរបួសតូច ស័ក្តិសមសម្រាប់ព្យាបាលដុំសាច់នៅតំបន់លលាដ៍ក្បាល ដុំសាច់នៅប្រហោងខួរក្បាល ឬការព្យាបាលជំងឺទឹកដក់ក្នុងខួរក្បាល
ជាមួយបច្ចេកវិទ្យាការវះកាត់ខួរក្បាលទំនើបទាំងអស់នេះ នឹងធ្វើឱ្យការព្យាបាលដុំសាច់ក្នុងខួរក្បាលមានសុវត្ថិភាព និងមានប្រសិទ្ធភាពជាងមុន។ ការជ្រើសរើសវិធីសាស្រ្តវះកាត់ដែលសមស្រប អាស្រ័យលើការសំរេចចិត្តរបស់វេជ្ជបណ្ឌិត និងស្នាមជំងឺរបស់បុគ្គលម្នាក់ៗ រួមទាំងការត្រៀមខ្លួនរបស់មន្ទីរពេទ្យដែលផ្តល់ការព្យាបាល
ដូច្នេះ ប្រសិនបើលោកអ្នក ឬមនុស្សជិតស្និទ្ធិរបស់លោកអ្នកកំពុងប្រឈមមុខនឹងបញ្ហាដុំសាច់ក្នុងខួរក្បាល អាចមកពិគ្រោះជាមួយវេជ្ជបណ្ឌិតដែលមានជំនាញផ្នែកខួរក្បាល និងប្រព័ន្ធប្រសាទ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងផែនការព្យាបាលសមស្របបំផុត ជាមួយនឹងបច្ចេកវិជ្ជាវេជ្ជសាស្ត្រទំនើប នឹងបង្កើនឱកាសនៃការជាសះស្បើយឡើងវិញជួយឱ្យអ្នកជំងឺវិលទៅរកជីវិតធម្មតាវិញដោយក្តីរីករាយ
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលប្រព័ន្ធសរសៃប្រសាទ, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000