អត្ថបទសុខភាព

ដុំសាច់ក្នុងខួរក្បាល គឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដែលមិនគួរមើលរំលង

Share:

ការឈឺក្បាលញឹកញាប់ និយាយមិនច្បាស់ មាត់វៀច អវយវៈទន់ខ្សោយអាចជាសញ្ញាមួយនៃដុំសាច់ក្នុងខួរក្បាល (Brain Tumor) ដែលមនុស្សមួយចំនួនប្រហែលជាមិនដឹង ប្រសិនបើ​មិន​បាន​ព្យាបាល​ទាន់​ពេល​ទេ វា​អាច​នឹង​មាន​ការ​គំរាម​កំហែង​ធ្ងន់ធ្ងររហូតដល់ស្លាប់មួយចំហៀងខ្លួន ឬរាលដាលរហូតក្លាយជា​មហារីកដំណាក់កាល​​គ្រោះថ្នាក់បាន។

វេជ្ជបណ្ឌិត DR. PONGSAKORN PONGSAPAS ​គ្រូពេទ្យប្រព័ន្ធប្រសាទ​នៃមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា ដុំសាច់ក្នុងខួរក្បាលគឺជាជំងឺដែលបណ្តាលមកពីភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធហ្សែន ចាំបាច់ត្រូវពិនិត្យមើលកន្លែងដែលដុំសាច់កើតឡើងនៅក្នុងខួរក្បាល ហើយទីតាំងនោះមានមុខងារអ្វី ដែលនឹងធ្វើឱ្យមានរោគសញ្ញាកើតឡើង។ ឧទាហរណ៍ ដុំសាច់ក្នុងខួរក្បាលកើតឡើងនៅទីតាំងដែលទាក់ទងនឹងការមើលឃើញ ធ្វើឱ្យព្រិលភ្នែក មើលឃើញបែកចេញជាពីរ ឬទីតាំងដែលគ្រប់គ្រងចលនាដៃ ជើង បណ្តាលឱ្យមានភាពខ្សោយ ឬអាចស្លាប់មួយចំហៀងខ្លួន។ល។ ដោយដុំសាច់ដែលកើតឡើងក្នុងខួរក្បាលមានទាំងដុំសាច់ក្នុងខួរក្បាលធម្មតា និងដុំសាច់ក្នុងខួរក្បាលដែលសាហាវ ឬមហារីកខួរក្បាល។

ដុំសាច់ក្នុងខួរក្បាលធម្មតា បណ្តាលមកពីភាពមិនប្រក្រតីនៃការសាងរបស់ហ្សែននៅក្នុងកោសិកាខួរក្បាល ឬការវិវត្តរបស់កោសិកា បណ្តាលឱ្យកោសិកាបំបែក និងលូតលាស់ក្នុងអត្រាដែរខុសប្រក្រតី ជាលិកាដែលបង្កើតឡើងពីកោសិកាខុសប្រក្រតីទាំងនេះ បានរួមគ្នាបង្កើតទៅជាដុំសាច់ក្នុងខួរក្បាលដែលអាចបង្កការខូចខាតដល់ខួរក្បាល និងប្រព័ន្ធប្រសាទដែលនៅក្បែរនោះ។

ដុំសាច់កាចក្នុងខួរក្បាល ឬមហារីកខួរក្បាល អាចបណ្តាលមកពីកោសិកាមហារីកដែរកើតនៅក្នុងខួរក្បាល ឬកោសិកាមហារីកនៅក្នុងសរីរាង្គផ្សេងទៀតដែលរាលដាលទៅក្នុងខួរក្បាលតាមរយៈចរន្តឈាម បណ្តាលឱ្យក្លាយទៅជាដុំសាច់មហារីកដែរមានអត្រារីកធំ និងបង្កការខូចខាតដល់រាងកាយច្រើនជាងដុំសាច់ធម្មតា។

រោគសញ្ញានៃដុំសាច់ខួរក្បាល

  • ឈឺក្បាលញឹកញាប់ រ៉ាំរ៉ៃ និងកាន់តែធ្ងន់ធ្ងរទៅៗ 
  • ក្អួត ចង្អោរ និងងងុយជាប់រហូត
  • មានការប្រកាច់ ទោះបីជាអ្នកមិនធ្លាប់មានពីមុនមកក៏ដោយ
  • មានបញ្ហាក្នុងការស្តាប់
  • មាន​បញ្ហា​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និយាយទាក់
  • មានបញ្ហាការចងចាំ ច្របូកច្របល់ ងើយឆ្ងល់
  • មានបញ្ហាក្នុងការមើលឃើញ មើលឃើញមិនច្បាស់ ឬមើលឃើញបែកចេញជាពីរ
  • មានបញ្ហាតុល្យភាព
  • មានការប្លាស់ប្តូររឿងផ្លូវចិត្ត បុគ្គលិកលក្ខណៈ និងអាកប្បកិរិយា
  • ការបាត់បង់ការយល់ឃើញខាងវិញ្ញាណ និងចលនាអវយវៈ
  • ដៃជើងខ្សោយ ឬ ស្លាប់មួយចំហៀងខ្លួន

ការធ្វើរោគវិនិច្ឆ័យនឹងចាប់ផ្តើមពីការសាកសួរប្រវិត្តពិនិត្យរាង្គកាយ និងមុខងារខួរក្បាលដោយប្រើវិធីសាស្រ្តផ្សេងៗដូចជាការស្កែន CT Scan ឬ MRI ដែរអាចឃើញនៅភាពលំអិតនៃសរសៃឈាម និងសរសៃប្រសាទបានច្បាស់ជាង ដែរអនុញ្ញាតឱ្យមានការធ្វើរោគវិនិច្ឆ័យយ៉ាងឆាប់រហ័ស ដើម្បីរៀបចំផែនការព្យាបាលដែរត្រឹមត្រូវ។

ការពិចារណាលើការព្យាបាលដុំសាច់ខួរក្បាលអាស្រ័យលើប្រភេទ ទំហំ និងទីតាំងនៃដុំសាច់ ប្រសិនបើដុំសាច់នោះតូចមិនបង្កគ្រោះថ្នាក់ដល់ខួរក្បាល ឬប្រព័ន្ធសរសៃប្រសាទដែលនៅជិតនោះទេ វេជ្ជបណ្ឌិតអាចណាត់ដើម្បីធ្វើការតាមដានតាមកំណត់ជាប្រចាំ ប្រសិនបើដុំសាច់រីកធំ ជម្រើសនៃការព្យាបាលដោយការវះកាត់ អាចធ្វើឱ្យអ្នកជាសះស្បើយពីដុំសាច់ខួរក្បាលបាន។

បច្ចុប្បន្ននេះមានបច្ចេកវិទ្យាព្យាបាលដោយ កាំរស្មី (X-ray Therapy) សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺសរសៃឈាម Biplane Digital Subtraction Angiography ឬ Biplane DSA ដែលអាចព្យាបាលដុំសាច់ក្នុងខួរក្បាលដោយការសុងតាមសរសៃឈាមចូលទៅបិទសរសៃឈាមដែរទៅចិញ្ចិមដុំសាច់នោះ ធ្វើឱ្យដុំសាច់ខ្វះឈាមរួចស្វិតតូច វើឱ្យការវះកាត់ដុំសាច់កាន់តែងាយស្រួល

ការព្យាបាលដុំសាច់ ដោយការប្រើ Biplane DSA បង្កើនប្រសិទ្ធភាពនៃការបំផ្លាញដុំសាច់ខួរក្បាល និងអាចកាត់បន្ថយហានិភ័យនៃផលវិបាកពីការវះកាត់ ការបាត់បង់ឈាមតិច និងឆាប់ជាសះស្បើយ

សរុប ជំងឺដុំសាច់ក្នុងខួរក្បាលមិនមានវិធីការពារនោះទេ ដោយវិធី​ដែរល្អបំផុតនោះគឺ ​សង្កេត​មើល​រោគ​សញ្ញា​ខ្លួន​ឯង និង​សមាជិក​គ្រួសារ បើ​រក​ឃើញ​មិន​ប្រក្រតី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យង​ព្យាបាល​ឱ្យ​បាន​ឆាប់ ឱកាស​ក្នុង​ការ​ព្យាបាល​កាន់តែ​ច្រើន ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Nuerology Center, 4th Floor, King Of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating