ជំងឺស្ទះសរសៃឈាមខួរក្បាល ឬត្រូវបានគេស្គាល់ថា Ischemic Stroke គឺជាស្ថានភាពដែលខួរក្បាលខ្វះការផ្គត់ផ្គង់ឈាម និងអុកស៊ីហ្សែន បណ្តាលឱ្យខូចខាតដល់កោសិកាខួរក្បាល រហូតធ្វើឱ្យវាមិនអាចគ្រប់គ្រងសរីរាង្គផ្សេងៗក្នុងរាងកាយបាន។ ថែមទាំងបង្កើនហានិភ័យនៃបញ្ហាស្លាប់មួយចំហៀងខ្លួន ឬភាពមិនប្រក្រតីផ្សេងទៀតដែលប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃផងដែរ។ ដូច្នេះ អ្នកជំងឺដែលមានជំងឺស្ទះសរសៃឈាមខួរក្បាល គួរតែទទួលការព្យាបាល និងការថែទាំភ្លាមៗ ដើម្បីទប់ស្កាត់ការកើតឡើងវិញម្ដងទៀត
ការយល់ដឹងអំពីជំងឺស្ទះសរសៃឈាមខួរក្បាល
ជំងឺដាច់សរសៃឈាមខួរក្បាល កើតឡើងជាចម្បងដោយការប្រមូលផ្តុំនៃជាតិខ្លាញ់ និងកំណកកំបោរនៅក្នុងសរសៃឈាម ឬមានកំណកឈាមតូចៗរបូតមកតាមលំហូរឈាម និងស្ទះសរសៃឈាមក្នុងខួរក្បាល នាំឪ្យឈាមមិនអាចហូរទៅចិញ្ចឹមកោសិកាខួរក្បាលបានគ្រប់គ្រាន់ ធ្វើឱ្យខូចកោសិកាខួរក្បាល និងមិនអាចគ្រប់គ្រង់មុខងារនៃសរីរាង្គផ្សេងៗក្នុងរាងកាយបានតាមធម្មតា បើមិនបានទទួលការព្យាបាលដែលសក្ដិសម អាចកើតមានផលវិបាក ដែលអាចប្រឈមនឹងការបាត់បង់ជីវិតបាន
រោគសញ្ញានៃជំងឺស្ទះសរសៃឈាមខួរក្បាល
អ្នកជំងឺដែលមានជំងឺដាច់សរសៃឈាមខួរក្បាល នឹងមានរោគសញ្ញាផ្សេងៗគ្នា អាស្រ័យលើស្ថានភាពរាងកាយ និងទីតាំងនៃខួរក្បាលដែលមានបញ្ហាស្ទះសរសៃឈាមបានកើតឡើង។ ដោយរោគសញ្ញាដែលជួបច្រើនបំផុតរួមមានដូចខាងក្រោម៖
ឈឺក្បាល ធ្ងន់ធ្ងរភ្លាមៗ
មុខវៀចទៅខាងណាម្ខាង
ដៃឬជើងមានភាពទន់ខ្សោយនៅផ្នែកម្ខាងនៃរាងកាយ ស្ពឹកតាមរាងកាយ
ការនិយាយមិនច្បាស់ ឬពិបាកក្នុងទំនាក់ទំនង
ការមើលឃើញខុសប្រក្រតី ព្រិលភ្នែក
ដើរមិនត្រង់ បាត់បង់តុល្យភាព
ការបាត់បង់ការទទួលដឹង អារម្មណ៍
ការព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាល
ជំងឺដាច់សរសៃឈាមខួរក្បាល ទាមទារការព្យាបាលជាបន្ទាន់ដើម្បីការពារការខូចខាតខួរក្បាលយ៉ាងធ្ងន់ធ្ងរ ដោយគោលការណ៍ណែនាំដូចខាងក្រោមនេះ៖
ការប្រើប្រាស់ថ្នាំ
ចំពោះអ្នកជំងឺដែលមានជំងឺស្ទះសរសៃឈាមខួរក្បាលដែលត្រូវព្យាបាលដោយថ្នាំ ស្ថិតក្រោមការថែទាំពីវេជ្ជបណ្ឌិត និងមានការបែងចែកជា 3 វិធីសាស្រ្ត រួមមាន៖
ការប្រើថ្នាំរំលាយគ្រាប់ឈាមតាមសរសៃវ៉ែន ការប្រើថ្នាំរំលាយគ្រាប់ឈាម (tPA : Tissue Plasminogen Activator) ចូលទៅក្នុងសរសៃវ៉ែន ដើម្បីជួយបើកសរសៃឈាមដែលស្ទះនៅក្នុងខួរក្បាល។ នីតិវិធីនេះមានប្រសិទ្ធភាពបំផុតប្រសិនបើព្យាបាលក្នុងរយៈពេល 4-5 ម៉ោងបន្ទាប់ពីការចាប់ផ្តើមនៃរោគសញ្ញា ដោយអាចកាត់បន្ថយហានិភ័យនៃការស្លាប់ ឬពិការភាពបាន
ការវះកាត់សម្រាប់សរសៃឈាមក្រហមធំនៅក្នុងក (Carotid Aorta)
ក្នុងករណីដែលសរសៃឈាមស្ទះ និងមិនអាចព្យាបាលដោយថ្នាំរំលាយកំណកឈាម ឬប្រើថ្នាំហើយមិនមានប្រសិទ្ធភាព វេជ្ជបណ្ឌិតនឹងពិចារណាវិធីវះកាត់ផ្សេងៗគ្នា អាស្រ័យលើរោគសញ្ញារបស់អ្នកជំងឺដូចខាងក្រោម៖
ការវះកាត់ដើម្បីបើកសរសៃឈាមក្រហមនៅបរិវេនក (Carotid Endarterectomy) ការវះកាត់ដើម្បីយកបន្ទះខ្លាញ់ ឬកំណកកំបោរដែលប្រមូលផ្តុំនៅក្នុងសរសៃឈាម carotid ចេញ ដើម្បីស្តារលំហូរឈាម និងបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលឪ្យបានគ្រប់គ្រាន់។ វាស័ក្តិសមសម្រាប់អ្នកជំងឺដែលមានសរសៃឈាមស្ទះយ៉ាងធ្ងន់ធ្ងរ និងមានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនាពេលអនាគត
ការវះកាត់ពង្រីកសរសៃឈាមដោយប៉េងប៉ោងនិងសរសៃលួស (Carotid Angioplasty and Stenting) ការវះកាត់នេះប្រើប៉េងប៉ោងដើម្បីពង្រីកសរសៃឈាមដែលស្ទះឬរួមតូច។ បន្ទាប់មកបញ្ចូលសរសៃលួស (Stent) ដើម្បីជួយឪ្យសរសៃឈាមរក្សាទំហំដដែល។ នីតិវិធីនេះជួយការពារការស្ទះនៃសរសៃឈាមឡើងវិញ និងជួយឪ្យលំហូរឈាមអាចហូរទៅចិញ្ចឹមខួរក្បាលបានតាមធម្មតា
ឱកាសនៃការព្យាបាលឪ្យជាសះស្បើយ ឬការកើតឡើងវិញម្ដងទៀត
ជំងឺដាច់សរសៃឈាមខួរក្បាល អាចព្យាបាលបាន ប្រសិនបើអ្នកជំងឺទទួលការព្យាបាលភ្លាមៗ ដោយមានឱកាសនៃការជាសះស្បើយ និងអាចត្រឡប់ទៅសកម្មភាពផ្សេងៗវិញតាមធម្មតាបាន ប៉ុន្ដែអាស្រ័យលើទំហំនៃសរសៃឈាមដែលស្ទះ អាយុ និងស្ថានភាពរាងកាយរបស់អ្នកជំងឺផងដែរ
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនជាទទួលបានការព្យាបាលរហូតដល់រោគសញ្ញាផ្សេងៗ ត្រូវបានដោះស្រាយហើយក៏ដោយ ក៏ជំងឺដាច់សរសៃឈាមខួរក្បាលអាចកើតមានឡើងវិញម្ដងទៀតដែរ។ ដូច្នេះហើយ អ្នកជំងឺគួរតែបន្តលេបថ្នាំរបស់ខ្លួន និងធ្វើតាមការណែនាំរបស់គ្រូពេទ្យយ៉ាងតឹងរ៉ឹង
ការថែទាំការពារមិនឪ្យត្រលប់មកកើតឡើងវិញ
ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃជំងឺដាច់សរសៃឈាមខួរក្បាល អ្នកជំងឺគួរតែ៖
ការធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីធ្វើឱ្យលំហូរឈាមរត់បានស្រួល និងពង្រឹងសរសៃឈាមឪ្យរឹងម៉ាំជាងមុន។ ដោយគួរតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 30 នាទីជារៀងរាល់ថ្ងៃ និង 5 ថ្ងៃក្នុងមួយសប្តាហ៍ ដូចជាការដើរលឿន ហែលទឹក ឬជិះកង់
ការទទួលទានរបបអាហារដែលមានសុខភាពល្អ ជៀសវាងអាហារដែលជាតិខ្លាញ់ខ្ពស់ និងបង្កើនការបរិភោគបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិដែលមានជាតិសរសៃខ្ពស់ ដើម្បីជួយបន្ថយកម្រិតកូឡេស្តេរ៉ុល និងជាតិខ្លាញ់ក្នុងឈាម
ជៀសវាងភាពតានតឹង ដោយស្វែងរកវិធីបន្ធូរអារម្មណ៍ ដូចជាការអាន ស្តាប់តន្ត្រី ឬធ្វើយូហ្គា
ការសម្រាកឱ្យបានគ្រប់គ្រាន់ ជួយឱ្យរាងកាយរបស់អ្នកស្ដារឡើងវិញបានលឿនជាងមុន
ជៀសវាងគ្រឿងស្រវឹង និងការជក់បារី ដើម្បីកាត់បន្ថយកត្តាផ្សេងៗ ដែលប៉ះពាល់ប្រព័ន្ធរាងកាយ និងសរសៃឈាម កាត់បន្ថយហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលឡើងវិញម្តងទៀត
ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាស្ថានភាពដែលអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដល់មុខងារខួរក្បាល និងរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាលទាន់ពេលវេលា ឱកាសនៃការជាសះស្បើយ និងការស្ដារនីតិសម្បទាខ្ពស់។ ដូច្នេះហើយ ប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញាខុសពីប្រក្រតី អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យជាបន្ទាន់។ មន្ទីរពេទ្យវេជ្ជថានីមានអ្នកឯកទេសផ្នែកខួរក្បាលនិងប្រព័ន្ធប្រសាទ ត្រៀមខ្លួនជាស្រេចក្នុងការថែទាំព្យាបាលដោយប្រើបច្ចេកវិទ្យា និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដើម្បីជួយអ្នកជំងឺឱ្យជាសះស្បើយពីជំងឺ និងមានគុណភាពជីវិតកាន់តែប្រសើរជាងមុន
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលខួរក្បាលនិងប្រព័ន្ធប្រសាទ , មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Medically Reviewed by
DR. VONGKANOK KOWATANAMONGKON
Neurology
Medical Neurology - Stroke and Vascular
Readers’ Rating
0.0 out of 5 stars (based on 0 reviews)