អត្ថបទសុខភាព

ជំងឺស្ទះសរសៃឈាមខួរក្បាល ព្យាបាលទាន់ពេលវេលា កាត់បន្ថយហានិភ័យនៃការខ្វិន

Share:

ជំងឺស្ទះសរសៃឈាមខួរក្បាល(Stroke) គឺជាមូលហេតុចម្បងនៃការខ្វិន ដែលជារឿយៗអ្នកជំងឺតែងមានរោគសញ្ញាបែបមិនដឹងមុន ប៉ុន្តែ​ប្រសិន​បើ​​មក​ដល់​ដៃ​គ្រូ​ពេទ្យ​លឿន​ទាន់​ពេលវេលា និងមានឱកាសព្យាបាលជាសះស្បើយបាន

វេជ្ជបណ្ឌិត DR. PONGSAKORN PONGSAPAS គ្រូពេទ្យប្រព័ន្ធសរសៃប្រសាទ នៃមន្ទីរពេទ្យវេជ្ជថានី បានអធិប្បាយថា ជំងឺដាច់សរសៃឈាមខួរក្បាល ឬ Stroke គឺបណ្តាលមកពីការស្ទះ តាន់ ឬដាច់នៃសរសៃឈាមខួរក្បាល ដែលធ្វើឱ្យខួរក្បាលខ្វះការផ្គត់ផ្គង់ឈាម ដែរជាហេតុធ្វើឪ្យអ្នកជំងឺមានរោគសញ្ញាដូចជា មុខវៀច ស្រវាងភ្នែកមើលមិនច្បាស់ អស់កម្លាំង ស្ពឹកមួយចំហៀងខ្លួន ឬស្លាប់មួយចំហៀងខ្លួន និយាយមិនច្បាស់ឬមិនអាចនិយាយ​ជាដើម ដោយភាគច្រើនឃើញកើតលើមនុស្សវ័យកណ្តាលឡើងទៅ

កត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលរួមមាន៖

  • ជំងឺលើសឈាម មនុស្សដែលមានសម្ពាធឈាមលើសពី 140/90 mmHg ក្នុងរយៈពេលយូរ នឹងធ្វើឱ្យសរសៃឈាមខូចខាតលឿនជាងធម្មតា ហេតុនេះទើបធ្វើឪ្យសរសៃរឈាមងាយនិង ស្ទះ​ តាន់ រឺដាច់បាន
  • ជំងឺទឹកនោមផ្អែមធ្វើឱ្យជញ្ជាំងសរសៃឈាមកាន់តែយ៉ាប់យ៉ឺន នេះជាហេតុដែលបង្កើនហានិភ័យនៃការមានបញ្ហាសរសៃឈាមខួរក្បាលផ្សេងៗ ដូចដែលបានរៀបរាប់ខាងលើ
  • ជំងឺបេះដូង ដូចជា​ ជំងឺបេះដូវលោតខុសចង្វាក់ ជំងឺជញ្ជាំងបេះដូងធ្លាយ ជំងឺសាច់ដុំបេះដូងខ្វះខាតឈាម បង្ករឪ្យមានកំណកឈាមហូរទៅកកក្នុងសរសៃឈាមខួរក្បាលបាន
  • លើសជាតិខ្លាញ់ក្នុងឈាម បណ្តាលឱ្យរលាកសរសៃឈាម កើតការប្រមូលផ្តុំជាតិខ្លាញ់នៅលើជញ្ជាំងសរសៃឈាម​ បណ្តាលឪ្យសរសៃឈាមខូចខាត ធ្វើឪ្យងាយនិងមានភាវះសរសៃឈាម ស្ទះ​ តាន់ ឬដាច់បាន
  • ការជក់បារីមានសារធាតុដែលពន្លឿនការខូចខាតសរសៃឈាមខួរក្បាល អត្រា​ការកើត​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ច្រើន​ជាង​អ្នក​មិន​ជក់​បារីរហូតទៅ​ដល់​​ 6ដង ដូចមួយ​ពាក្យ​ពោល​ថា “The more you smoke the more you stroke”
  • ពិសារគ្រឿងស្រវឹងក្នុងកំរិតច្រើន បណ្តាលឱ្យមុខងារបេះដូងខុសប្រក្រតីបង្ករឪ្យមានកំណកឈាមហូរទៅកកក្នុងសរសៃឈាមខួរក្បាលឬអវយវះផ្សេងៗបាន
  • ជំងឺធាត់​ និងខ្វះលំហាត់ប្រាណ​ ការហាត់ប្រាណជំនួយឪ្យសរសៃឈាមនិងបេះដូង​រឹងមាំ​ធ្វើការបានល្អ ​ជាកត្តាដែលជួយការពារភាវះសរសៃឈាមខូវខាត និងបង្កើនមុខងារបេះដូង កាត់បន្ថយការកើតឡើងនៃបញ្ហាសរសៃឈាមខួរក្បាលយ៉ាងខ្លាំង

ការ​វិនិច្ឆ័យជំងឺដាច់សរសៃឈាមខួរក្បាល អាចពិនិត្យបាន​ដោយការថត​រូប​ដោយ​កុំព្យូទ័រ (CT Scan) ការ​ថត​រូប​អនុភាព​ម៉ាញេទិក (MRI និង MRA) ការ​ធ្វើ​តេស្ដ​លំហូរ​ឈាម​នៃ​សរសៃឈាម​ខួរក្បាល។ (Transcranial Doppler: TCD) និងការពិនិត្យ carotid Doppler ជាដើម ដែលលទ្ធផលច្បាស់អាចជួយគ្រូពេទ្យរៀបចំផែនការបង្ការ និងព្យាបាលយ៉ាងមានប្រសិទ្ធភាព

គោលការណ៍នៃការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល គឺ​ធ្វើ​ឱ្យ​កោសិកា​ខួរក្បាលដែល​នៅសល់ឪ្យ​រស់​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយលំហូរឈាមហូរបានទាន់ពេលវេលា និងនៅក្នុងកម្រិតដ៏សមស្របនឹងអាចធ្វើឱ្យជាលិកាខួរក្បាលដែលរងផលប៉ះពាល់បានជាសះស្បើយលឿន ក៏ជាហេតុផលដែរអាចធ្វើឪ្យអ្នកជំងឺអាចត្រលប់មកធម្មតាវិញ នៅដំណាក់កាលដំបូងនៃរោគសញ្ញា វេជ្ជបណ្ឌិតនឹងវាយតម្លៃអ្នកជំងឺប្រសិនបើមានការចង្អុលបង្ហាញសម្រាប់ការព្យាបាលដោយថ្នាំរំលាយឈាមនិងមិនមានកត្តាហាមឃាត់ណាមួយទេ នោះវេជ្ជបណ្ឌិតនឹងផ្តល់ថ្នាំរំលាយឈាមក្នុងរយៈពេល 4.5 ម៉ោង ប៉ុន្តែក្នុងករណីសរសៃឈាមក្នុងខួរក្បាលធំស្ទះ វេជ្ជបណ្ឌិតនិងព្យាបាលដោយវិធីសុងតាមសរសៃឈាមក្រហមត្រង់គ្រលៀននិងឡើងទៅដល់ខួរក្បាល ដើម្បី​យកកំណក​ឈាមក្នុង​សរសៃឈាមចេញមក (Mechanical thrombectomy) ជា​ការ​ព្យាបាល​ដែល​អាច​ធ្វើ​បាន​លឿន ដែរជាលទ្ធផលឪ្យការឈឺចាប់នៃខួរក្បាលធ្លាក់ចុះ និងទទួលបានលទ្ធផលមុខងារខួរក្បាលល្អ

អ្នកជំងឺគួរតែគ្រប់គ្រងកត្តាហានិភ័យដែលអាចបណ្តាលឱ្យមានរោគសញ្ញា ដើម្បីកាត់បន្ថយឱកាសនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល រួមមានៈ

  • គ្រប់គ្រងកម្រិតសម្ពាធឈាមឱ្យនៅកម្រិតធម្មតា។
  • ជៀសវាងការទទួលទានអាហារដែលមានកូលេស្តេរ៉ុលខ្ពស់ និងខ្លាញ់ឆ្អែត។
  • ជៀសវាងការជក់បារី និងផឹកស្រា។
  • គ្រប់គ្រងកម្រិតជាតិស្ករក្នុងជំងឺទឹកនោមផ្អែម
  • គ្រប់គ្រងទម្ងន់របស់អ្នកឱ្យស្ថិតក្នុងកម្រិតធម្មតា។
  • ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន។
  • និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

“ជំងឺដាច់សរសៃឈាមខួរក្បាលតែងតែប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកជំងឺ និងអ្នកដែលនៅជុំវិញពួកគេ ដូច្នេះក្រៅពីមើលថែសុខភាពរាង្គកាយអ្វី​ដែល​សំខាន់​គឺ​ត្រូវ​តាម​ដាន​មើល​រោគ​សញ្ញាខុស​ប្រក្រតី​ដែល​កើត​ឡើង ព្រោះបើសិនជាដឹងលឿន នៅតែមានឱកាសព្យាបាលទាន់ពេល និងកាត់បន្ថយហានិភ័យនៃការខ្វិនបាន”

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

Neurology Center, 4th Floor, King Of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • No Rating Yet!
  • Your Rating