5 សញ្ញាព្រមាននៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដែលជារឿយៗចាប់ផ្តើមដោយអ្នកមិនដឹងខ្លួន
ស្វែងយល់អំពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីត សញ្ញាព្រមានដំបូង ការពិនិត្យដោយអ៊ុលត្រាសោន CT/MRI និងវិធីព្យាបាលទំនើប ដើម្បីបង្កើនឱកាសជាសះស្បើយ

ជំងឺមហារីកគ្រាប់ឈាមគឺបណ្តាលមកពីភាពមិនប្រក្រតីនៃកោសិកាគ្រាប់ឈាម និងខួរឆ្អឹង ធ្វើឱ្យរាងកាយផលិតកោសិកាឈាមដែលមានសុខភាពល្អតិចជាងមុន បង្កឱ្យមានប្រព័ន្ធភាពស៊ាំទាប ងាយនឹងឆ្លងមេរោគ ងាយចេញឈាម និងកើតភាពស្លេកស្លាំង។ នៅពេលដែលកោសិកាខុសប្រក្រតីរីករាលដាលដោយមិនអាចគ្រប់គ្រងបាន ពួកវានិងក្លាយជាមហារីកគ្រាប់ឈាម។ ដោយជំងឺមហារីកគ្រាប់ឈាមដែលរកឃើញញឹកញាប់ រួមមាន ជំងឺមហារីកគ្រាប់ឈាម (Leukemia) ជំងឺមហារីកកូនកណ្តុរ (Lymphoma) និងជំងឺមហារីកខួរឆ្អឹង (Multiple Myeloma)
វិធីសាស្រ្តក្នុងការព្យាបាល ជំងឺមហារីកគ្រាប់ឈាមមានជាច្រើនប្រភេទ ហើយជម្រើសនៃការព្យាបាលក៏ប្រែប្រួលទៅតាមប្រភេទ និងភាពធ្ងន់ធ្ងរនៃជំងឺ។ ជម្រើសនៃការព្យាបាលរួមមាន ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ ការព្យាបាលដោយវិទ្យុសកម្ម និងការប្តូរខួរឆ្អឹង
បច្ចេកវិទ្យានៃការព្យាបាលកម្រិតខ្ពស់បំផុតសម្រាប់ជំងឺមហារីកគ្រាប់ឈាម គឺ ការប្តូរខួរឆ្អឹង (Bone Marrow Transplant) គឺជាការបញ្ចូលកោសិកាដើមនៃគ្រប់ឈាមធម្មតា (Stem Cells) ចូលទៅក្នុងរាងកាយដើម្បីបង្កើតកោសិកាឈាមថ្មីដែលមានសុខភាពល្អ ដើម្បីជំនួសកោសិកាដើមដែលខុសប្រក្រតី ឬមិនមានសុខភាពល្អនៅក្នុងខួរឆ្អឹង។ ដោយការប្តូរខួរឆ្អឹងមានពីរប្រភេទ៖
ការប្តូរខួរឆ្អឹងគឺជាការព្យាបាលដ៏សំខាន់បំផុតមួយសម្រាប់អ្នកជំងឺមហារីកគ្រាប់ឈាម។ វាជួយស្ដារប្រព័ន្ធបង្កើតគ្រាប់ឈាម ពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្កើនឱកាសនៃការរស់រានមានជីវិត និងកាត់បន្ថយឱកាសនៃការកើតជំងឺនេះឡើងវិញម្ដងទៀត។ ប្រសិនបើរកឃើញភាពមិនប្រក្រតី អ្នកគួរតែត្រូវបានពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជាបន្ទាន់សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងរៀបចំផែនការនៃការព្យាបាលយ៉ាងត្រឹមត្រូវ
មជ្ឈមណ្ឌលមហារីក Life Cancer Center, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000