បាក់ឆ្អឹងត្រគាក
ការដួលស្រាលៗ ប៉ុន្តែឈឺត្រគាកខ្លាំង មិនអាចកំរើកបាន មិនអាចក្រោកឡើងបាន រោគសញ្ញាទាំងនេះគឺជាសញ្ញាព្រមានពី ការបាក់ឆ្អឹងត្រគាក

នៅពេលដែលសន្លាក់ជង្គង់សឹកក្លាយជាឧបសគ្គដល់ជីវិតប្រចាំថ្ងៃ ការវះកាត់ប្តូរទ្រនាប់ជង្គង់គឺជាជម្រើសដែលមនុស្សជាច្រើនពិចារណា។ សព្វថ្ងៃនេះ មានវិធីសាស្រ្តព្យាបាលថ្មីមួយដែលសង្កត់ធ្ងន់លើ “ការតម្រឹមជង្គង់តាមធម្មជាតិ” ដើម្បីស្តារការធ្វើចលនា និងអារម្មណ៍ដែលទទួលបានស្រដៀងនិងជង្គង់ធម្មជាតិបំផុតតាមដែលអាចធ្វើទៅបាន
ជំងឺរលាកសន្លាក់ជង្គង់កើតឡើងដោយសារការទ្រុឌទ្រោមនៃឆ្អឹងខ្ចីនៅក្នុងសន្លាក់ជង្គង់។ ដោយផ្ទៃនៃឆ្អឹងខ្ចីជាផ្នែកដែលទ្រទ្រង់ទម្ងន់របស់រាងកាយ និងជួយឱ្យការផ្លាស់ទីនៃជង្គង់រលូន គ្មានការរំខាន។ ប្រសិនបើជង្គង់ចាប់ផ្តើមសឹក វានិងបង្កឪ្យមានបញ្ហាស្អិតសន្លាក់ មានអារម្មណ៍ថាតឹងនៅពេលព្រឹក ឬក្រោកពីដំណេកហើយធ្វើចលនាជង្គង់មិនបានល្អ រួមទាំងរោគសញ្ញា ការឈឺចាប់ ហើម សំឡេងប្រេះប្រោះ និងខ្សោយ
ការវះកាត់ប្តូរទ្រនាប់រជង្គង់ដោយមនុស្សយន្ត ចាត់ទុកជាជម្រើសនៃការព្យាបាលដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជំងឺដែលមានជំងឺរលាកសន្លាក់ជង្គង់ធ្ងន់ធ្ងរ។ បច្ចុប្បន្ននេះមានវិធីនៃការព្យាបាលដោយវះកាត់ដែលហៅថា ការចាត់តម្រង់សន្លាក់ជង្គង់តាមធម្មជាតិ (Native Alignment ឬ Anatomical Alignment) ដែលជាវិធីព្យាបាលដែលរចនាឡើងដើម្បីកាត់បន្ថយការឈឺចាប់បន្ទាប់ពីការវះកាត់ប្តូរជង្គង់ និងព្រមទាំងរក្សានូវរចនាសម្ព័ន្ធ និងចលនាធម្មជាតិនៃជង្គង់ដើមរបស់អ្នកជំងឺ ឪ្យស្រដៀងទៅនឹងសភាពមុនមានជំងឺរលាកសន្លាក់ ឬអារម្មណ៍នៃជង្គង់មុនពេលចាប់ផ្ដើមរលាកសន្លាក់
គោលការណ៍សំខាន់នៃការវះកាត់ការចាត់តម្រង់សន្លាក់ជង្គង់តាមធម្មជាតិ (Native Alignment) គឺដើម្បីស្តារមុខងារបែបធម្មជាតិរបស់សន្លាក់ជង្គង់ដើម ដែលអនុញ្ញាតឱ្យសន្លាក់ជង្គង់អាចធ្វើចលនាបានដូចមុនពេលមានជំងឺរលាកសន្លាក់ជង្គង់ ឬមុនពេលសន្លាក់ជង្គង់ខូចទ្រង់ទ្រាយ។ អ្នកជំងឺអាចប្រើប្រាស់សន្លាក់ជង្គង់យ៉ាងពេញលេញដោយមិនមានការហាមឃាត់ក្នុងការធ្វើចលនាប្រចាំថ្ងៃរបស់ពួកគេ
ថ្វីត្បិតតែជំងឺរលាកសន្លាក់ជង្គង់ជារឿយៗកើតចំពោះមនុស្សវ័យចំណាស់ក៏ដោយ ប៉ុន្ដែបច្ចុប្បន្នចាប់ផ្ដើមរកឃើញក្នុងចំណោមមនុស្សវ័យធ្វើការកាន់តែច្រើនផងដែរ។ ដូច្នេះហើយ គួរចាប់ផ្តើមថែរក្សាជង្គង់របស់អ្នកឲ្យបានឆាប់ ដូចជា៖
ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាមិនប្រក្រតី ដូចជា ការឈឺជង្គង់ញឹកញាប់ ដែលមិនមានមូលហេតុ ឬមានអារម្មណ៍ថាជាប់សន្លាក់ជង្គង់ ឬមានសំឡេងក្នុងសន្លាក់ជង្គង់ អ្នកគួរតែទៅជួបពិភាក្សាគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានហ្មត់ចត់ និងដើម្បីការពារកុំឱ្យជំងឺនេះរីកចម្រើនផងដែរ
មជ្ឈមណ្ឌលទ្រនាប់ត្រគាកនិងជង្គង់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Orthopedics
Total Joint Reconstruction (Arthroplasty)