តើអ្នកគួរទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តការស្តាប់នៅពេលណា?
ការនៅក្នុងតំបន់ដែលមានសំលេងរំខានខ្លាំងពេកជាប្រចាំ ឬប្រើកាសស្ដាប់តន្ត្រីខ្លាំងៗក្នុងរយៈពេលយូរអាចបង្កើនហានិភ័យនៃការបាត់បង់ការស្តាប់ ឬសម្ថតភាពនៃការស្តាប់ត្រូវបានកាត់បន្ថយ

កុំបណ្តោយឪ្យការគេងស្រមុក ក្លាយទៅជាបញ្ហាធំដែលរំខានដល់គុណភាពនៃការគេង និងផ្តល់ប៉ះពាល់ដល់សុខភាពរាងកាយគ្រោះថ្នាក់ដល់ជីវិត ព្រោះអ្នកដែលមានបញ្ហាគេងស្រមុក មានហានិភ័យក្នុងការឈប់ដកដង្ហើមខណៈពេលគេង។ សព្វថ្ងៃនេះ ការស្រមុកអាចព្យាបាលបាន ដើម្បីធ្វើឱ្យការគេងកាន់តែមានប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិត DR. APIRAK JUNPENG គ្រូពេទ្យឯកទេសជំងឺផ្លូវដង្ហើម និងវិបត្តិផ្លូវដង្ហើម នៃមន្ទីរពេទ្យវេជ្ជថានី បានមានប្រសាសន៍ថា ការស្រមុកច្រើនតែបណ្តាលមកពីផ្លូវដង្ហើមផ្នែកខាងលើតូចចង្អៀត មិនថាតែជាភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធឆ្អឹងមុខតូច ឬភាពមិនប្រក្រតីនៃជាលិការទន់ៗជុំវិញច្រមុះ អណ្តាត ក្រអូមមាត់ទន់ និងក្រពេញ tonsils នោះទេ ដែលខណៈពេលដែលយើងគេងលក់ស្រួល សាច់ដុំផ្សេងៗនិងរលារទៅបិទផ្លូវដង្ហើម ហើយពេលខ្យល់ដង្ហើមកាត់តាមជាលិកាក្នុងតំបន់នោះ វាញ័រ និងបង្កឱ្យមានសំឡេងស្រមុកខ្លាំង ប្រសិនបើការត្បៀតនៃផ្លូវដង្ហើមខាងលើខ្លាំងរហូតដល់ស្ទះការដកដង្ហើមទាំងស្រុង និងនាំឪ្យក្លាយទៅជាបញ្ហាដែលហៅថា “ការឈប់ដកដង្ហើមខណៈពេលគេង“
អ្នកដែលមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ជាពិសេសចំពោះអ្នកដែលមានអាយុលើសពី ៥០ឆ្នាំដែលមានទម្ងន់លើសឬធាត់ មានជំងឺសម្ពាធឈាមខ្ពស់ មានរង្វង់កធំ និងជាបុរស ចាត់ទុកថាស្ថិតក្នុងក្រុមហានិភ័យសម្រាប់ការឈប់ដកដង្ហើមខណៈពេលគេង គួរតែទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីធ្វើរោគវិនិច្ឆ័យ។
បច្ចុប្បន្ននេះមានបច្ចេកវិទ្យាវេជ្ជសាស្រ្តដែលជួយត្រួតពិនិត្យរោគវិនិច្ឆ័យការគេង (Sleep Test) ដើម្បីធ្វើរោគវិនិច្ឆ័យថាតើមានការឈប់ដកដង្ហើមខណៈពេលគេង ឬអត់ អាចប្រាប់ពីកម្រិតនៃភាពធ្ងន់ធ្ងរថាតើមានតិចឬច្រើនប៉ុនណា តើការឈប់ដកដង្ហើមខណៈពេលគេងទាក់ទងនឹងកម្រិតនៃការគេង ឬឥរិយាបថទេ? លើសពីនេះ នៅមានការត្រួតពិនិត្យមុខងារផ្សេងៗនៅពេលអំឡុងពេលគេង ដូចជា ការពិនិត្យវាស់រលកខួរក្បាល និងកម្រិតនៃការគេង ការពិនិត្យរកមើលការប្រែប្រួលនៃអេឡិចត្រូតបេះដូង ការវាស់កម្រិតអុកស៊ីហ្សែនក្នុងឈាមសរសៃឈាម និងការដកដង្ហើម ពិនិត្យសំឡេងស្រមុក រួមទាំងការខាំធ្មេញ និងការកន្ត្រាក់ជើងអំឡុងពេលកំពុងគេង។
វេជ្ជបណ្ឌិត Nitipat Chayaopas គ្រូពេទ្យឯកទេសផ្នែកត្រចៀកច្រមុះបំពង់កនៃ មន្ទីរពេទ្យវេជ្ជថានី បានមានប្រសាសន៍ថា នៅក្នុងផ្នែកព្យាបាល នឹងពិចារណាពីភាពមិនធម្មតានៃការស្រមុក ប្រសិនបើមិនមានការឈប់ដកដង្ហើម ឬថប់ដង្ហើមទេ នឹងមានការណែនាំឱ្យផ្លាស់ប្តូរអាកប្បកិរិយា និងរបៀបរស់នៅ ដូចជាការសម្រកទម្ងន់ ការផ្លាស់ប្តូរទម្លាប់នៃការគេង ជៀសវាងការគេងផ្ងារ ព្រោះវាងាយបង្កឱ្យស្ទះផ្លូវដង្ហើម សម្រាប់អ្នកដែលមានការឈប់ដកដង្ហើមខណៈពេលគេង គ្រូពេទ្យនឹងអាចពិចារណាប្រើវិធីព្យាបាលខាងក្រោម។
ការស្រមុកអាចជាសញ្ញាព្រមានសុខភាពមួយប្រភេទ ប្រសិនបើអ្នកមានការស្រមុក មានការណែនាំឱ្យអ្នកទៅជួបគ្រូពេទ្យដើម្បីស្វែងរកមូលហេតុ ផលវិបាក និងភាពមិនប្រក្រតីដែលបណ្តាលមកពីការស្រមុក ដូចជាការឈប់ដកដង្ហើមខណៈពេលគេង រួមទាំងការទទួលបានការព្យាបាលដ៏សមរម្យនិងត្រឡប់មកមានគុណភាពដំណេកល្អដូចមុន។
មជ្ឈមណ្ឌលផ្នែកពិនិត្យសុខភាព, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
service@vejthani.com