អត្ថបទសុខភាព

ព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំដោយចំហាយទឹក មិនចាំបាច់វះកាត់

Share:

ជំងឺក្រពេញប្រូស្តាតរីកធំ ជាជំងឺដែលរកឃើញច្រើនបំផុតចំពោះបុរសដែលមានអាយុចាប់ពី ៥០ឆ្នាំ ឡើងទៅ កត្តាចំបងគឺបណ្តាលមកពីភាពផ្លាស់ប្តូរអ័រម៉ូនបុរស (Testosterone) នៅពេលដែលមានអាយុកាន់តែច្រើន បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាព្យាបាលក្រពេញប្រូស្តាតរីកធំដោយមិនចាំបាច់វះកាត់ ដែលជាការព្យាបាលដោយចំហាយទឹក ឬ Rezum water vapor therapy ចំណាយពេល ១០ ទៅ ១៥នាទី។

វេជ្ជបណ្ឌិត DR. SANTAPON CHAMNARNPRAI គ្រូពេទ្យឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកនោម មន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា នៅពេលដែលក្រពេញប្រូស្តាតរីកកាន់តែធំ វាអាចនិងសង្កត់លើបង្ហូរនោម បណ្តាលឪ្យបង្ហូរនោមមានការត្បៀត នាំឪ្យមាន បញ្ហាបន្ទោបង់ នោមស្ទះ នោមញឹកនៅពេលយប់ ទប់ទឹកនោមមិនបាន ឬបន្ទោបង់មិនអស់

វិធីសាស្រ្តនៃការព្យាបាលក្រពេញប្រូស្តាតរីកធំដែលនិយមប្រើទូទៅ មានចាប់ពីការផ្លាស់ប្តូរអាកប្បកិរិយាដូចជាកាត់បន្ថយការទទួលទានទឹកនៅពេលយប់ ឬកាត់បន្ថយភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាតែ កាហ្វេ និងលេបថ្នាំដើម្បីកាត់បន្ថយការកន្ត្រាក់នៃសាច់ដុំក្រពេញប្រូស្តាត ដើម្បីជួយឪ្យអាការះបញ្ហាការបន្ទោរបង់ ដែលត្រូវលេបជាបន្តបន្ទាប់ ប៉ុន្តែក្នុងករណីដែលមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជា ស្ទះនោម (មិនអាចបន្ទោរបង់បាន) ឬមានឈាមក្នុងទឹកនោមគ្រូពេទ្យអាចពិចារណាធ្វើការវះកាត់ក្រពេញប្រូស្តាតដោយការសុងប្លោកនោម (cystoscopy) ដើម្បី​ការពារ​ផលវិបាក​ដែល​អាច​នឹង​កើត​មាន​ដូច​ជា​ការ​ឆ្លង​មេរោគ ឬ​ការ​ខូច​ក្រលៀន​ជាដើម។

ប៉ុន្តែនៅពេលបច្ចុប្បន្ន ដោយសារភាពជឿនលឿនផ្នែកវេជ្ជសាស្រ្ដ មានជម្រើសព្យាបាលថ្មីដោយមិនចាំបាច់វះកាត់ ជាការប្រើប្រព័ន្ធចំហាយទឹក ឬ Rezum Water Vapor Therapy ដើម្បីកាត់បន្ថយទំហំនៃក្រពេញប្រូស្តាត និងបង្ហួរនោមកាន់តែធំ។ វេជ្ជបណ្ឌិតប្រើឧបករណ៍ និងកាមេរ៉ាបញ្ចូលតាមបង្ហួរនោមទៅកាន់ក្រពេញប្រូស្តាត បន្ទាប់មកបាញ់ចំហាយទឹកដែលមានសីតុណ្ហភាព ១០៣ អង្សាសេ ចូលទៅក្នុងក្រពេញប្រូស្តាតប្រហែល ៦-១០ដង ក្នុង ១ដង ចំណាយ៩ វិនាទី ដោយចំហាយទឹកដែលក្តៅនោះនិងសាយភាយទៅបំផ្លាញកោសិកានៃក្រពេញប្រូស្តាត ធ្វើឱ្យកោសិកាដែលរារាំងផ្លូវទឹកនោមស្លាប់ បន្ទាប់មក រាងកាយ​នឹង​កម្ចាត់​កោសិកា​នោះចេញ​ដោយ​ធម្មជាតិ។

ការព្យាបាលដោយចំហាយទឹក ជាវិធីសាស្ត្រដែលមានសុវត្ថិភាពដោយមិនត្រូវការការវះកាត់ ចំណាយពេលត្រឹមតែ ១០-១៥នាទី ក្នុងការអនុវត្ត អ្នកជំងឺមិនចាំបាច់ប្រើថ្នាំសន្លប់ មិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ អ្នក​គ្រាន់តែ​សម្រាក​​ក្រោយការ​ព្យាបាល​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​អ្នក​អាច​ទៅផ្ទះ​វិញ​នៅ​ថ្ងៃ​ដែរធ្វើការព្យាបាលផងដែរ បន្ទាប់ពីព្យាបាលរួច គ្រូពេទ្យនឹងបញ្ចូលបំពង់បូមទឹកនោមសម្រាប់អ្នកជំងឺរយៈពេលប្រហែល ៧ថ្ងៃ ដើម្បីជួយអ្នកជំងឺមិនចាំបាច់បត់ជើងតូចដោយខ្លួនឯង។ ប្រការនេះធ្វើឱ្យការហើមអាចស្រកលឿន និងជាសះស្បើយលឿនជាងមុន។ក្រោយរយៈពេល៧ថ្ងៃ គ្រូពេទ្យនឹងធ្វើការណាត់ជួបពិនិត្យតាមដាន និងដកបំពង់បង្ហូរនោម។អ្នកជំងឺអាចជួបប្រទះការបន្ទោរបង់លំបាកក្នុងអំឡុងពេលដំបូង ដោយសារតែនៅមានការហើមនិងអាចមានអារម្មណ៍ថាក្រហាយនៅពេលបន្ទោបង់ រួមទាំងមានឈាម​ក្នុង​ទឹកនោម​តិចតួច​រយៈពេល​ប្រហែល​៤​ទៅ​៦​សប្តាហ៍។ ជាទូទៅ​រោគសញ្ញានិង​ប្រសើរឡើង​ក្នុង​រយៈពេល​២​សប្តាហ៍ ហើយ​ភាគច្រើន​ជា​សះស្បើយ​ក្នុង​រយៈពេល​៦​សប្តាហ៍ និង​លទ្ធផល​មាន​រយៈពេល​៥​ឆ្នាំ​ជាមួយនឹង​ការពិនិត្យ​តាមដាន​រៀងរាល់​២​ទៅ​៥​ឆ្នាំ​ម្តង​។​

បច្ចេកវិទ្យាចំហាយទឹក ស័ក្តិសមសម្រាប់អ្នកជំងឺដែលមានជំងឺក្រពេញប្រូស្តាតរីកធំ ដែលមានខ្នាតពី ៣០ទៅ៨០ក្រាម ដោយអ្នកជំងឺធ្លាប់ព្យាបាលដោយថ្នាំតែមិនប្រសើរឡើង ឬមានផលប៉ះពាល់ពីថ្នាំ​ និងមិនអាចទទួលការព្យាបាលដោយការវះកាត់ដែលត្រូវប្រើថ្នាំសន្លប់ជាច្រើនប៉ោងបាន លើសពីនេះទៅទៀតអ្នកជំងឺត្រូវតែមិនមានការឆ្លងមេរោគក្នុងប្លោកនោម និងមិនមានការប្លាស់ប្តូរភេទ។

ជំងឺក្រពេញប្រូស្តាតរីកធំ គឺជាជំងឺមួយដែលតែងតែកើតមានចំពោះបុរសដែលមានអាយុចាប់ពី ៥០ឆ្នាំ ឡើងទៅ ជាជំងឺដែលមិនគួរមើលរំលង ព្រោះប្រសិនបើមាន ប៉ុន្តែមិនបានព្យាបាលឱ្យបានឆាប់រហ័ស វាអាចបង្កផលវិបាក និងធ្វើឱ្យការព្យាបាលកាន់តែស្មុគស្មាញ។ ដូច្នេះទើបមានការណែនាំថាអ្នកគួរសង្កេតមើលរោគសញ្ញាទឹកនោមខ្លួនឯង បើមានភាពមិនប្រក្រតីណាមួយ អ្នកគួរតែប្រញាប់មកទទួលការធ្វើរោគវិនិច្ឆ័យព្រោះការបង្ការ និងព្យាបាលលឿននឹងផ្តល់ប្រសិទ្ធភាពព្យាបាលកាន់តែប្រសើរ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Urology Center, 3រd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating




Related Posts