អត្ថបទសុខភាព

ការពារសុខភាពអ្នកពីជំងឺធ្ងន់ធ្ងរ ជាមួយនឹងការពិនិត្យសុខភាពប្រចាំឆ្នាំ

Share:

មនុស្សភាគច្រើនអាចមិនដែលជួបប្រទះរោគសញ្ញានៃជំងឺនោះទេ រហូតមើលរំលងពីការពិនិត្យសុខភាពប្រចាំឆ្នាំព្រោះគិតថាមិនជារឿងមិនសំខាន់ ប៉ុន្តែមិនអាចបដិសេធបានទេព្រោះនៅពេលអាយុកាន់តែច្រើនហានិភ័យនៃជំងឺក៏កើនឡើងដូចគ្នា ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម មហារីក ជំងឺបេះដូង ដែរជារោគសញ្ញានៃជំងឺនិងមិនបង្ហាញក្នុងដំណាក់កាលដំបូង រហូត​ដល់​មាន​រោគ​សញ្ញា​កើត​ឡើង​ក្នុង​ដំណាក់​កាល​រាលដាល និងពិបាកក្នុងការព្យាបាល។

លោកវេជ្ជបណ្ឌិត WIROON KIATTIKHUNRAT វេជ្ជបណ្ឌិត​នៅ​មជ្ឈមណ្ឌល​សុខុមាលភាព​នៃ​មន្ទីរពេទ្យ​វេជ្ជថានី​ បាននិយាយថា ការពិនិត្យសុខភាពប្រចាំឆ្នាំជាការពិនិត្យរកមើលហានិភ័យនៃជំងឺផ្សេងៗដែលជួយអ្នកឱ្យដឹងពីស្ថានភាពរាងកាយរបស់អ្នក។ ប្រសិនបើពិនិត្យឃើញភាពមិនប្រក្រតីនៃរាងកាយក្នុងដំណាក់កាលដំបូង វាក៏អាចជួយឪ្យរៀបចំផែនការព្យាបាលដែលសមស្រប នឹងមានឱកាសព្យាបាលជាសះស្បើយខ្ពស់ជាង ពិនិត្យឃើញក្នុងដំណាក់កាលធ្ងន់ធ្ងរ រួមទាំងការចំណាយក៏តិចជាងដំណាក់កាលធ្ងន់ធ្ងរទៀតផង ដោយហេតុផលនេះ ទើបការពិនិត្យសុខភាពចាំបាច់ត្រូវធ្វើជាប្រចាំឆ្នាំ អ្នកគួរតែត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលបានលទ្ធផលការពិនិត្យដែរត្រឹមត្រូវនិងច្បាស់លាស់។

ការពិនិត្យសុខភាពប្រចាំឆ្នាំអាចធ្វើបានគ្រប់វ័យ ចាប់តាំងពីទារកដល់មនុស្សចាស់ ដោយបញ្ជីត្រួតពិនិត្យនឹងខុសគ្នាទៅតាមអាយុ ភេទ និងហានិភ័យនៃជំងឺរបស់មនុស្សម្នាក់ៗ។ ការពិនិត្យសុខភាពប្រចាំឆ្នាំអាចបែងចែកដូចខាងក្រោមៈ

កុមារភាព គឺជាការពិនិត្យរាងកាយជាចម្បង ដើម្បីមើលការលូតលាស់ និងការអភិវឌ្ឍន៍។ ដែលនឹងត្រូវបានវាយតម្លៃដោយគ្រូពេទ្យកុមារ និងរួមបញ្ចូលនូវការចាក់វ៉ាក់សាំងតាមអាយុដើម្បីការពារជំងឺផ្សេងៗផងដែរ។

វ័យធ្វើការ ឬវ័យជំទង់ ​ដែរមានអាយុពី ១៨-៥០ឆ្នាំ ជាការពិនិត្យរាងកាយទូទៅបែបមូលដ្ឋានរួមមាន ការវាស់សម្ពាធឈាម ការវាស់ជីពចរ វាស់អត្រាការដកដង្ហើម វាស់កម្ពស់ ថ្លឹងទម្ងន់ រាប់គ្រាប់ឈាម ពិនិត្យកម្រិតជាតិស្ករ និងជាតិខ្លាញ់ មុខងារថ្លើមនិងតម្រងនោម ថតកាំរស្មីអ៊ិចទ្រូង, ពិនិត្យចង្វាក់បេះដូង, អ៊ុលត្រាសោនពោះ, ការធ្វើតេស្តទឹកនោមជាដើម។

មនុស្សចាស់ដែលមានអាយុចាប់ពី ៥០ឆ្នាំ ឡើងទៅគួរតែទទួលបានការពិនិត្យបន្ថែមពីការពិនិត្យសុខភាពបែបមូលដ្ឋាន ដូចជា ការធ្វើតេស្តសុខភាពបេះដូងពីការរត់ម៉ាស៊ីនហាត់ប្រាណ (EST) និងអ៊ុលត្រាសោនបេះដូង (ECHO) ដែលមានភាពសំខាន់ខ្លាំង និងអាចទាមទារឪ្យមានការពិនិត្យមុនអាយុ ៥០ឆ្នាំ ចំពោះក្រុមអ្នកដែរមានជំងឺប្រចាំខ្លួន និងមានសាច់ញាតិដែលមានជំងឺបេះដូង ការវិភាគអំពីមុខងារខួរក្បាល ការពិនិត្យដង់ស៊ីតេឆ្អឹង ដើម្បីពិនិត្យរកមើលជំងឺពុកឆ្អឹង និងពិនិត្យភ្នែក។

សម្រាប់ស្ត្រីដែលមានអាយុលើសពី ៣០ឆ្នាំ ឬអ្នកដែរធ្លាប់មានការរួមភេទហើយ គួរតែទៅពិនិត្យរកជំងឺមហារីកមាត់ស្បូន។ ស្ត្រីដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ គួរតែធ្វើការពិនិត្យរកមើលមហារីកសុដន់ និងសម្រាប់អ្នកដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ ទាំងបុរសនិងស្ត្រី គួរតែធ្វើការឆ្លុះក្រពះនិងពោះវៀនដើម្បីពិនិត្យរកមើលមហារីកពោះវៀនធំ។

ការត្រៀមខ្លួនសម្រាប់ការពិនិត្យសុខភាព

  • គេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ៧-៨ ម៉ោង
  • ជៀសវាងការពិសារទឹកនិងអាហារយ៉ាងតិច ៧-៨ ម៉ោង
  • ជៀសវាងភេសជ្ជៈដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ២៤ ម៉ោង
  • មិនចាំបាច់ឈប់ប្រើថ្នាំដែលអ្នកលេបជាប្រចាំនោះទេប៉ុន្តែសូមជូនដំណឹងទៅបុគ្គលិកលើក​លែង​តែ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​ត្រូវ​ឈប់​ប្រើ​មុន​ពេល​ពិនិត្យ​សុខភាព
  • ស្ត្រីមិនគួរទៅពិនិត្យសុខភាពមុននិងក្រោយមួយសប្តាហ៍បន្ទាប់ពីការមករដូវនោះទេ ព្រោះនឹងមានឈាមក្នុងទឹកនោម ហើយការបកស្រាយលទ្ធផលនឹងមានភាពមិនត្រឹមត្រូវ
  • ការ​ថត​កាំរស្មីអ៊ិចតម្រូវឪ្យធ្វើក្នុងអំឡុងពេលដែលមិនមានផ្ទៃពោះ ឬមានភាគរយនិងមានផ្ទៃពោះ ប្រសិនបើមានហានិភ័យនៃការមានផ្ទៃពោះ សូមជូនដំណឹងដល់បុគ្គលិកជាមុន
  • ការពិនិត្យមហារីកសុដន់ មិនគួរធ្វើនៅក្នុងអំឡុងពេលមករដូវឬ ឬ ៧ថ្ងៃមុនពេលមករដូវ

មជ្ឈមណ្ឌលពិនិត្យសុខភាពនៃមន្ទីរពេទ្យវេជ្ជថានី ផ្តល់សេវា One Stop Service ជាមួយនឹងកម្មវិធីពិនិត្យសុខភាពជាច្រើនប្រភេទ ដែលបានរចនាដោយក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ជាង ៣០នាក់ ដើម្បីឲ្យសមស្របតាមភេទ អាយុ និងកត្តាហានិភ័យការងារ ការប្រើប្រាស់ជីវិតប្រចាំថ្ងៃនិងហ្សែនក្រោមឧបករណ៍ស្តង់ដារ និងទំនើប ដោយសង្កត់ធ្ងន់លើការពិនិត្យរកហានិភ័យផ្នែកសុខភាព ទាំងជំងឺទូរទៅនិងជំងឺធ្ងន់ធ្ងរ ដែលត្រូវការការពិនិត្យឯកទេស ដើម្បីគ្រប់គ្រងនិងការពារកត្តាហានិភ័យនៃជំងឺ មុនពេលដែលកើតឡើង អ្នកដែរទទួលសេវាកម្មនិងមានការជួបជាមួយវេជ្ជបណ្ឌិតដើម្បីវាយតម្លៃកត្តាហានិភ័យ ធ្វើការវិនិច្ឆ័យ និងណែនាំវិធានការការពារ រួមទាំងការពិសារអាហរ ការធ្វើលំហាត់ប្រាណ និងការថែទាំសុខភាពបែបរួមដែលស័ក្តិសមសម្រាប់បុគ្គលម្នាក់ៗ មជ្ឈមណ្ឌលសុខភាព (Wellness Center) នៃមន្ទីរពេទ្យវេជ្ជថានី ផ្តល់អាហារសម្រន់ ភេសជ្ជៈ និងសេវាកម្មម៉ាស្សាសម្រាប់ក ស្មា និងបាតជើង ដើម្បីបង្កើនការសំរាកលំហែ។

យ៉ាង​ណា​មិញ ការ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​ជា​រឿង​ដែល​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ ដោយសារតែដំណាក់កាលដំបូងនៃជំងឺធ្ងន់ធ្ងរអាចលាក់ខ្លួននៅក្នុងមនុស្សដែលមានសុខភាពល្អបានដោយមិនដឹងខ្លួន។ ការពិនិត្យសុខភាពប្រចាំឆ្នាំនឹងជួយអ្នកឱ្យដឹងពីជំងឺធ្ងន់ធ្ងរហើយអាចព្យាបាល និងការពារបានមុនពេលនិយាយពាក្យថាស្តាយក្រោយ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Wellness Center, 11th Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating