អត្ថបទសុខភាព

រោគសញ្ញាស្ពឹកដែលកើតនៅលើរាងកាយអាចប្រាប់ពីជំងឺអ្វីខ្លះ

Share:

  1. ការស្ពឹក​តែមេដៃ ម្រាមដៃ​ចង្អុល ម្រាមដៃ​កណ្តាល និង​ពាក់កណ្តាល​នៃ​ម្រាមដៃ​នាង (ផ្នែកនៅជាប់នឹងម្រាមដៃកណ្តាល) ក្រៅពីនោះមិនមានភាពស្ពឹក វាអាចជាសញ្ញានៃសរសៃប្រសាទដៃខ្ទាស់បណ្តាលមកពីជាលិកាសឹក និងក្រាស់ ឬ​ឆ្អឹង​ដៃ​បាន​រីក​ធំ​ធ្វើ​ឱ្យ​ចន្លោះ​ក្រោម​ឆ្អឹង​ដៃ​តូច​ចង្អៀត។
  2. ការស្ពឹក​មេដៃ ម្រាមដៃ​ចង្អុល ម្រាមដៃ​កណ្តាល និងអាចមានអាការះឈឺប្រអប់ដៃ ការឈឺចាប់រាលដាលដល់ដៃផងដែរ នោះអាចមានន័យថាជារោគសញ្ញានៃជំងឺគៀបសរសៃប្រសាទ ដោយបណ្តាល​មក​ពី​ការ​ប្រើ​ដៃ​ក្នុង​លក្ខណៈ​តានតឹង​ក្នុង​រយៈ​ពេល​យូរ​ក្នុង​ទីតាំង​ដដែល​ដូច​ជា​កាន់​កាំបិត កន្ត្រៃ ម៉ាស៊ីនផ្លុំសក់ កុំព្យូទ័រ ដោយជាទូទៅតែងមានអាការះនៅពេលយប់ឬ​ពេល​ភ្ញាក់​ពី​ដំណេក​ពេល​ព្រឹក។
  3. ការស្ពឹកចុងដៃនិងចុងជើង អាចបណ្តាលមកពីកង្វះវីតាមីន B ជំងឺទឹកនោមផ្អែម សរសៃប្រសាទឬសំបកសរសៃប្រសាទរលាក ជំងឺតម្រងនោម មហារីកឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើប្រាស់គ្រឿងស្រវឹងរ៉ាំរ៉ៃ។
  4. ការស្ពឹកម្រាមដៃកូន ម្រាមដៃ​នាង​និង​ផ្នែក​ម្ខាង​នៃ​បាតដៃ (​ផ្នែកជិតកូនដៃ​) អាច​បណ្តាល​មក​ពីការត្បៀតនៃ​សរសៃ​ប្រសាទ​នៅ​ត្រង់​កែងដៃ ឬសរសៃប្រសាទកែងដៃរលុង ដូចនេះអ្នកគួរផ្លាស់ប្តូររបៀបអង្គុយឬគេងដើម្បីជៀសវាងការស្ពឹកបែបនេះ។
  5. ស្ពឹកបង្ហូរដៃរវាងមេដៃនិងម្រាមដៃចង្អុល ​អាច​បណ្តាល​មក​ពី​ការគៀបសរសៃ​ប្រសាទ​នៅ​ដៃ បញ្ហានេះត្រូវបាននែនាំឪ្យផ្លាស់ទីនៃរបៀបអង្គុយបានញឹកញាប់ និងជៀសវាងការដាក់ដៃនៅលើខ្នងកៅអីរបស់អ្នក។
  6. ស្ពឹកទាំងស្រុង ចាប់ពីដៃចុះទៅម្រាមដៃ អាចបណ្តាលមកពីការសឹកនឹងគៀបសរសៃប្រសាទអ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ព្រោះវាគួរឱ្យព្រួយបារម្ភណាស់។
  7. ស្ពឹកចាប់ទាំងពីប្រអប់ជើងឡើងទៅដល់ស្មងជើងប៉ុន្តែមិនមានការស្ពឹកដៃ ​អាច​បណ្តាល​មក​ពី​ការ​អង្គុយ​គងទាក់ខ្លា អង្គុយពែនភ្នែនក្នុងរយៈយូរ ដែល​អាច​បណ្តាល​ឱ្យ​សរសៃប្រសាទ​ដែលនៅខាងក្រោមផ្នែកខាងមុខនៃ​ជង្គង់​ត្រូវ​បាន​បង្ហាប់​រហូត​ដល់​​ស្ទះលំហូរ​ឈាម។
  8. ស្ពឹកជើងទាំងស្រុងនិងរាលដាលមកដល់ត្រគាក រោគសញ្ញានេះគួរតែយកចិត្តទុកដាក់ជាពិសេស ព្រោះថាអាចបណ្តាលមកពីការលៀនឌីសត្រណាប់ឆ្អឹងខ្នងគៀបសរសៃប្រសាទ
  9. អាការះស្ពឹកដែលចាប់ផ្តើមពីម្រាមជើង បាតជើង ចុងម្រាម ហើយ​រាលដាល​ដល់​កជើង ជង្គង់ និង​រាងកាយ ប្រសិនបើ​មាន​រោគសញ្ញា​លឿន ហើយ​អម​ដោយ​ភាពទន់ខ្សោយ​នៃ​សាច់ដុំ​អ្នកជំងឺគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ព្រោះវាអាចបណ្តាលមកពីការរលាកស្រួចស្រាវនៃសរសៃប្រសាទ ឬខួរឆ្អឹងខ្នង។

បច្ចុប្បន្នវេជ្ជបណ្ឌិតយ​អាច​ធ្វើ​រោគវិនិច្ឆ័យ​អាការះស្ពឹកបានដោយការពិនិត្យមើលសរសៃប្រសាទនិងសាច់ដុំដោយប្រើអគ្គិសនី (Electrodiagnosis) ដែលប្រកបដោយ ការត្រួតពិនិត្យអេឡិចត្រូម៉ីយ៉ូក្រាមនៃសាច់ដុំ (EMG) និងពិនិត្យមុខងារប្រសាទជាមួយនឹងអេឡិចត្រូមីយ៉ូក្រាម (NCS) នៅពេលដែលរកឃើញមូលហេតុដែលបង្កឪ្យមានការស្ពឹករួច អ្នកក៏នឹងអាចរៀបចំផែនការនៃ​ការ​ព្យាបាលបាន​យ៉ាង​ច្បាស់​លាស់។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Neurology Center, 5th Floor, King of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating