វីដេអូសុខភាព

តើជំងឺកោងឆ្អឹងខ្នង មានផលប៉ះបាល់អ្វីខ្លះ?

Share:

ជំងឺកោងឆ្អឹងខ្នង អាចសង្កេតដោយខ្លួនឯង ឬសង្កេតដោយការមនុស្សជុំវិញខ្លួន ដោយវិធីសាស្រ្តសង្កេតមានដូចខាងក្រោម

  • ស្មាទាំងពីរផ្អៀងមិនស្មើគ្នា
  • ត្រគាកផ្អៀងមិនស្មើគ្នា
  • ខូចទ្រង់ទ្រាយឆ្អឹងជំនី
  • ឆ្អឹងខ្នងប៉ោងហើយផ្អៀងទៅខាងណាម្ខាង

ជំងឺកោងឆ្អឹងខ្នង មានផលប៉ះបាល់ដល់ការប្រើប្រាស់ជីវិតដូចម្តេចខ្លះ

អ្នកជំងឺខ្លះមានភាពកោងបន្តិចបន្តួយ ប៉ុន្តែវាបណ្តាលឱ្យខ្វះទំនុកចិត្តក្នុងការធ្វើសកម្មភាពផ្សេងៗ ខណៈពេលដែលអ្នកជំងឺមួយចំនួនដែលមានឆ្អឹងខ្នងកោងខ្លាំង នឹងមានបង្កឪ្យមានការឈឺសាច់ដុំរួមផងដែរ ប្រសិនបើមានមុំកោងបន្ថែមកាន់ច្រើន និងមានអាការះប៉ះពាល់ដល់សរីរាង្គនៅក្នុងប្រព័ន្ធផ្សេងៗទៀត អាចមានការគាបសរសៃរបាន ដូចជាស្ពឹក ខ្សោយ និងបាត់បង់តុល្យភាព ប្រសិនបើមានកោងនៅក្នុងទ្រូង បរិមាណសួតអាចថយចុះ។

វិធីការពារជំងឺកោងឆ្អឹងខ្នង

សម្រាប់ជំងឺកោងឆ្អឹងខ្នងដែលរកឃើញភាគច្រើនក្នុងពេលបច្ចុប្បន្ននេះតែងតែជាជំងឺកោងឆ្អឹងខ្នងក្នុងវ័យជំទង់ ដែលជាមួយផ្នែកនៃតំណពូជ ការការពារប្រហែលជាមិនអាចជួយអ្វីបានច្រើនទេព្រោះវាជាផ្នែកមួយនៃតំណពូជ ប៉ុន្តែសូមតាមដានដោយខ្លួនឯង ប្រសិនបើអ្នកចាប់ផ្តើមមានរោគសញ្ញានៃជំងឺកោងឆ្អឹងខ្នង អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល ទោះបីជាយើងមិនអាចការពារកុំឱ្យវាកើតឡើងក៏ដោយប៉ុន្តែប្រសិនបើរកឃើញយ៉ាងឆាប់រហ័ស រោគសញ្ញាអាចគ្រប់គ្រងបាន ដើម្បីកុំឱ្យវាក្លាយជាធ្ងន់ធ្ងរ។