អត្ថបទសុខភាព

ការព្យាបាលដោយប្រើគីមីតាមសរសៃឈាម ជម្រើសព្យាបាលមហារីកថ្លើមនៅត្រង់ចំនុច

Share:

ជំងឺមហារីក​ថ្លើម​ជា​ជំងឺ​មហារីក​ដែររកឃើញច្រើនបំផុតក្នុងប្រទេសថៃ អ្នកជំងឺមហារីកថ្លើម តែងតែទៅជួបគ្រូពេទ្យ នៅពេលដែលរោគសញ្ញារបស់ពួកគេ មានកម្រិតខ្ពស់ ឬនៅដំណាក់កាលចុងក្រោយនៃជំងឺទៅហើយ ទំហំនៃដុំសាច់នៅពេលរកឃើញភាគច្រើនមានទំហំធំពេកសម្រាប់ការវះកាត់។ បច្ចុប្បន្នមានវិធីព្យាបាលដ៏ពេញនិយមសម្រាប់ជំងឺមហារីកថ្លើមហើយវាគឺជាការព្យាបាលដោយត្រូវចំនុចហៅថា TACE (Transarterial Oily Chemoembolization)

វេជ្ជបណ្ឌិត Preechasopon Sophonkanaporn គ្រូពេទ្យជំនាញផ្នែកវិទ្យុសកម្មនៃសរីរាង្គប្រចាំមន្ទីរពេទ្យវេជ្ជថានី បានពន្យល់ថា​ មូលហេតុពិតប្រាកដនៃជំងឺមហារីកថ្លើមនៅមិនទាន់រកឃើញនៅឡើយទេ ប៉ុន្តែជារឿយៗតែងតែទាក់ទងនឹងលក្ខខណ្ឌដូចខាងក្រោម

  • ការឆ្លងមេរោគរលាកថ្លើមប្រភេទB និង/ឬ C បើ​មិន​បាន​ព្យាបាល​ទេ វា​នឹង​នាំ​ឱ្យ​មានការ​រលាក​ថ្លើម​រយៈពេល​យូរ ហើយអាចក្លាយជាមហារីកថ្លើមបាន
  • ជំងឺក្រិនថ្លើម ត្រូវបានគេរកឃើញថា អ្នកជំងឺក្រិនថ្លើម ងាយនឹងវិវត្តទៅជាមហារីកថ្លើមច្រើនជាងមនុស្សទូទៅ 270 ដង។
  • ការប្រើប្រាស់គ្រឿងស្រវឹងរ៉ាំរ៉ៃ ប្រសិនបើអ្នកផឹកស្រាច្រើនជាង 80 ក្រាមក្នុងមួយថ្ងៃរយៈពេល 5 ឆ្នាំជាប់ៗគ្នា ហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកថ្លើមនឹងខ្ពស់ជាង 8 ទៅ 12 ដង
  • ជំងឺប៉ារ៉ាស៊ីតថ្លើម គឺជាប៉ារ៉ាស៊ីតដែលមាននៅក្នុងត្រីទឹកសាប ឬអាហារឆៅ
  • បរិភោគអាហារដែលមានផ្ទុកសារធាតុ aflatoxins ខ្ពស់ដូចជា សណ្តែកដី ពោត ម្ទេស ខ្ទឹមបារាំង ខ្ទឹមស ទឹកតៅហ៊ូ និង សារធាតុ nitrosamines ដូចជា ទឹកប្រហុក សាច់ក្រក សាច់ងៀត ត្រីងៀត និងបង្គាក្រៀម
  • ធាត់ ជាពិសេស​ធាត់​ក្បាលពោះ ព្រោះ​មាន​ហានិភ័យ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម

បច្ចុប្បន្ននេះ មានវិធីជាច្រើនដើម្បីព្យាបាលជំងឺមហារីកថ្លើម វិធីល្អបំផុតគឺយកដុំសាច់ចេញដោយវះកាត់ ប៉ុន្តែអ្នកជំងឺភាគច្រើនមានកត្តារារាំងពួកគេមិនឱ្យធ្វើការវះកាត់ ដូចជាអ្នកជំងឺវ័យចំណាស់ ជំងឺក្រិនថ្លើមថ្លើម ឬដុំសាច់នៅក្នុងទីតាំងជាច្រើន ដូច្នេះហើយ វិធីព្យាបាលមហារីកថ្លើមមួយទៀតគឺមានប្រជាប្រិយភាពយ៉ាងខ្លាំងនោះគឺ ការផ្តល់ថ្នាំព្យាបាលដោយគីមីត្រង់ចំនុចតាមរយៈសរសៃឈាម ដែលចិញ្ចឹមដុំមហារីកថ្លើមដោយផ្ទាល់ ត្រូវបានគេស្គាល់ផងដែរថាជា TACE ដែលជាអក្សរកាត់ពី Transarterial Oily Chemoembolization

TACE គឺជាការព្យាបាលដោយប្រើគីមីត្រង់ចំនុច ដោយវេជ្ជបណ្ឌិតនឹងបញ្ចូលបំពង់បូមទៅតាមក្រលៀន ហើយបញ្ចូលខ្សែតូចមួយដោយផ្ទាល់ទៅក្នុងសរសៃឈាមដែលផ្គត់ផ្គង់ដុំសាច់មហារីក បន្ទាប់មកទើបព្យាបាលដោយប្រើគីមីបំបាត់ដើម្បីបិទសរសៃឈាមជាមួយនឹង (gel foam) gelatin ខ្នាតតូច ដើម្បី​ការពារ​មិន​ឱ្យ​ឈាម​ត្រឡប់​ទៅចិញ្ចឹម​ដុំ​សាច់​វិញបាន និងធ្វើឪ្យដុំសាច់នោះស្វិតស្លាប់នៅទីបំផុត ទាំងនេះគឺ បរិមាណ​នៃ​ការ​ប្រើ​ថ្នាំ​គីមី មានបរិមាណតិចតួចបើប្រៀបធៀបទៅនឹងការព្យាបាលដោយប្រើគីមីតាមសរសៃឈាមខ្មៅ ដូច្នេះទើបកាត់បន្ថយផលប៉ះពាល់លើផ្នែកផ្សេងទៀតនៃរាងកាយ។

​ទោះបីជាយ៉ាងណាក៏ដោយ ត្រូវបានគេរកឃើញថាកោសិកាមហារីកមួយចំនួនអាចនៅសេសសល់ និងបង្កើតម្តងទៀតដោយការរំញោចជាលិកាធម្មតានៅក្បែរនោះដើម្បីបង្កើតសរសៃឈាមថ្មីមកចិញ្ចឹមដុំសាច់មហារីកម្តងទៀត ដូច្នេះ TACE ប្រហែលជាត្រូវធ្វើម្តងទៀតរៀងរាល់ 4-6 សប្តាហ៍ក្នុងករណីដែលដុំសាច់ធំឬមានទីតាំងច្រើនដើម្បីកំណត់កោសិកាមហារីកដែលនៅសេសសល់។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Life Cancer Center, 5th Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating