អត្ថបទសុខភាព

ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ដែល​មិនបាន​ព្យាបាល​អាច​នាំឱ្យ​មាន​ហានិភ័យ​មហារីក​ពោះវៀនធំ​

Share:

ប្រសិនបើអ្នកមានអាការរមួលពោះ ឬរាគរូសមកជាញឹកញាប់ អ្នកគួរតែប្រយ័ត្នព្រោះវាជាសញ្ញាបង្ហាញថាអ្នកអាចប្រឈមនឹងការកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃ។ ប្រសិនបើ​មិន​បាន​ព្យាបាល​រហូត​ដល់​មាន​ការ​រលាកកាន់តែខ្លាំង​ អាចនាំឱ្យកើតជាជំងឺមហារីកពោះវៀនធំ។

វេជ្ជបណ្ឌិត SASIPIM JAMIKORN គ្រូពេទ្យឯកទេសផ្នែកក្រពះពោះវៀន នៃមន្ទីរពេទ្យវេជ្ជថានីបានពន្យល់ថា ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (Inflammatory Bowel Disease ឬ IBD) គឺជាក្រុមនៃជំងឺដែលមានអាការះ រលាកប្រព័ន្ធរំលាយអាហារ ដែលបច្ចុប្បន្នមិនទាន់មានមូលហេតុច្បាស់លាស់ ប៉ុន្តែវាអាចមានកត្តាជាច្រើនរួមគ្នាដែរដូចជា កត្តាតំណរពូជ​ ដែលច្រើនតែកើតមាននៅអឺរ៉ុប និងអាមេរិកជាងនៅអាស៊ី ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ននេះ ជំងឺនេះត្រូវបានគេរកឃើញកាន់តែច្រើនឡើងនៅក្នុងប្រទេសថៃ ដូច្នេះហើយ យើងគួរតែផ្តល់ភាពសំខាន់ដល់ជំងឺនេះ ត្រូវមានការជំរុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយដែលមានភាពមិនប្រក្រតីពីការឆ្លងមេរោគ ឬបាក់តេរីជាបន្តបន្ទាប់ រហូត​ដល់​បណ្តាល​ឱ្យ​មាន​ការ​រលាក​រ៉ាំរ៉ៃ កត្តា​ផ្សេង​ទៀត​ដូច​ជា ការ​ជក់​បារី ការ​ពិសា​គ្រឿង​ស្រវឹង ញ៉ាំអាហារសម្បូរជាតិខ្លាញ់ និងភាពតានតឹង។

ជំងឺរលាកពោះវៀនរ៉ាំរ៉ៃអាចចែកចេញជាពីរប្រភេទ៖

ជំងឺរលាកពោះវៀនធំ (Ulcerative Colitis: UC) រោគសញ្ញាកើតឡើងជាចម្បងនៅក្នុងពោះវៀនធំ វា​អាច​នឹង​រលាក​រហូតដល់​វា​ក្លាយជា​មុខរបួស ហើយ​រាលដាល​ទៅ​​លើជាលិកាខាងលើ។ ​អ្នក​ជំងឺ​ច្រើនតែ​មានអាការះ​រាគ​រ៉ាំរ៉ៃ រាគបាត់ៗ បត់ជើងមក មាន​ទឹករំអិល​ចេញ​ឈាម ឈឺពោះ និង​អាច​មាន​ជំងឺ​រលាក​សន្លាក់ ឬ​ក្តៅខ្លួន​។

ជំងឺ Crohn (CD) រោគសញ្ញាអាចកើតមានឡើងនៅផ្នែកណាមួយនៃប្រព័ន្ធរំលាយអាហារណាមួយក៏បាន តាំងពី មាត់ បំពង់អាហារ ក្រពះ ពោះវៀនតូច ពោះវៀនធំ និងបាត​។​ អ្នកជំងឺអាចមានរោគសញ្ញាផ្សេងៗគ្នាដូចជា ឈឺពោះ រាគ បត់ជើងលាយទឹករំអិលឬឈាមស្រស់ ក្តៅខ្លួន ស្រកទម្ងន់ ស្លេកស្លាំង ឬឈាមរាវ។

វិធីសាស្ត្រវិនិច្ឆ័យ ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ដែរមានប្រសិទ្ធិភាពនិងច្បាស់លាស់បំផុត គឺជាការឆ្លុះពោះវៀនធំ ដើម្បីពិនិត្យជញ្ជាំងពោះវៀន ជួយឪ្យវេជ្ជបណ្ឌិតមើលឃើញយ៉ាងច្បាស់នូវដំបៅនៅក្នុងពោះវៀន ហើយអាចយកសាច់ដែរនៅបរិវេនដែរមានរលាកទៅពិនិត្យ​រោគ​សាស្ត្រ​ ដើម្បីរកមើលជំងឺមហារីកពោះវៀនធំផងដែរ។

បច្ចុប្បន្នជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ចាប់ផ្តើមព្យាបាលដោយប្រើថ្នាំ។​ ដោយការជ្រើសរើសប្រភេទថ្នាំ វេជ្ជបណ្ឌិតនិងពិចារណាអំពី ភាពធ្ងន់ធ្ងរនិងទីតាំងនៃដំបៅ។

ការរលាក បន្ទាប់ពីបានទទួលថ្នាំអ្នកជំងឺគួរតែពិសារថ្នាំឪ្យបានទៀងទាត់​ មិនគួរឈប់ថ្នាំដោយខ្លួនឯងបើទោះជាប្រសើឡើងក៏ដោយ ជាទូទៅរោគសញ្ញាមានភាពប្រសើរឡើងក្នុងរយៈពេល 2-4 សប្តាហ៍ លើសពីនេះទៀតអ្នកជំងឺត្រូវថែរក្សាអាហារូបត្ថម្ភរបស់ពួកគេ។​ ​ដោយនែនាំពិសារអាហារឪ្យ គ្រប់​ 5 ក្រុម និង កាត់បន្ថយបរិមាណ ពិសារទឹកឪ្យបានគ្រប់គ្រាន់ ជៀសវាងអាហារដែរមានជាតិខ្លាញ់ខ្ពស់ ជាតិអាល់កុល និងកាហ្វេអ៊ីន។

“ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ បើទទួលបានការធ្វើរោគ​វិនិច្ឆ័យ និង​ព្យាបាល​បាន​លឿន និង​ត្រឹមត្រូវ ជំងឺនេះនឹងស្ងប់ស្ងាត់ហើយអ្នកជំងឺអាចត្រលប់ទៅប្រើប្រាសជីវិតប្រចាំបែបធម្មតាវិញ​។ ទន្ទឹមនឹងនោះ ប្រសិនបើទុកចោលមិនបានព្យាបាលហើយបណ្តោយឪ្យមានរលាកពោះវៀនរ៉ាំរ៉ៃជារឺយៗ វាអាចបណ្តាលឱ្យរាងកាយបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ និងជាតិរ៉ែ រួមទាំងអាចបង្ករឪ្យមានផលវិបាកផ្សេងៗ ព្រោះអាចធ្វើឪ្យជំងឺរើឡើងវិញបាន” វេជ្ជបណ្ឌិត SASIPIM JAMIKORN បាននិយាយបែបនេះ។

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

GI Center, 2nd Floor, Main Building, Vejthani Hospital

+66(0)89-219000 (Cambodia Hotline)


  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating