អត្ថបទសុខភាព

ការឈឺក្បាលធ្ងន់ធ្ងរ រ៉ាំរ៉ៃ នឹងឈឺចាប់កាន់តែខ្លាំងទៅ អាចជាហានិភ័យនៃជំងឺមហារីកខួរក្បាល

Share:

ជំងឺមហារីកខួរក្បាល គឺបណ្តាលមកពីដុំសាច់ដែលមានកោសិកាមិនប្រក្រតីឬត្រូវបានគេស្គាល់ផងដែរថាជាកោសិកាមហារីក ដែលអាចកើតឡើងដោយឯកឯងនៅក្នុងជាលិកាខួរក្បាល ឬអាចរីករាលដាលពីជំងឺមហារីកនៅក្នុងសរីរាង្គផ្សេងៗ ដូចជាមហារីកសួត មហារីកសុដន់ មហារីកពោះវៀនធំ មហារីក​ប្លោកនោម មហារីក​តម្រងនោម​ ចំពោះ​មូលហេតុ​នៃ​ជំងឺ​មហារីក​ខួរក្បាល​មិន​អាច​កំណត់​អត្តសញ្ញាណ​ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែមានកត្តាដែលបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺដូចខាងក្រោម៖

  • អាយុកាន់តែច្រើន
  • មានប្រវត្តិក្នុងគ្រួសារកើតមហារីកខួរក្បាល
  • អ្នកជំងឺដែលមានជំងឺមហារីកនៅក្នុងសរីរាង្គផ្សេងទៀតនៃរាងកាយដែលអាចរាលដាលដល់ខួរក្បាលដូចជា មហារីកសួត មហារីកសុដន់ មហារីកពោះវៀនធំ មហារីកប្លោកនោម មហារីកតម្រងនោម មហារីកស្បែក
  • ការឆ្លងមេរោគមួយចំនួន ដូចជាមេរោគអេដស៍
  • ជក់បារីជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំ
  • ប៉ះពាល់នឹងសារធាតុវិទ្យុសកម្ម សារធាតុគីមី ឬ​បរិស្ថានជុំវិញខ្លួនដែលអាចបណ្តាលឱ្យកើតមហារីក

អ្នកជំងឺដែលមានដុំសាច់ខួរក្បាលភាគច្រើនតែងតែជួបប្រទះការឈឺក្បាលធ្ងន់ធ្ងរ​ ការឈឺចាប់រ៉ាំរ៉ៃ ហើយកាន់តែធ្ងន់ធ្ងរទៅៗ អាចមានការចង្អោរ ក្អួត ល្ហិតល្ហែ ពិបាកគ្រប់គ្រងការនិយាយ និងតុល្យភាព មានបញ្ហាជាមួយនឹងការមើលឃើញ ការស្តាប់ និងអាចមានការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ និងការគិត ទាំងនេះគឺជាសញ្ញាដែរត្រូវប្រញាប់ទៅពិគ្រោះនិងវេជ្ជបណ្ឌិតដើម្បីត្រួតវិនិច្ឆ័យ និង​ដើម្បីរៀបចំផែនការព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

មជ្ឈមណ្ឌលមហារីក មន្ទីរពេទ្យវេជ្ជថានី ផ្តល់ការថែទាំយ៉ាងទូលំទូលាយនិងយកចិត្តទុកដាក់ ជាមួយនឹងពហុវិជ្ជាដែលរួមមាន ក្រុមគ្រូពេទ្យឯកទេសខាងជំងឺមហារីក និងសាខាជាច្រើនផ្សេងទៀត ដូចជាអ្នកឯកទេសផ្នែកនីមួយៗ គ្រូពេទ្យឯកទេសវះកាត់ គ្រូពេទ្យជំនាញខាងវិទ្យុសកម្ម វេជ្ជបណ្ឌិតព្យាបាលដោយកាំរស្មី រួមទាំងគិលានុបដ្ឋាយិកាដែលមានឯកទេស

ក្នុងការថែទាំអ្នកជំងឺមហារីក ឱសថការី និងអ្នកជំនាញអាហារូបត្ថម្ភ ដោយពួកគាត់ទាំងអស់សុទ្ធតែមានបទពិសោធន៍វិជ្ជាជីវៈក្នុងការថែទាំអ្នកជំងឺមហារីក។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Life Cancer Center, 5th Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating