អត្ថបទសុខភាព

សញ្ញានៃ អាការៈសន្លប់ដោយសារកម្ដៅ

Share:

អាកាសធាតុនៅក្នុងអំឡុងពេលនេះមានកម្តៅក្តៅខ្លាំង អ្នកខ្លះបែកញើសរហូតមិនហ៊ានចេញត្រូវពន្លឺព្រះអាទិត្យ មានការព្យាករណ៍ថារដូវក្ដៅឆ្នាំនេះកម្តៅនិងអាចឡើងរហូតទៅដល់​ 43អង្សាសេដោយសារតែព្រះអាទិត្យនិងអាកាសធាតុក្តៅនៅពេលថ្ងៃ ដែរអាចជាការប៉ះបាល់ដល់អ្នកដែរនៅក្រៅផ្ទះរហូតដល់បាត់បង់ជីវិតបានដោយសារតែអាការះសន្លប់ដោយសារកម្ដៅ ដែរបណ្តារមកពីរាង្គកាយមិនអាចសម្របទៅតាមអាកាសធាតុទាន់

លោកគ្រូពេទ្យ Dr. Naris Samitasin ឯកទេសខួរក្បាលនិងប្រព័ន្ធប្រសាទ​នៃមន្ទីពេទ្យវេជ្ជថានីបានបង្ហាញឱ្យឃើញថាអាការៈសន្លប់ដោយសារកម្ដៅ និងកើតឡើងជាមួយកម្តៅដែលក្តៅខ្លាំងដែរធ្វើឪ្យរាង្គកាយសម្របតាមអាកាសធាតុមិនទាន់។ ពេលដែរកម្តៅក្នុងខ្លួនលើសពី​ 40 អង្សាសេ​ ផ្នែកនៃខួរក្បាលដែលគ្រប់គ្រងសីតុណ្ហភាពរាងកាយនិងខុសប្រក្រតី រហូតដល់ប៉ះពាល់ដល់ប្រព័ន្ធលំហូរឈាម និងប្រព័ន្ធខួរក្បាល ចំពោះក្រុមហានិភ័យនៃជំងឺនេះ​មានដូចជា

  • អ្នក​ដែល​ត្រូវ​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ ឬ​ហាត់​ប្រាណ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ
  • អ្នកដែលមានជំងឺប្រចាំខ្លួនដូចជាជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម
  • កុមារ និងមនុស្សចាស់ ដែលរាងកាយនឹងមិនត្រជាក់ដូចមនុស្សពេញវ័យ
  • មនុស្សលើសទម្ងន់
  • អ្នកដែលមិនបានសម្រាកគ្រប់គ្រាន់
  • អ្នកដែលធ្វើការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហើយត្រូវចេញមកជួបនឹងកំដៅខ្លាំង អាចធ្វើឱ្យរាងកាយសម្របតាមអាកាសធាតុមិនទាន់
  • អ្នកដែរពិសារគ្រឿងស្រវឹង ដោយសារតែរាងកាយនឹងបាត់បង់ជាតិទឹក និងសារធាតុរ៉ែច្រើនជាងធម្មតា

“សញ្ញា​ព្រមាន​សំខាន់ៗ​នៃ​អាការៈសន្លប់ដោយសារកម្ដៅ​​ ដែល​អាច​​សង្កេត​ឃើញ​បានចាប់​ផ្ដើម​ពី ពេលអាកាសធាតុក្តៅ តែមិនបែកញើស មុខក្រហម ក្តៅខ្លួន ស្រេកទឹក វិលមុខ ឈឺក្បាល ចង្អោរ ដកដង្ហើមញាប់ តឹងសាច់ដុំ វិលមុខ ប្រកាច់ រន្ធប្រស្រីភ្នែករីក​ ស្មារតីអន់ថយ​រហូតដល់បាត់បង់ស្មារតី បើសិនជាមិនបានទទួលសង្គ្រោះត្រឹមត្រូវ អាចបង្កឱ្យគាំងបេះដូង និង អាចប៉ះពាល់ដល់អាយុជីវិត។ វិធីជួយសង្គ្រោះបឋម គួរតែនាំអ្នកជំងឺចូលម្លប់​គេងចុះបញ្ឈរជើងខ្ពស់ បន្ធូរសម្លៀកបំពាក់ដែរតឹង យកក្រណាត់ជ្រលក់ទឹកឪ្យសើមស្អមលើខ្លួនអ្នកជំងឺ រួច​ប្រើ​កង្ហារ​ផ្លុំដើម្បី​កាត់បន្ថយ​សីតុណ្ហភាព​រាងកាយ​ឱ្យបាន​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​”Dr. Naris Samitasin

ដើម្បីថែរក្សាខ្លួនអ្នកឱ្យឆ្ងាយពីអាការៈសន្លប់ដោយសារកម្ដៅ ​ Dr. Naris Samitasin លោក​បាន​បន្ត​ថា អ្នក​ដែល​មាន​ហានិភ័យ​គួរ​ចៀសវាង​ការ​ធ្វើ​ការ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ក្នុង​រយៈ​ពេល​យូរ​ ចៀសវាង​ការ​ហាត់ប្រាណ​ក្រោម​ពន្លឺថ្ងៃ ប៉ុន្តែ​គួរតែ​ហាត់ប្រាណ​នៅពេល​ព្រឹកឬ​ល្ងាច​ជំនួស​វិញ​ ជៀសវាងទៅកន្លែងដែលក្តៅខ្លាំង មិន​គួរ​ទុកកុមារនិង​មនុស្ស​ចាស់​ ​ក្នុង​រថយន្ត​ដែល​ចត​នៅ​ខាង​ក្រៅ​ក្នុង​រយៈពេល​យូរ​ គួរតែមានឧបករណ៍កាពារកំដៅថ្ងៃដូចជា មួកឬឆ័ត្រ ជ្រើសរើសខោអាវដែលមានពណ៌ស្រាលមិនក្រាស់ ដើម្បីជួយរបាយកំដៅ ត្រូវពិសារទឹកយ៉ាងហោចណាស់ 6-8 កែវក្នុងមួយថ្ងៃ និងពិសារទឹកក្នុងអំឡុងពេលថ្ងៃទោះបីជាមិនស្រេកក៏ដោយ ដើម្បីបង្កើនជាតិទឹកនិងកាត់បន្ថយសីតុណ្ហភាពរាងកាយ ហើយសំខាន់បំផុតជៀសវាងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ គ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាតែ កាហ្វេ ប្រសិនបើរោគសញ្ញាមិនប្រក្រតីកើតឡើង សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យដល់អាយុជីវិត

ព័ត៌មានបន្ថែម​សូមទំនាក់ទំនងទៅលេខទូរស័ព្ទមកយើងខ្ញុំតាមរយៈ​
Hotline: (+66) 0892019000, email:[email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating