អត្ថបទសុខភាព

មហារីកដំណាក់កាលរីករាលដាលក្នុងពោះអាចព្យាបាលបានជាមួយ CRS និង HIPEC ប្រសិទ្ធភាពខ្ពស់ បង្កើនអត្រាការរស់រានមានជីវិត

Share:

“មហារីកដំណាក់កាលរីករាលដាល” គឺជាពាក្យដែលគ្មាននរណាម្នាក់ចង់កើតឡើងចំពោះខ្លួនឯង ឬអ្នកដែលនៅជុំវិញពួកគេនោះទេ ព្រោះអាចនិងគិតថាអស់សង្ឃឹមក្នុងការព្យាបាល ប៉ុន្តែ​បច្ចុប្បន្ននេះ​ប្រសិន​បើ​មហារីក​បាន​រាល​ដាល​ដល់​ពោះ ក៏នៅមានបច្ចេកវិទ្យាព្យាបាលបែប CRS រួមបញ្ចូលគ្នាជាមួយ HIPEC ដើម្បីជួយបង្កើនអត្រាការរស់រានមានជីវិតពីជំងឺមហារីក

វេជ្ជបណ្ឌិត DR. NATCHADOL KITTIWARARAT អ្នកឯកទេសផ្នែកខាងជំងឺមហារីក នៃមន្ទីរពេទ្យវេជ្ជថានី បានអធិប្បាយថា ការព្យាបាលជំងឺមហារីកដំណាក់កាលរីករាលដាលក្នុងពោះកាលពីមុន គឺជាការប្រើ​ថ្នាំ​ព្យាបាល​ដោយ​គីមីតាមសរសៃឈាម ដើម្បីឱ្យថ្នាំទៅសម្លាប់កោសិកាមហារីកផ្សេងដែរនៅក្នុងរាងកាយ ប៉ុន្តែបានរកឃើញថា ជាមួយនឹងវិធីព្យាបាលនេះ ថ្នាំគីមីមិនអាចទៅដល់ដុំសាច់ដែលរីករាលដាលក្នុងពោះដូចអ្វីដែលចង់បាននោះទេ ថែមទាំងបរិមាណនៃ​ថ្នាំ​ព្យាបាល​ដោយ​គីមីតាមសរសៃឈាមគឺមិនគ្រប់គ្រាន់ដើម្បីបំផ្លាញកោសិកាមហារីកមួយចំនួនធំផងដែរ ដូច្នេះហើយបច្ចុប្បន្នឃើញថា មានការព្យាបាលមហារីកដំណាក់កាលរីករាលដាលក្នុងពោះដោយការធ្វើ Cytoreductive surgery (CRS) ร่วมกับ Hyperthermic Intra Peritoneal Chemotherapy (HIPEC) ដើម្បីបង្កើនអត្រាការរស់រានមានជីវិតរបស់អ្នកជំងឺ

HIPEC គឺជាការផ្តល់ថ្នាំគីមីដែលមានសីតុណ្ហភាពរហូតដល់ 42.5°C ហូរចូលទៅក្នុងពោះ ដើម្បីជួយបំផ្លាញកោសិកាមហារីកដែរនៅក្នុងពោះ ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ដោយ​គីមី​ដែរមាន​សីតុណ្ហភាព​ខ្ពស់នេះ នឹងជួយឪ្យកោសិកាដុំសាច់និងថ្នាំ​ព្យាបាល​ដោយ​គីមីអាចប៉ះគ្នាដោយផ្ទាល់និងគ្រប់គ្រាន់ ដោយវិធីព្យាបាលនេះនិងត្រូវភ្ជាប់ជាមួយនឹងការវះកាត់ CRS ក្នុងដំណាក់កាលបន្ទាប់ការវះកាត់ហើយ

ផ្នែកបណ្ឌិត WORAPONG ANUPONGANAN,MD. អ្នកឯកទេសផ្នែកខាងវះកាត់ទូទៅនៃមន្ទីរពេទ្យវេជ្ជថានី បានអធិប្បាយថា CRS គឺជាការវះកាត់ពោះ ដើម្បីនាំយកដុំសាច់ដំណាក់កាលរីករាលដាលចេញមកឪ្យបានច្រើនបំផុតតាមដែរអាចមើលឃើញបានដោយភ្នែក រឺអាចនិងទុកដុំសាច់ដែរមានខ្នាតមិនលើសពី 2.5mm ដោយសារតែជាខ្នាតដែរថ្នាំគីមី​ដែរមាន​សីតុណ្ហភាព​ខ្ពស់ អាចជួយបំផ្លាញដុំសាច់ដែលនៅសេសសល់បាន នៅក្នុងការវះកាត់ CRS ភាគច្រើន និងត្រូវកាត់សរីរាង្គដែលដុំសាច់ រួមទាំងការកោសស្រោមពោះ(​peritoneum) ដែលគ្របដណ្តប់សរីរាង្គខាងក្នុងផងដែរ ការ​វះ​កាត់​នេះ​អាច​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​៦​ម៉ោង ហើយ​និងត្រូវធ្វើការ​ព្យាបាល​ដោយ​គីមីហូរចូលទៅក្នុង​ពោះ HIPEC ភ្លាមៗបន្ទាប់​ពី​ការ​វះកាត់ នឹងអាចចំណាយពេលប្រហែល 60-90 នាទី

ជំងឺមហារីកដំណាក់កាលរីករាលដាលនៅក្នុងពោះដែរអាចព្យាបាលដោយវិធី CRS + HIPEC មានដូចជា មហារីកខ្នែងពោះវៀន មហារីកអូវែ មហារីកពោះវៀនធំ មហារីកក្រពះ psuedomyxoma peritonei និង peritoneal mesothelioma ទោះជាយ៉ាងណាក៏ដោយការព្យាបាល CRS + HIPEC នៅតែមានចំនុច ចង្អុលបង្ហាញសម្រាប់ជ្រើសរើសអ្នកជំងឺ ដូច្នេះ អ្នក​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បីយល់ពីរបៀបព្យាបាល ហើយជ្រើសរើសវិធីសាស្ត្រដែលសាកសមបំផុតចំពោះអ្នកជំងឺ

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

Life Cancer Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • No Rating Yet!
  • Your Rating