អត្ថបទសុខភាព

រោគសញ្ញាបឋមនៃជំងឺឬសដូងបាត – Primary Symptoms of Haemorrhoid

Share:

ជំងឺឬសដូងបាត, Haemorrhoid

ជំងឺឬសដូងបាតខាងក្នុង(Internal haemorrhoid)គឺជាដំណាក់កាលដំបូងនៃ ងឺឬសដូងបាត(Haemorrhoid)ហើយវាអាចព្យាបាលបានដោយមិនបាច់វះកាត់។ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោមអ្នកគួរតែពិគ្រោះជាមួួយគ្រូពេទ្យជំនាញនិងទទួលការព្យាបាល។

  1. មានឈាមនៅក្នុងលាមក ប៉ុន្តែមិនមានអារម្មណ៍ឈឺចាប់ទេ។
  2. រមាស់ឬរលាកជុំវិញរន្ធគូថ។
  3. ហើមជុំវិញតំបន់រន្ធគូថដោយសារតែការហើមសរសៃឈាមវ៉ែននៅរន្ធគូថ។
  4. មានដុំទន់នៅក្នុងរន្ធគូថ។

ប្រភេទនៃការព្យាបាលជំងឺឬសដូងបាត(Haemorrhoid)អាស្រ័យលើដំណាក់កាលនៃ

ជំងឺឬសដូងបាត(Haemorrhoid)។ សម្រាប់ដំណាក់កាលដំបូងនៃជំងឺឬសដូងបាត(The early stage of haemorrhoid)វាអាចព្យាបាលបានដោយលេបថ្នាំឬប្រើថ្នាំសុលរួមជាមួយការថែរក្សាខ្លួនឯងទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងគ្រប់គ្រងទម្លាប់នៃការបន្ទោរបង់របស់អ្នក។ ម៉្យាងទៀតសម្រាប់ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺឬសដូងបាត(The severe stage of haemorrhoid)យើងសូមណែនាំការព្យាបាលដោយឡាស៊ែរ។ ឡាស៊ែរនឹងត្រូវបានបញ្ចូលទៅក្នុងរន្ធគូថដើម្បីកម្ចាត់នៃ
សរសៃឈាមឬសដូងបាត។ ដូច្នេះទំហំឬសដូងបាតនឹងតូចជាងមុនរហូតទាល់តែវាជាល្អ។ គុណសម្បត្តិនៃការព្យាបាលដោយឡាស៊ែរួមមានស្នាមតូច ឈឺតិច និងឆាប់ជាសះស្បើយ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលវះកាត់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating