តើអ្នកធ្លាប់ឆ្លងកាត់ការញ័រទ្រូង(Heart palpitations)ឬចង្វាក់បេះដូងលោតមិនទៀងទាត់ឬមានអារម្មណ៍ចម្លែកនៅពេលអ្នកមានអារម្មណ៍ខឹងខ្លាំងដូចជាការថប់បារម្ភការភ័យខ្លាចឬស្ត្រេស?
កុំគិតថារោគសញ្ញាដែលអ្នកមានគឺបណ្តាលមកពីអារម្មណ៍របស់អ្នកប៉ុណ្ណោះ។ ការញ័រទ្រូង (Heart palpitations)គឺជាអារម្មណ៍ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាបេះដូងរបស់អ្នកលោតខ្លាំងឬលឿនពេកឬចង្វាក់បេះដូងលោតមិនទៀងទាត់។

ការញ័រទ្រូង(Heart palpitations)អាចបណ្តាលមកពីមូលហេតុដូចខាងក្រោមៈ

  • ពិសារភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ តែ និងភេសជ្ជៈថាមពល។
  • ពិសារភេសជ្ជៈមានជាតិអាល់កុល
  • ការប្រើថ្នាំដែលអាចមានឥទ្ធិពលលើចង្វាក់បេះដូងរបស់អ្នកដូចជាថ្នាំសម្រកទម្ងន់ ថ្នាំបំប៉ន និងថ្នាំជំងឺហឺត។
  • គេងមិនគ្រប់គ្រាន់
  • ភាពតានតឹងនិងការធុញថប់បារម្ភ

ទោះជាយ៉ាងណាក៏ដោយការញ័រទ្រូង(Heart palpitations)អាចជាសញ្ញាមួយនៃជំងឺមួយចំនួនដូចជាជំងឺបេះដូង(Cardiovascular Disease) ការពុលអ័រម៉ូនទីរ៉ូអ៊ីត ឬជំងឺស្លេកស្លាំងជាដើម។ អ្នកគួរតែស្វែងរកការណែនាំពីគ្រូពេទ្យព្រោះវាអាចបង្កអន្តរាយដល់សុខភាពរបស់អ្នកនិងជាជំងឺដែលគំរាមកំហែងដល់អាយុជីវិត។

ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000 ឬតាមអ៊ីម៉ែល [email protected]
Facebook: Vejthani Hospital-មន្ទីរពេទ្យវេជ្ជថានី

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating