News and updates

មន្ទីរពេទ្យវេជ្ជថានីបានទទួលពានរង្វាន់ “Prime Minister’s Export Award 2

Share:

មន្ទីរពេទ្យវេជ្ជថានីបានទទួលពានរង្វាន់ “Prime Minister’s Export Award 2017”

មន្ទីរពេទ្យវេជ្ជថានីបានទទួលពានរង្វាន់ “Prime Minister’s Export Award 2017” ជាមន្ទីរពេទ្យនាំមុខនៅប្រទេសថៃពីនាយករដ្ឋមន្ត្រីថៃនៅឆ្នាំ 2017នេះ។  ពានរង្វាន់នេះផ្តល់ជូនសម្រាប់មន្ទីរពេទ្យដែលមានសេវាកម្មសេវាល្អបំផុត (ផ្នែកវេជ្ជសាស្ត្រនិងសុខភាព)។  វាជាកិត្តិយសខ្ពស់បំផុតសម្រាប់មន្ទីរពេទ្យវេជ្ជថានី  ហើយនេះជាលើកទី 2ហើយដែលមន្ទីរពេទ្យវេជ្ជថានីបានឈ្នះពានរង្វាន់នេះ ដែលលើកទី1គឺនៅឆ្នាំ 2011។​​​​

វេជ្ជថានីជាមន្ទីរពេទ្យអន្តរជាតិដែលឈានមុខមួយនៅប្រទេសថៃបាននឹងកំពុងផ្តល់​​​​​​​​​​​​សេវាកម្មដល់អ្នកជម្ងឺទាំងក្នុងនិងក្រៅប្រទេស។ មន្ទីរពេទ្យនេះត្រូវបានបង្កើតឡើងនៅឆ្នាំ1994 បានទទួលស្គាល់ពីអង្គការបញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ISO 9001:2000 នៅឆ្នាំ 2003 និង 2007ស្រ​បតាមស្តង់ដារបស់គណកម្មការអន្តរជាតិរួម Joint Commission International (JCI)តាំងពីឆ្នាំ 2010​ ដែលជាមាត្រដ្ឋានរបស់សហរដ្ឋអាមេរិកដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោកថាជាស្តង់ដាមាសសម្រាប់អ្នកផ្តល់សេវាកម្មសុខភាពក្នុងលំដាប់កំពូលនៅទូទំាងពិភពលោក។មន្ទីរពេទ្យមានបំពាក់ទៅដោយឧបករណ៍បចេ្ចកវិទ្យាដ៏ប្រណិតទាន់សម័យ មានគុណភាពខ្ពស់ និងមានអ្នកឯកទេសមានជំនាញច្បាស់លាស់។ យើងខ្ញុំមានមោទនភាពដោយបានក្លាយជាអ្នកជំនាញខាងផ្នែក ព្យាបាលជំងឺនាំមុខមួយនៅក្នងប្រទេសថៃនិងទទួលបានកេត្តនាមថាជា “អធិរាជឆ្អឹង”ឬ“King of Bone” ដោយការវាយតម្លៃពីស្តង់ដាអន្តរជាតិនិង​ អ្នកជំងឺមកពីបណ្តាប្រទេសជុំវិញសកលលោកដែលមកព្យាបាលនៅទីនេះ។

គ្លិនិក ពិនិត្យជម្ងឺជំនាញបំផុត

មន្ទីរពេទ្យវេជ្ជថានីបានពង្រីកសេវាកម្មដ៏ល្អជាច្រើនដូចជាការពិគ្រោះជាមួយវេជ្ជបណ្ឌិតនានាដែលទទួលបាននូវការបណ្តុះបណ្តាលនៅក្រៅប្រទេសនិងអ្នកឯកទេសជំនាញជាច្រើន។ការពិនិត្យរោគនិងការព្យាបាលតាមវេជ្ជបញ្ជានឹងត្រូវផ្តល់ជូនភ្លាមជាមួយសម្ភារៈពេទ្យដ៏ប្រណិតនិងការថែទាំយ៉ាងពេញលេញប្រកបដោយផាសុខភាព។មន្ទីរពេទ្យមានគ្លិនិកល្អបំផុតដែលព្យាបាលជំងឺរួមមានៈផ្នែកវះកាត់ឆ្អឹងខ្នងនិងឆ្អឹងសន្លាក់ផ្នែកជម្ងឺបេះដូង​ ផ្នែកប្រព័ន្ធប្រសាទផ្នែកផ្តល់កំណើតតាមបែបវិទ្យាសាស្រ្តផ្នែកក្រពះពោះវៀននិងថ្លើម ផ្នែករោគស្ត្រីនិងសម្ភព ផ្នែកស្បែកនិងកែសម្ផស្ស ផ្នែកមហារីក ផ្នែកតំរងនោមនិង​ប្តូរក្រលៀន ។ល។

មន្ទីរពេទ្យវេជ្ជថានីមានទីតាំងនៅទីក្រុងបាងកកប្រទេសថៃមន្ទីរពេទ្យវេជ្ជថានីត្រូវបានបង្កើតឡើងជាមួយនឹងចក្ខុវិស័យដើម្បីក្លាយជាមន្ទីរពេទ្យនាំមុខគេក្នុងវិស័យវេជ្ជសាស្រ្តដោយផ្តល់សេវាកម្មព្យាបាលនិងថែរក្សាសុខភាពដល់អ្នកជំងឺទាំងក្នុងស្រុកនិង​ អន្តរជាតិជាមួយនឹងគុណភាពខ្ពស់បច្ចេកវិទ្យាទំនើបនិងសីលធម៌វិជ្ជាជីវៈកំរិតស្តង់ដា។មន្ទីរពេទ្យបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ដោយមានបទពិសោធន៍ក្នុងការព្យាបាលយ៉ាងច្រើននិង​ មានអ្នកជំងឺមកប្រើប្រាស់សេវាព្យាបាលជាង៣៥០,​០០នាក់ក្នុងរៀងរាល់ឆ្នាំដែលមកពីជាង៤៥ប្រទេសលើសកលលោក។​

គ្លីនិកឯកទេសជាច្រើននៅមន្ទីរពេទ្យវេជ្ជថានី

(Specialized Centers @ Vejthani)
·         ផ្នែកអាឡែកស៊ីឬប្រតិកម្ម
·         ផ្នែកសុដន់
·         ផ្នែកខួរឆ្អឹង និង វះកាត់
·         ផ្នែកបេះដូង
·         ផ្នែកពោះវៀនធំ
·         ផ្នែកទន្តសាស្ត្រ
·         ផ្នែកត្រចៀក បំពង់ក និង ច្រមុះ
·         ផ្នែកសង្គ្រោះបន្ទាន់
·         ផ្នែកទឹកនោមផ្អែម
·         ផ្នែកពិនិត្យសុខភាព
·         ផ្នែកចក្ខុ
·         ផ្នែកក្រពះ និង ថ្លើម
·         ផ្នែកវះកាត់ទូទៅ
·         ផ្នែកឆ្អឹងដៃ
·         ផ្នែកជំងឺឈាម
·         ផ្នែកជំងឺឆ្លង
·         ផ្នែកឳសថសាស្ត្រ
·         ផ្នែកវិនិច្ឆ័យ ឬឡាបូ
·         ផ្នែកប្តូរក្រលៀន
·         ផ្នែកជំងឺខួរក្បាល
·         ផ្នែកវះកាត់ខួរក្បាល
·         ផ្នែករោគស្រ្តី និង សម្ភព
·         ផ្នែកជំងឺឆ្អឹងទូទៅ
·         ផ្នែកជំងឺកុមារ
·         ផ្នែកវះកាត់កុមារ
·         ផ្នែកវះកាត់កែសម្ផស្ស
·         ផ្នែកចិត្តសាស្ត្រ
·         ផ្នែកលំហាត់ប្រាណ
·         ផ្នែកជំងឺសន្លាក់
·         ផ្នែកស្បែក និង សម្ផស្ស
·         ផ្នែកឆ្អឹងខ្នង
·         ផ្នែកជំងឺស្រម៉ុក
·         ផ្នែកជំងឺមហារីក
·         ផ្នែកជំងឺសួត
·         ផ្នែកបង្កកំនើតដោយជំនួយបច្ចេកវិទ្យា
·         ផ្នែកវះកាត់ជង្គង់
·       ​​​ ​ ផ្នែកតំរងនោម

សូមកុំភ្លេចចុច “Like” Facebook Vejthani Hospital ដើម្បីក្លាយជាមនុស្សដំបូងគេដែលដឹងពីពត៌មាន ចំនេះដឹងផ្នែកសុខភាព និង ការផ្តល់ជូនពិសេសេថ្មីៗបំផុតរបស់យើង!

ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000 ឬតាមអ៊ីម៉ែល [email protected]
មន្ទីរពេទ្យវេជ្ជថានី ជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក។

 

  • Readers Rating
  • Rated 3.8 stars
    3.8 / 5 (2 )
  • Your Rating