ការនោមញឹកញាប់និងពិបាក អាចជាសញ្ញានៃរោគក្រពេញប្រូស្តាតរីកធំ

ការនោមញឹកញាប់និងពិបាក អាចជាសញ្ញានៃរោគក្រពេញប្រូស្តាតរីកធំ

(Last Updated On: February 13, 2019)

មិនមែនត្រឹមតែស្ត្រីទេដែលត្រូវមើលថែនិងយកចិត្តទុកដាក់ចំពោះសុខភាពប្រព័ន្ធទឹកនោមតែក្នុងសម័យនេះបុរសក៏ត្រូវងាកមកយកចិត្តទុកដាក់និងមើលថែសុខភាពប្រព័ន្ធទឹកនោមរបស់ខ្លួនដូចគ្នា។ជាពិសេសបុរសទាំងឡាយណាដែលមានការនោមញឹកញាប់ពិបាកក្នុងការនោមអ្នកទាំងនេះអាចស្ថិតក្នុងការប្រឈមមុខនៃការកើតរោគក្រពេញប្រូស្តាតរីកធំបាន។
លោកវេជ្ជបណ្ឌិត Dr. Chawawat Gosrisirikul គ្រូពេទ្យជំនាញវះកាត់ប្រព័ន្ធទឹកនោមនៃមន្ទីរពេទ្យវេជ្ជថានីបានបង្ហាញថាការរីកធំនៃក្រពេញប្រូស្តាតគឺបណ្តាលមកពីកត្តាជាច្រើន។ កត្តាទី1គឺមកពីអាយុ។ នៅពេលដែលបុរសមានអាយុលើសពី 40ឆ្នាំឡើង ក្រពេញប្រូស្តាតនឹងចាប់ផ្តើមរីកធំបន្តិចម្តងៗ ហើយនៅអាយុ 50ឆ្នាំឡើង​ វានឹងចាប់ផ្តើមមានរោគសញ្ញានៃរោគក្រពេញប្រូស្តាតរីកធំ។ កត្តាទី2​​គឺតំនរពូជ។ រីឯកត្តាទី3គឺបណ្តាលមកពីអរម៉ូនភេទប្រុសដែលយើងហៅថាDihydrotestosterone។ អរម៉ូននេះធ្វើឲ្យមានផលប៉ះពាល់លើក្រពេញប្រូស្តាត ព្រោះវាជាអាហារសម្រាប់ក្រពេញប្រូស្តាតដែលជាលទ្ធផលធ្វើឲ្យក្រពេញប្រូស្តាតរីកធំ។ នៅពេលក្រពេញប្រូស្តាតរីកធំវានឹងទៅសង្កត់បំពង់ទឹកនោមដែលបណ្តាលឱ្យមានការឈឺនោមជាញឹកញាប់និងធ្វើអោយពិបាកក្នុងការនោម។

រោគសញ្ញាដែលបង្ហាញថាយើងមានបញ្ហាក្រពេញប្រូស្តាតរីកធំមានដូចជា នោមខុសពីធម្មតាឬនោមមិនស្រូល ត្រូវប្រើកម្លាំងច្រើនជាងធម្មតារាល់ពេលនោមម្តងៗ នោមមិនអស់ ឬ នៅមានទឹកនោមស្រក់ចុះក្រោយពេលនោមរួចដែលនេះជាផ្នែកមួយនៃការស្ទះបំពង់ទឹកនោម។

រោគសញ្ញាមួយទៀតដែលហៅថា​ Irritative Symptoms ដែលជាអាការៈបណ្តាលមកពីក្រពេញប្រូស្តាតរីកធំធ្វើឲ្យនោមស្ទះ។ បើសិនយើងទុកយូរទៅ វានឹងធ្វើឲ្យផ្លោកនោមធ្វើការច្របាច់ច្រើនជាងមុន និងធ្វើឲ្យអ្នកជំងឺនោមញឹក ឬ ពេលខ្លះនោមញឹកហើយមានអាការៈផ្សារ និង នោមញឹកញាប់នៅពេលយប់ ហើយអ្នកខ្លះមិនអាចទប់ទឹកនោមបាន ដូចជាពេលមានការឈឺនោមភ្លាមត្រូវទៅបន្ទប់ទឹកភ្លាមៗ។ ទាំងនេះជារោគសញ្ញាដែលអាចបង្ហាញថាអ្នកមានរោគក្រពេញប្រូស្តាតរីកធំ។

សម្រាប់ដំណើរការនៃការព្យាបាល ប្រសិនបើអ្នកជំងឺនៅមិនទាន់មានអាការៈធ្ងន់ធ្ងរ លោកវេជ្ជបណ្ឌិតនឹងណែនាំឲ្យអ្នកជំងឺផ្លាស់ប្តូររបៀបនៃប្រើប្រាស់ជីវិតរស់នៅរបស់អ្នកជំងឺ ឬ កែប្រែអាកប្បកិរិយាមួយចំនួនរបស់អ្នកជំងឺ។ ចំពោះអ្នកជំងឺដែលមានអាការៈមធ្យម និង អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ លោកវេជ្ជបណ្ឌិតនឹងព្យាបាលដោយថ្នាំក្នុងដំណាក់កាលដំបូង។ ប៉ុន្តែប្រសិនបើអ្នកជំងឺមិនអាចព្យាបាលដោយថ្នាំ នោះអ្នកជំងឺអាចត្រូវបានព្យាបាលដោយការវះកាត់។ ការវះកាត់ក្រពេញប្រូស្តាតអាចធ្វើទៅបានតាមពីរវិធី ដូចជាវិធីសាស្ត្រទី1 គឺជាវិធីសាស្ត្រវះកាត់បែបចាស់ដែលមានការវះកាត់តាមពោះ ដើម្បីវះកាត់យកសាច់ក្រពេញប្រូស្តាតដែលធ្វើឲ្យមានការស្ទះនោមឬសង្កត់បំពង់ទឹកនោម។ ការវះកាត់នេះធ្វើឱ្យអ្នកជំងឺនោមបានស្រូលជាងមុន។ ការវះកាត់តាមវិធីសាស្រ្តទី2 គឹការវះកាត់ដោយប្រើកាមេរ៉ាឆ្លុះ។បច្ចុប្បន្ននេះ វាជាវិធីសាស្ត្រដែលពេញនិយម។ ក្នុងករណីនេះអ្នកជំងឺនឹងត្រូវប្រើថ្នាំសន្លប់ដើម្បីដាក់កាមេរ៉ាចូលទៅក្នុងបំពង់ទឹកនោម រហូតចូលដល់ក្រពេញប្រូស្តាត។ នៅពេលទៅដល់ក្រពេញប្រូស្តាត គ្រូពេទ្យនឹងប្រើវិធីសាស្ត្រជៀរយកសាច់ក្រពេញប្រូស្តាតដែលធ្វើឲ្យមានការស្ទះនោមឬសង្កត់បំពង់ទឹកនោមចេញ។ វាធ្វើឱ្យគុណភាពជីវិតរបស់អ្នកជំងឺប្រសើរឡើងនិងអាចនោមបានស្រូលដូចធម្មតាវិញ។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញភ្លាមៗ ដើម្បីទទួលការព្យាបាលទាន់ពេលវេលានិងមានប្រសិទ្ធិភាព។
សូមអរគុណ។

#មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក។
ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000ឬតាមអ៊ីម៉ែល [email protected]

 

No Comments

Sorry, the comment form is closed at this time.

Vejthani Hospital
Show PC ViewShow Mobile View