អត្ថបទសុខភាព

ស្ទះបំពង់​នោម គួរប្រញាប់ព្យាបាលមុនពេលការខ្សោយតម្រងនោមកើតឡើង

Share:

ដំណើរការនៃប្រព័ន្ធទឹកនោមមានសារៈសំខាន់ណាស់ ព្រោះមានតួរនាទីបណ្តេញកាកសំណល់រាវចេញពីរាងកាយ ប៉ុន្តែ​ប្រសិនបើ​មាន​ភាពមិនប្រក្រតី និង​មិនអាច​បត់ជើង​បាន​ អាចបណ្តាលឱ្យខ្សោយតំរងនោមស្រួចស្រាវ។

វេជ្ជបណ្ឌិត DR. PAIBOON IEMSUPAKKUL ឯកទេសវះកាត់ប្រព័ន្ធទឹកនោម នៃមន្ទីរពេទ្យវេជ្ជថានី ពន្យល់ថា ដំណើរការនៃប្រព័ន្ធទឹកនោម គឺចាប់ផ្តើមដោយតម្រងនោម ច្រោះកាកសំណល់ចេញពីឈាម បន្ទាប់មកបញ្ចេញជាទឹកនោមហូរទៅតាមបំពង់​នោមចូលទៅក្នុងប្លោកនោម។ នៅពេលដែលប្លោកនោមពេញ ខួរក្បាលនិងបញ្ជាឱ្យប្លោកនោមរិតខ្លួនបង្ករឪ្យមានសម្ពាធនិងហូរចេញពីរាងកាយតាមបង្ហួរនោម។ 

ទោះយ៉ាងណាក៏ដោយនៅពេលដែលផ្នែកសំខាន់ដូចជា បំពង់ទឹកនោម​ មានការស្ទះកើតឡើងទឹកនោមនឹងមិនអាចបង្ហូរចេញពីតម្រងនោមបាន ឬអាច​ហូរ​ចូល​ទៅ​ក្នុងតម្រងនោមវិញដែល​បណ្តាល​ឱ្យ​ឆ្លង​មេរោគ ឬ​ខ្សោយ​តម្រងនោម​ស្រួចស្រាវ​បាន ដោយការស្ទះនៃបំពង់នោមបណ្តាលមកពីមូលហេតុជាច្រើនដូចជា មានតាំងពីកំណើត ស្លាកស្នាមពីការវះកាត់ពីមុន ឬមហារីក ដូចជាមហារីកមាត់ស្បូន មហារីកពោះវៀនធំ និងមហារីកប្លោកនោម ទាំងនេះអាចបណ្តាលឱ្យមានសង្កត់លើបំពង់បង្ហូរនោមបាន

រោគសញ្ញានៃការស្ទះបំពង់នោម គឺអាស្រ័យទៅលើកន្លែងដែលស្ទះ ស្ទះទាំងស្រុង ឬស្ទះដោយផ្នែក ប៉ុន្តែរោគសញ្ញាទូទៅមានដូចខាងក្រោម ឈឺចាប់នៅចំហៀង ឬខ្នង ក្អួតចង្អោ ក្តៅខ្លួន និងញាក់ បរិមាណនៃទឹកនោមថយចុះ ពិបាកបត់ជើងតូច ឈាមក្នុងទឹកនោម សម្ពាធឈាមខ្ពស់ និងការឆ្លងមេរោគតាមផ្លូវទឹកនោមញឹកញាប់។

ការព្យាបាលការស្ទះបំពង់នោម អាចធ្វើដោយការបញ្ចូលបំពង់ដើម្បីបង្ហូរទឹកនោមចេញពីតម្រងនោមតាមរយៈស្បែក (Percutaneous Nephrostomy :PCN) វិធីសាស្ត្រនេះជាវិធីព្យាបាលភាវះការស្ទះស្រួចស្រាវដើម្បីពន្យារការខ្សោយតំរងនោម។ ក្នុងករណីអ្នកជំងឺមហារីក នៅពេលដែលបំពង់បង្ហូរ​ទឹកនោមត្រូវបានបញ្ចូល អ្នកជំងឺត្រូវទទួលការព្យាបាលសម្រាប់ជំងឺដើមហេតុដែលបង្ករឪ្យមានការស្ទះ។ ពេល​ព្យាបាល​ហើយ បំពង់​បង្ហូរ​នោម​អាចយក​ចេញបាន​ប្រសិនបើការស្ទះមិនត្រូវបានដោះស្រាយទេ​អាចចាំបាច់ត្រូវដាក់បំពង់បង្ហូរនោមរយះពេលយូរដើម្បីការពារការខ្សោយតម្រងនោមស្រួចស្រាវនិងត្រូវផ្លាស់ប្តូរខ្សែបង្ហូររៀងរាល់ 3 ខែម្តង។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Surgery Center, 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating