ការអង្គុយរយៈពេលយូរដោយមិនធ្វើចលនាបង្កើនហានិភ័យនៃ ជំងឺលៀនឌីស

អត្ថបទសុខភាព

មនុស្សជាច្រើនមើលរំលងការឈឺខ្នង ឬករ៉ាំរ៉ៃ ដោយគិតថាវាគ្រាន់តែជាជំងឺតូចតាចដែលនឹងបាត់ទៅវិញដោយខ្លួនឯង។ ប៉ុន្តែតើអ្នកដឹងទេថារោគសញ្ញាទាំងនេះអាចជាសញ្ញាព្រមាននៃ ជំងឺលៀនឌីស (Herniated Disc) ប្រសិនបើមិនបានព្យាបាលទេ ស្ថានភាពនេះអាចកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃ

ជំងឺលៀនឌីស គឺ​ជា​អ្វី?

ជំងឺលៀនឌីសគឺ​ជា​ស្ថានភាព​មួយ​ដែល​ឌីស​​ឆ្អឹងខ្នង ដែល​ជាមានតួនាទី​ទ្រ​កម្លាំងទង្គិច​និងជួយ​ឱ្យធ្វើ​ចលនាបានយ៉ាង​បត់បែន​ មានការ​រហែក​ឬ​ផ្លាស់ទី​ចេញពី​ទីតាំង​ធម្មតា​របស់​វា រហូតទៅសង្កត់​សរសៃប្រសាទ​ក្បែរ​នោះ បង្កឱ្យ​មាន​ការ​ឈឺចាប់ ស្ពឹក ឬ​ខ្សោយ​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ ដូចជា​ខ្នង ក ត្រគាក ឬ​ជើង

រោគសញ្ញា​នៃជំងឺលៀនឌីស

រោគសញ្ញា​ប្រែប្រួល​អាស្រ័យ​លើ​ទីតាំង​នៃ​ការ​លៀន និង​ភាពធ្ងន់ធ្ងរ​នៃ​ការ​បង្ហាប់​សរសៃប្រសាទ ដូចជា៖

  • ឈឺខ្នង ឬ ករ៉ាំរ៉ៃ ជាពិសេសនៅពេលធ្វើចលនា ឬលើកវត្ថុធ្ងន់ៗ
  • ការឈឺចាប់រាលដាលតាមសរសៃប្រសាទ ដូចជាការឈឺចាប់រាលដាលចុះជើងក្នុងករណីលៀនឌីសនៅតំបន់ចង្កេះ ឬ ការឈឺចាប់រាលដាលចុះដៃក្នុងករណីលៀនឌីសនៅក
  • ស្ពឹក ឬ ខ្សោយនៅជើង ដៃ ឬប្រអប់ដៃ
  • មានអារម្មណ៍ស្រៀវ ឬឈឺចាក់ៗ ដូចជាឆក់ចរន្តអគ្គិសនី នៅពេលធ្វើចលនា ឬ ក្នុងទីតាំងណាមួយ
  • សាច់ដុំខ្សោយ ឬ ពិបាកធ្វើចលនា

ប្រសិនបើមិនបានព្យាបាលក្នុងរយៈពេលយូរ វាអាចនាំឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះដូចជា សាច់ដុំខ្សោយ សាច់ដុំរួញ ឈឺចាប់រាលដាល ស្ពឹកកាន់តែខ្លាំង ឬបាត់បង់ការគ្រប់គ្រងការបន្ទោរបង់

មូលហេតុនៃ ជំងឺលៀនឌីស

  • អាយុ 30–50 ឆ្នាំឡើងទៅ
  • ការប្រើប្រាស់ឥរិយាបថឆ្អឹងខ្នងមិនត្រឹមត្រូវ ដូចជាការលើកវត្ថុធ្ងន់ៗ ឬអង្គុយ ឬឈរក្នុងឥរិយាបថមិនត្រឹមត្រូវ
  • គ្រោះថ្នាក់ ឬរបួសដែលប៉ះពាល់ដល់ឆ្អឹងខ្នង
  • លើសទម្ងន់ឬធាត់ជ្រុល
  • ខ្វះលំហាត់ប្រាណ ដែលបណ្តាលឱ្យសាច់ដុំខ្នងខ្សោយក្នុងទ្រទ្រង់ឆ្អឹងខ្នង

ការធ្វើរោគវិនិច្ឆ័យជំងឺលៀនឌីស

គ្រូពេទ្យនឹងចាប់ផ្តើមដោយយកប្រវត្តិវេជ្ជសាស្ត្រ និងធ្វើការពិនិត្យរាងកាយ។ បន្ទាប់មក អាចការធ្វើតេស្តបន្ថែមទៀត៖

  • MRI (ការថតរូបភាពអនុភាពម៉ាញេទិក)៖ ប្រើដើម្បីពិនិត្យមើលការបង្ហាប់សរសៃប្រសាទឱ្យបានលម្អិត

វិធីសាស្រ្តព្យាបាល ជំងឺលៀនឌីស

សម្រាប់ករណីស្រាល (ដំណាក់កាលដំបូង)

  • លេបថ្នាំបំបាត់ការឈឺចាប់
  • ធ្វើការព្យាបាលដោយចលនា
  • កែសម្រួលទម្លាប់នៃការរស់នៅ ដូចជាការផ្លាស់ប្តូរឥរិយាបថអង្គុយ និងគេង និងរបៀបដែលអ្នកលើកវត្ថុ

ករណីរោគសញ្ញាកាន់តែធ្ងន់ធ្ងរ

ប្រសិនបើរោគសញ្ញាមិនប្រសើរឡើងក្នុងរយៈពេល 6 ខែ ឬប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ដូចជាការឈឺចាប់រាលដាលដល់ជើង គេងមិនលក់ ពិបាកដើរ ឬមិនអាចគ្រប់គ្រងការបន្ទោរបង់បាន គ្រូពេទ្យរបស់អ្នកអាចពិចារណា ការវះកាត់ជំងឺលៀនឌីសដោយកាមេរ៉ា Endoscope

គុណសម្បត្តិនៃការវះកាត់ដោយកាមេរ៉ា Endoscope

  • ស្នាមវះកាត់មានទំហំតូច ត្រឹមតែប្រហែល 1 សង់ទីម៉ែត្រប៉ុណ្ណោះ
  • កាត់បន្ថយការខូចខាតដល់ជាលិកាជុំវិញ ដែលបណ្តាលឱ្យមានការឈឺចាប់តិចជាងមុន
  • ពេលវេលាជាសះស្បើយខ្លីជាងមុន និងអាចត្រឡប់ទៅរកជីវិតប្រចាំថ្ងៃវិញលឿនជាងមុន

ការបង្ការជំងឺលៀនឌីស

ទោះបីជាមិនអាចជៀសវាងការចុះខ្សោយដែលទាក់ទងនឹងអាយុទាំងស្រុងបានមែន តែយើងអាចកាត់បន្ថយហានិភ័យ និងបន្ថយការវិវត្តនៃរោគសញ្ញាបានដោយ៖

  • ការរក្សាទម្ងន់ឱ្យមានសុខភាពល្អ
  • ហាត់ប្រាណតាមភាពសមស្របឱ្យបានទៀងទាត់
  • កុំជក់បារី
  • ញ៉ាំអាហារដែលមានតុល្យភាពជាមួយនឹងក្រុមអាហារទាំងប្រាំ
  • អង្គុយ ឈរ ពត់ខ្លួន និងលើកវត្ថុធ្ងន់ៗឱ្យបានត្រឹមត្រូវ។ ផ្លាស់ប្តូរឥរិយាបថរបស់អ្នកឱ្យបានញឹកញាប់ពេលកំពុងធ្វើការ
  • ត្រូវប្រុងប្រយ័ត្នដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់ឆ្អឹងខ្នងរបស់អ្នក

ប្រសិនបើអ្នកសម្គាល់ឃើញអាការៈឈឺខ្នងរ៉ាំរ៉ៃ ឈឺក ឬស្ពឹកនៅដៃ និងជើងរបស់អ្នក កុំរង់ចាំរហូតដល់វាកាន់តែធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នក។ អ្នកគួរតែស្វែងរកការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលពីអ្នកឯកទេសខាងជំងឺឆ្អឹងខ្នង ដើម្បីទទួលបានដំបូន្មាន និងផែនការព្យាបាលសមស្រប។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Readers’ Rating

5.0 out of 5 stars (based on 1 review)