មជ្ឈមណ្ឌលវះកាត់ពោះវៀនធំ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

មជ្ឈមណ្ឌលវះកាត់ពោះវៀនធំ

មជ្ឈមណ្ឌលវះកាត់ពោះវៀនធំ នៃមន្ទីរពេទ្យវេជ្ជថានី ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការថែទាំដល់អ្នកដែលមានរោគសញ្ញានៃជំងឺពោះវៀនធំ និងទ្វារលាមក ដូចជា ឈាមក្នុងលាមក ជំងឺឬសដូងបាត ដំបៅទ្វារលាមក Anal fistula (បូសគូទឫ បូសអន្ទង់) ទល់លាមក រលាកពោះវៀនធំរ៉ាំរ៉ៃ ឬសក្នុងប្រដាប់បន្តពូជនៅលើគូទ រួមទាំងការព្យាបាលនៃជំងឺមហារីកពោះវៀនធំដ៏ទូលំទូលាយ ចាប់តាំងពីការវះកាត់ដាក់កាមេរ៉ា laparoscopic (Laparoscopic colorectal surgery) ការព្យាបាលដោយប្រើគីមី និងការថែទាំដោយក្រុមពហុជំនា (Multidisciplinary team)។ លើសពីនេះពួកយើងក៏បានត្រៀមខ្លួនជាស្រេចក្នុងការថែរក្សាការពិនិត្យ និងការពារមហារីកពោះវៀនធំដោយប្រើការឆ្លុះពោះវៀន (Colonoscopy) ដោយក្រុមគ្រូពេទ្យឯកទេសវះកាត់ពោះវៀនធំ និងទ្វារលាមក ដែលមានបទពិសោធន៍ រួមជាមួយនឹងក្រុមពហុជំនាញធ្វើការរួមគ្នាដើម្បីវាយតម្លៃ និងរៀបចំផែនការព្យាបាលសម្រាប់អ្នកជំងឺម្នាក់ៗ ដើម្បីទទួលបានការព្យាបាល និងការថែទាំប្រកបដោយប្រសិទ្ធភាព ជាមួយនឹងឧបករណ៍ និងបច្ចេកវិជ្ជាទំនើបកម្រិតថ្នាក់អន្តរជាតិយ៉ាងទូលំទូលាយ។

ម៉ោងបម្រើសេវាកម្ម

ថ្ងៃច័ន្ទ-សុក្រ៖ 08.00 am - 08.00 pm
ថ្ងៃសៅរ៍-អាទិត្យ៖ 08.00 am - 05.00 pm

ទីតាំង

មជ្ឈមណ្ឌលវះកាត់ពោះវៀនធំ, ជាន់ទី៣, មន្ទីរពេទ្យវេជ្ជថានី

ការណាត់ជួបនិងសាកសួរ

ទូរស័ព្ទមជ្ឈមណ្ឌល៖ (+66)2-734-0000 ext. 4500, 4501
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

សេវាវេជ្ជសាស្រ្ត

  • ការពិនិត្យរកមើលភាពមិនប្រក្រតីនៃពោះវៀនធំនិងទ្វារលាមក
  • ការធ្វើតេស្តសម្រាប់ការទល់លាមក (Constipation)
  • ពិនិត្យរកភាពខុសប្រក្រតីនៅទ្វារលាមក (Anal examination)
  • ការពិនិត្យនិងព្យាបាលជំងឺឬសដូងបាត (Haemorrhoid) និងមុខរបួសនៅតាមទ្វារមាស (Anal Fissure)
  • ការ​ពិនិត្យ​រក​ជំងឺបូសអន្ទង់​ (Fistula-in-ano) និងបូសជុំវិញរន្ធគូថ (Anorectal abscess)
  • ការពិនិត្យនិងព្យាបាលការឆ្លងមេរោគតាមទ្វារលាមកដូចជា ឬសក្នុងប្រដាប់បន្តពូជ (Condyloma) និងជំងឺរឺម (Herpes simplex)
  • ការពិនិត្យនិងព្យាបាលជំងឺពោះវៀនធំធ្លាក់តាមទ្វារលាមក (Rectal prolapse)
  • ការពិនិត្យនិងព្យាបាលការហូរឈាមតាមទ្វារលាមក (Bleeding per rectum) និងលាមកមានឈាម (Hematochezia)
  • ការពិនិត្យនិងព្យាបាលជំងឺរលាកពោះវៀនធំ (Diverticulitis)
  • ការពិនិត្យនិងព្យាបាលជំងឺមហារីកពោះវៀនធំ (Colorectal cancer)
  • ការត្រួតពិនិត្យមហារីកពោះវៀនធំ (Colorectal cancer screening)

រោគសញ្ញាដែលគួរមកជួបវេជ្ជបណ្ឌិត

  • ពិបាក​​បញ្ចេញ​ចោល, មិនអាច​បញ្ចេញ​ចោល​បាន​
  • លាមក​មាន​លក្ខណៈ​ខុស​ប្រក្រតី ពោះវៀន​ក្លាយជា​តូច ​សំប៉ែត និង​ ​មាន​ឈាម​ទឹករំអិលលាយក្នុងលាមក
  • ឈឺចាប់ឬរមាស់នៅបរិវេនទ្វារលាមក
  • មានដុំសាច់ឬទងសាច់នៅបរិវេនទ្វារលាមក
  • មានដុំពកចេញមកខាងក្រៅ អំឡុងពេលកំពុងបច្ចេញចោល
  • ឈឺចាប់ក្នុងទ្វារលាមក
  • មានឈាមលាយក្នុងលាមក ឬបញ្ចេញចោលជាឈាមស្រស់

ការពិនិត្យ/ការវិនិច្ឆ័យ

  • ពិនិត្យភាពខុសប្រក្រតីបរិវេនទ្វារលាមក (Anal examination)
  • ការពិនិត្យបរិវេនទ្វារលាមកដោយប្រើឧបករណ៍ (Proctoscope)
  • ការឆ្លុះពោះវៀនធំ និងទ្វារលាមក (Colonoscopy)

សេវាកម្មវេជ្ជសាស្រ្តកម្រិតខ្ពស់

  • ការវះកាត់ពោះវៀនធំនិងទ្វារលាមកដោយកាមេរ៉ា (Laparoscopic colorectal surgery)
  • ការឆ្លុះពោះវៀនធំនិងទ្វារលាមក និងកាត់ទងសាច់ ឬមហារីកពោះវៀនធំនៅដំណាក់កាលដំបូង (Advanced Therapeutic Colonscopy) ជាមួយនឹងបច្ចេកទេស Endoscopic Mucosal Resection (EMR) និង Endoscopic Submucosal Dissection (ESD)
  • ការឆ្លុះពិនិត្យពោះវៀនធំ ដើម្បីបញ្ចូល stent ដើម្បីពង្រីកមហារីកពោះវៀន ដើម្បីកែតម្រូវការស្ទះពោះវៀនធំ (Colonic stent insertion)

ការព្យាបាល

ជំងឺមហារីក​ពោះវៀនធំនិងទ្វារលាមក

  • ការវះកាត់ពោះវៀនធំនិងទ្វារលាមកដោយកាមេរ៉ា (Laparoscopic colorectal surgery)
  • ការវះកាត់ពោះវៀនធំនិងទ្វារលាមករក្សាសាច់ដុំ sphincter (Laparoscopic colorectal surgery)
  • ការវះកាត់សម្រាប់ជំងឺមហារីកពោះវៀនធំនិងទ្វារលាមកដែលរាលដាលដល់ឆ្អឹងអាងត្រគាក (Pelvic exenteration)

ជំងឺឬសដូងបាត

  • ការពិនិត្យនិងព្យាបាលជំងឺឬសដូងបាត ដោយមិនចាំបាច់វះកាត់
  • ការព្យាបាលឬសដូងបាតដោយប្រើកៅស៊ូចងឬសដូងបាត (Rubber Band Ligation)
  • ការព្យាបាលឬសដូងបាតដោយការចាក់ថ្នាំ (Aethoxy injection)
  • ការវះកាត់ឬសដូងបាត (Haemorrhoidectomy
  • ការវះកាត់ព្យាបាលឬសដូងបាតដោយកាំរស្មីឡាស៊ែរ (Laser Haemorrhoidoplasty)
  • ការវះកាត់ឬសដូងបាតដោយប្រើឧបករណ៍ស្វ័យប្រវត្តិ (Stapled Hemorrhoidoplasty)
  • ការព្យាបាលជំងឺឬសដូងបាតដោយប្រើម៉ាស៊ីន Ultrasound Doppler Guided ដើម្បីដេរសរសៃឈាម (Doppler-guided hemorrhoidal artery ligation (DG-HALS)

ជំងឺទ្វារលាមកផ្សេងៗទៀត

  • ការវះកាត់សម្រាប់ព្យាបាលបូសអន្ទង់ (fistula) (LIFT procedure, Fistulotomy)
  • ការវះកាត់បូសនៅបរិវេនទ្វារមាស (Incision and Drainage Perianal Abscess)
  • ការវះកាត់សម្រាប់ព្យាបាលរបួសរឹមទ្វារមាស (Lateral Internal Sphincterotomy)
  • ការវះកាត់ជួសជុលសាច់ដុំ sphincter (Sphincteroplasty)
  • ការព្យាបាលជំងឺឬសក្នុងប្រដាប់បន្តពូជ (Condyloma) ដោយប្រើដោយថ្នាំ ឬដុត
  • ការ​វះកាត់កែសម្រួលព្យាបាលពោះវៀនធ្លាក់តាមទ្វារលាមក (Rectal prolapse) បែបដាក់កាមេរ៉ា Laparoscopic ventral rectopexy

Our Doctors

DR. KANIN CHINTANAPAMOTE

Preventive Medicine

Preventive Medicine

Other Information

Promotion & Package

Show more

Patient Stories

Show more

Health Articles

Show more

Health Videos

Show More