យុគសម័យថ្មីនៃការវះកាត់ដែលមានការឈ្លានពានតិចតួចបំផុត ជាមួយនឹង មនុស្សយន្តជំនួយការវះកាត់ Da Vinci
បច្ចេកវិទ្យាវេជ្ជសាស្ត្របានរីកចម្រើនយ៉ាងខ្លាំង ដើម្បីផ្ […]

Table of Contents
ការរហែកសរសៃចងខាងមុខ (ACL) គឺជារបួសជង្គង់ដែលកើតមានជាញឹកញាប់បំផុត ជាពិសេសចំពោះអត្តពលិក អ្នកដែលហាត់ប្រាណខ្លាំង ឬអ្នកដែលធ្លាប់ជួបគ្រោះថ្នាក់។ របួសនេះជាធម្មតាបណ្តាលមកពីការរមួល ឬការទង្គិចធ្ងន់ធ្ងរ ដែលបណ្តាលឱ្យបាត់បង់ស្ថេរភាពជង្គង់។ ប្រសិនបើមិនបានព្យាបាលឱ្យបានត្រឹមត្រូវទេ វាអាចនាំឱ្យមានបញ្ហាជង្គង់រ៉ាំរ៉ៃ ឬជំងឺរលាកសន្លាក់ឆ្អឹងក្នុងរយៈពេលវែង
សរសៃចងខាងមុខ (Anterior Cruciate Ligament: ACL) គឺជាសរសៃចងសំខាន់មួយនៅក្នុងសន្លាក់ជង្គង់ ដែលគ្រប់គ្រងស្ថេរភាពជង្គង់ ការពារឆ្អឹងស្មងជើងពីការធ្វើចលនាទៅមុខឆ្ងាយពេក និងជួយគ្រប់គ្រងការបង្វិលជង្គង់អំឡុងពេលដើរ រត់ លោត ឬផ្លាស់ប្តូរទិសដៅ។ ប្រសិនបើ ACL រងរបួស ឬរហែក វាអាចបណ្តាលឱ្យជង្គង់រលុង ឈឺចាប់ ហើម និងផ្លាស់ទីមានកម្រិត
ការឈប់ ឬងាកភ្លាមៗ ខណៈពេលដែលជើងស្ថិតនៅលើដី ដូចជាក្នុងកីឡា បាល់ទាត់ បាល់បោះ ឬបាល់ទះ បណ្តាលឱ្យសរសៃចងទទួលកម្លាំងរបួលយ៉ាងខ្លាំង
ប្រសិនបើជង្គង់ចុះចតមិនត្រឹមត្រូវ អាចធ្វើឪ្យសរសៃចងត្រូវបានទាញហួសពីដែនកំណត់រហូតដល់រហែក ដែលបណ្តាលឱ្យជង្គង់ហើមយ៉ាងលឿន ពិបាកក្នុងការពត់ជង្គង់ និងមិនអាចត្រឡប់ទៅលេងកីឡាបានធម្មតាវិញ
គ្រោះថ្នាក់ ឬការប៉ះទង្គិចក្នុងកីឡាដែលអាចបង្កើតកម្លាំងទង្គិចច្រើនគ្រប់គ្រាន់ក្នុងការធ្វើឪ្យសរសៃចងរហែកបាន ដែលបណ្តាលឱ្យមានការឈឺចាប់ជង្គង់ធ្ងន់ធ្ងរ ដើរមិនស្មើ និងត្រូវការបញ្ឈប់សកម្មភាពភ្លាមៗ
នៅពេលដែលសាច់ដុំជុំវិញជង្គង់មិនអាចទ្រទ្រង់ជង្គង់បានគ្រប់គ្រាន់ សរសៃចងខាងមុខ (ACL) និងត្រូវទទួលភាពតានតឹងកាន់តែច្រើន ដែលនាំឱ្យ ជង្គង់រលុង ការស្រុឌជង្គង់ និងហានិភ័យនៃការរងរបួសឡើងវិញ
អំឡុងពេលរហែក ACL អ្នកជំងឺមួយចំនួនអាចឮ ឬមានអារម្មណ៍ថាមានសំឡេងផ្ទុះ ឬប្រេះនៅខាងក្នុងសន្លាក់ជង្គង់។ បន្ទាប់មកច្រើនតែមានការឈឺចាប់ និងអស្ថិរភាពជង្គង់ ដែលធ្វើឱ្យពិបាកដើរ ឬរត់បន្ទាប់ពីរបួស
ការដាច់សរសៃចង ACL ខាងមុខជារឿយៗបណ្តាលឱ្យឈឺជង្គង់ភ្លាមៗ ដោយភាពធ្ងន់ធ្ងរនៃការឈឺចាប់អាស្រ័យលើវិសាលភាពនៃរបួស និងអាចធ្វើឱ្យវាមិនអាចទ្រទម្ងន់លើជើងដែលរងផលប៉ះពាល់បានផងដែរ
នៅពេលដែល ACL ដាច់ អាចមានការហូរឈាមខាងក្នុងចូលទៅក្នុងសន្លាក់ជង្គង់ ដែលបណ្តាលឱ្យហើមគួរឱ្យកត់សម្គាល់ក្នុងរយៈពេលពីរបីម៉ោង អាចធ្វើឱ្យការពត់ ឬតម្រង់ជង្គង់មានការលំបាក
ដោយសារតែការឈឺចាប់ ការហើម និង អស្ថិរភាពនៅក្នុងសន្លាក់ជង្គង់ អ្នកជំងឺច្រើនតែដើរមិនស្មើ ហើយអាចត្រូវការឧបករណ៍ជំនួយអំឡុងពេលដើរ
ដោយសារតែជង្គង់បានបាត់បង់ស្ថេរភាព ហើយមិនអាចទប់ទល់នឹងកម្លាំងរមួល ឬ កម្លាំងបង្វិលបានតាមធម្មតា ដូច្នេះគួរតែបញ្ឈប់សកម្មភាពភ្លាមៗ និងទទួលការសង្គ្រោះបឋមដែលសមស្រប
សរសៃចងខាងមុខ (ACL) មិនអាចជាសះស្បើយដោយធម្មជាតិបានទេ។ ប្រសិនបើគ្មានការព្យាបាលត្រឹមត្រូវទេ ជង្គង់នឹងខ្វះស្ថេរភាព និងអាចចាំបាច់ត្រូវធ្វើការវះកាត់ដើម្បីជួសជុល ឬកសាងសរសៃចងឡើងវិញ
ការបណ្ដោយការរហែក ACL ដោយមិនព្យាបាល អាចនាំឱ្យមានមុខងារជង្គង់ចុះខ្សោយ ដែលបង្កើនហានិភ័យនៃជំងឺសឹកសន្លាក់ជង្គង់មុនអាយុ និងបណ្តាលឱ្យមានការឈឺចាប់ជង្គង់រយៈពេលវែង
ការកាត់បន្ថយការប្រើប្រាស់ជើង និងជង្គង់បន្ទាប់ពីរងរបួសអាចនាំឱ្យសាច់ដុំភ្លៅមានភាពទន់ខ្សោយ។ ដូច្នេះការព្យាបាលដោយចលនាដើម្បីស្តារកម្លាំង និងភាពបត់បែននៃសន្លាក់ជង្គង់គឺជាផ្នែកសំខាន់មួយនៃការព្យាបាល
ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាណាមួយទាំងនេះ សូមណាត់ជួបជាមួយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី
ការរហែកសរសៃចងខាងមុខជាទូទៅត្រូវបានចាត់ថ្នាក់ជាកម្រិតធ្ងន់ធ្ងរដូចខាងក្រោម៖
សរសៃចងនៅតែភ្ជាប់គ្នា ប៉ុន្តែមានលាតសន្ធឹងខ្លាំងពេក ដែលបណ្តាលឲ្យមានអស្ថិរភាពបន្តិចបន្តួច និងមានការឈឺចាប់ខ្លះ
សរសៃចងមួយចំនួនត្រូវបានរហែក ដែលបណ្តាលឲ្យមានអស្ថិរភាពកាន់តែច្បាស់ និងអាចបង្កើនការឈឺចាប់ និងហើមកាន់តែច្រើន
សរសៃចងរហែកទាំងស្រុងជាពីរ ឬផ្លាស់ទីតាំង ដែលបណ្តាលឲ្យមានអស្ថិរភាពជង្គង់យ៉ាងសំខាន់ ហើយជាធម្មតាត្រូវការការពិចារណាវះកាត់
វេជ្ជបណ្ឌិតនឹងចាប់ផ្តើមដោយយកប្រវត្តិវេជ្ជសាស្ត្រ ធ្វើការពិនិត្យរាងកាយ និងធ្វើតេស្តស្ថេរភាពជង្គង់ រួមជាមួយនឹងការធ្វើតេស្តបន្ថែមដូចជា
ក្នុងករណីមានការដាច់សរសៃចង ACL ទាំងស្រុង ឬអាការៈជង្គង់រលុងធ្ងន់ធ្ងរ ការវះកាត់អាចជាជម្រើសសមស្រប។ ជាធម្មតា គ្រូពេទ្យតែងណែនាំឲ្យប្រើការវះកាត់ដោយកាមេរ៉ាចូលទៅក្នុងសន្លាក់ជង្គង់ដើម្បីសាងសរសៃចង ACL ឡើងវិញ (Arthroscopic ACL Reconstruction) ដែលជានីតិវិធីវះកាត់មុខរបួសតូច ប្រហែល 2-3 កន្លែង។ បន្ទាប់មកបញ្ចូលកាមេរ៉ា arthroscope ដែលផ្តល់នូវការពង្រីករូបភាពដែលមានគុណភាពបង្ហាញខ្ពស់ ជួយឪ្យអាចមើលឃើញរចនាសម្ព័ន្ធខាងក្នុងនៃសន្លាក់ជង្គង់យ៉ាងច្បាស់ និងដើម្បីអនុញ្ញាតឱ្យមានការបញ្ចូលឧបករណ៍វះកាត់ដើម្បីជួសជុល ឬកែតម្រូវតំបន់ដែលរងរបួស
ការរហែក ACL មិនអាចជាសះស្បើយដោយខ្លួនឯងទេ ប៉ុន្តែក្នុងករណីស្រាលមួយចំនួនដែលមិនចាំបាច់ត្រូវប្រើសន្លាក់ជង្គង់ក្នុងការលេងកីឡាខ្លាំង អាចព្យាបាលដោយមិនចាំបាច់វះកាត់ តាមរយៈការព្យាបាលដោយចលនា និងការជៀសវាងសកម្មភាពដែលមានហានិភ័យ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសរសៃចងរហែកទាំងស្រុង មានរោគសញ្ញានៃជង្គង់រលុង ឬអ្នកចង់ត្រលប់ទៅលេងកីឡា និងប្រើប្រាស់ជង្គង់វិញទាំងស្រុង ការវះកាត់ដោយកាមេរ៉ាដើម្បីកសាងសរសៃចងឡើងវិញអាចជួយធ្វើឱ្យជង្គង់មានស្ថេរភាព និងកាត់បន្ថយបញ្ហារយៈពេលវែង
រោគសញ្ញាទូទៅ រួមមាន សំឡេងនៅក្នុងជង្គង់ ឈឺជង្គង់ភ្លាមៗ ហើមជង្គង់យ៉ាងលឿន ដើរមិនស្មើ ឬមានអារម្មណ៍ថាជង្គង់រលុង និងអស្ថិរភាព ជាពិសេសនៅពេលទ្រទម្ងន់ ឬផ្លាស់ប្តូរទិសដៅ
មូលហេតុទូទៅបំផុតគឺការផ្លាស់ប្តូរទិសដៅភ្លាមៗ ការទម្លាក់ខ្លួនពីការលោតមិនត្រឹមត្រូវ ការទង្គិចធ្ងន់ធ្ងរក្នុងកីឡា ឬសាច់ដុំជុំវិញជង្គង់មិនរឹងម៉ាំ ដែលបណ្តាលឱ្យសរសៃចងទ្រាំទ្រនឹងកម្លាំងខ្លាំងពេករហូតដល់រហែក
នេះអាស្រ័យលើភាពធ្ងន់ធ្ងរនៃរបួស។ ប្រសិនបើការរហែកទាំងស្រុង ឬមានរោគសញ្ញាជង្គង់រលុងខ្លាំង គ្រូពេទ្យច្រើនតែណែនាំការវះកាត់ដោយកាមេរ៉ាដើម្បីកសាងសរសៃចងឡើងវិញ ដើម្បីជួយស្តារស្ថេរភាពជង្គង់ និងកាត់បន្ថយហានិភ័យនៃបញ្ហារយៈពេលវែង
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000