ទ្វារមាសមានក្លិនមិនល្អ បញ្ហាដែលស្ដ្រីមិនហ៊ាននិយាយ ប៉ុន្តែវាអាចព្យាបាលបាន

អត្ថបទសុខភាព

Table of Contents

ប្រសិនបើអ្នកជាមនុស្សមួយគិតថាការរក្សាអនាម័យរាងកាយយ៉ាងត្រឹមត្រូវ ប៉ុន្តែនៅតែមានបញ្ហា ទ្វារមាសមានក្លិនមិនល្អ ការព្យាបាលដោយនវានុវត្តន៍វេជ្ជសាស្ដ្រ ដូចជាការចាក់ថ្នាំ Botox កាត់បន្ថយក្លិន អាចជាជម្រើសមួយក្រោមការថែទាំពីវេជ្ជបណ្ឌិត

ទ្វារមាសមានក្លិនមិនល្អ គឺជាអ្វី?

“ទ្វារមាសមានក្លិនមិនល្អ” គឺជាបញ្ហាដែលស្ត្រីជាច្រើនជួបប្រទះ ទោះបីជាវាអាចកើតឡើងដោយធម្មជាតិក៏ដោយ ប៉ុន្ដែក្លិនមិនល្អនៅក្នុងតំបន់សម្ងាត់អាចប៉ះពាល់ដល់ទំនុកចិត្តលើខ្លួនឯង ជីវិតប្រចាំថ្ងៃ និងទំនាក់ទំនងដោយផ្ទាល់

សំខាន់ជាងនេះទៅទៀត ក្លិនមួយចំនួនអាចជាសញ្ញាព្រមាននៃបញ្ហាសុខភាពស្បូន។ ប្រសិនបើមិនបានព្យាបាលទេ វាអាចនាំឱ្យមានផលវិបាកផ្សេងទៀត។ ដូច្នេះ ការយល់ដឹងពីមូលហេតុដើម និងការជ្រើសរើសដំណោះស្រាយត្រឹមត្រូវគឺមានសារៈសំខាន់ណាស់

ទ្វារមាសមានក្លិនមិនល្អ បណ្តាលមកពីអ្វី

ជាធម្មតា ទ្វារមាសមានក្លិនឆ្អាបស្រាលៗ ដែលអាចកាន់តែខ្លាំងមុនពេលមករដូវដោយសារតែការផ្លាស់ប្តូរអរម៉ូន នឹងជារឿយៗត្រូវបានអមដោយការធ្លាក់ស ពណ៌ស ឬថ្លា លក្ខណៈនេះចាត់ទុកថាជារឿងធម្មតា

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្លិនខ្លាំង ដូចក្លិនត្រីងៀត ក្លិនជូរ ឬក្លិនរលួយ អ្នកគួរតែព្រួយបារម្ភព្រោះក្លិនទ្វារមាសអាចបណ្តាលមកពីភាពមិនប្រក្រតី ដូចជា៖

ការឆ្លងមេរោគបាក់តេរីក្នុងទ្វារមាស

ជារឿយៗមានក្លិនឆ្អាបត្រីខ្លាំង មានធ្លាក់ស និងរមាស់រួមជាមួយ

ការឆ្លងមេរោគតាមការរួមភេទ

អាចបណ្តាលឱ្យមាន ធ្លាក់សខុសប្រក្រតី រមាស់ ក្រហាយ ឬហូរឈាមអំឡុងពេលរួមភេទ

ការញ៉ាំអាហារដែលមានក្លិនខ្លាំង

ដូចជាខ្ទឹមស ខ្ទឹមបារាំង គ្រឿងទេស និងអាហារហឹរ

ការស្លៀកខោទ្រនាប់តឹង និងសើម

ធ្វើខ្យល់ចេញចូលមិនបានល្អ បង្កើតជាកន្លែងបង្កាត់ពូជសម្រាប់បាក់តេរី

ការថែទាំអនាម័យមិនត្រឹមត្រូវ

ដូចជា ការមិនប្តូរសំឡីអនាម័យញឹកញាប់ ឬបោកខោអាវទ្រនាប់មិនត្រឹមត្រូវ

អតុល្យភាពអ័រម៉ូន

ជារឿងធម្មតាក្នុងពេលមករដូវ មានផ្ទៃពោះ ឬអស់រដូវ

រោគសញ្ញាបែបណាដែលគួរប្រញាប់ទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត

  • ក្លិនរលួយធ្ងន់ធ្ងរ
  • ធ្លាក់ស ពណ៌លឿង បៃតង ឬមានឈាម
  • រមាស់ ក្រហាយ និងឈឺចាប់ក្នុងទ្វារមាស
  • ក្លិនមិនល្អដែលនៅតែបន្តកើតមាន ទោះបីជាមានអនាម័យល្អក៏ដោយ

ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ អ្នកអាចណាត់ជួបជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី

វិធីព្យាបាលបឋមសម្រាប់ទ្វារមាសមានក្លិនមិនល្អ

  • រក្សាអនាម័យប្រដាប់ភេទឲ្យបានត្រឹមត្រូវ
  • ស្លៀកខោទ្រនាប់ដែលអាចឪ្យខ្យល់ចេញចូលបានល្អ
  • ប្តូរសំឡីអនាម័យរៀងរាល់ 2-4 ម៉ោងម្តង
  • កែសម្រួលទម្លាប់នៃការញ៉ាំរបស់អ្នក
  • ជៀសវាងការលាងសម្អាតប្រដាប់ភេទញឹកញាប់

ក្លិនមិនល្អជាប់រហូតទោះបីជាមានការថែទាំល្អក៏ដោយ? សូមណែនាំកម្មវិធីកាត់បន្ថយក្លិន Botox៖ ជម្រើសថ្មីសម្រាប់ស្ត្រីសម័យទំនើប

តើកម្មវិធី Botox កាត់បន្ថយក្លិន គឺជាអ្វី

តើកម្មវិធី Botox កាត់បន្ថយក្លិនទ្វារមាស ដំណើរការយ៉ាងដូចម្តេច

កម្មវិធីកាត់បន្ថយក្លិន Botox គឺជាប្រើប្រាស់សារធាតុ (Botulinum Toxin) ដើម្បីរារាំងមុខងាររបស់ក្រពេញញើសនៅក្នុងតំបន់ប្រដាប់ភេទ នៅពេលដែលការបែកញើសថយចុះនាំឱ្យសំណើម និងការប្រមូលផ្តុំបាក់តេរីក៏ថយចុះតាម ដែលបណ្តាលឱ្យក្លិនមិនល្អដែលបណ្តាលមកពីញើសមានភាពប្រសើរឡើងយ៉ាងគួរឱ្យកត់សម្គាល់

កម្មវិធី Botox កាត់បន្ថយក្លិន ជួយអ្វីបានខ្លះ

  • កាត់បន្ថយការបែកញើស ដែលបង្កឱ្យមានក្លិនមិនល្អ
  • កាត់បន្ថយក្លិនមិនល្អនៅក្នុងតំបន់ទ្វារមាស
  • ជួយបន្ធូរសាច់ដុំទ្វារមាសដែលកន្ត្រាក់
  • បំបាត់ការឈឺចាប់អំឡុងពេលរួមភេទ
  • ជួយបំបាត់ការរមួលសាច់ដុំជាន់អាងត្រគាក ដែលអាចបណ្តាលឱ្យមានការឈឺចាប់ ឬមិនស្រួលខ្លួន

តើអ្នកណាខ្លះដែលសាកសមសម្រាប់កម្មវិធីកាត់បន្ថយក្លិន Botox?

  • អ្នកដែលមានការបែកញើសច្រើន (Hyperhidrosis)
  • អ្នកដែលហាត់ប្រាណ ឬចូលរួមក្នុងសកម្មភាពរាងកាយជាញឹកញាប់
  • អ្នកដែលខ្វះទំនុកចិត្តដោយសារតែក្លិនខ្លួនមិនល្អ
  • អ្នកដែលជួបប្រទះនឹងការរមួលសាច់ដុំទ្វារមាស

សំណួរដែលសួរជាញឹកញាប់អំពីបញ្ហាទ្វារមាសមានក្លិនមិនល្អ

តើបញ្ហាទ្វារមាសមានក្លិនមិនល្អជារឿងធម្មតាទេ?

វាអាចមានទាំងធម្មតា និងមិនធម្មតា អាស្រ័យលើភាពធ្ងន់ធ្ងរនៃក្លិន និងរោគសញ្ញាពាក់ព័ន្ធផ្សេងទៀត

តើកម្មវិធី Botox កាត់បន្ថយក្លិន ជួយជាមួយនឹងការឆ្លងមេរោគដែរឬទេ?

កម្មវិធី Botox កាត់បន្ថយក្លិន មិនជួយព្យាបាលការឆ្លងមេរោគទេ។ ប្រសិនបើក្លិនគឺដោយសារតែការឆ្លងមេរោគ គឺចាំបាច់ត្រូវប្រើថ្នាំ

តើកម្មវិធី Botox កាត់បន្ថយក្លិន មានរយៈពេលប៉ុន្មាន?

លទ្ធផលប្រែប្រួលអាស្រ័យលើបុគ្គលម្នាក់ៗ ហើយវេជ្ជបណ្ឌិតនឹងវាយតម្លៃករណីនីមួយៗជាលក្ខណៈបុគ្គល

តើកម្មវិធី Botox កាត់បន្ថយក្លិន មានគ្រោះថ្នាក់ទេ?

ប្រសិនបើទទួលបានការវាយតម្លៃ និងព្យាបាលឱ្យបានត្រឹមត្រូវដោយគ្រូពេទ្យជំនាញ និងមានសុវត្ថិភាពខ្ពស់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលសុខភាពស្ត្រី, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000

Readers’ Rating

5.0 out of 5 stars (based on 3 reviews)