នៅពេលដែលការគេងលក់ស្កប់ស្កល់ (Deep Sleep) មិនគ្រប់គ្រាន់ ការគេងអាចនឹងមិនមានប្រសិទ្ធភាពក្នុងការស្តាររាងកាយឡើងវិញទេ
មនុស្សជាច្រើនប្រហែលជាគិតថាការគេងបាន ៦-៨ ម៉ោងគឺជាចម្លើយន […]

Table of Contents
តើអ្នកធ្លាប់ឮសំឡេងចម្លែក ឬប្រេះចេញពីជង្គង់របស់អ្នកអំឡុងពេលហាត់ប្រាណធ្ងន់ ដោយកំពុងធ្វើលំហាត់ប្រាណ squat ដែរឬទេ? វាជាបទពិសោធន៍ទូទៅ និងតែងតែធ្វើឱ្យមានការភ្ញាក់ផ្អើល ដែលអាចធ្វើឱ្យអ្នកឆ្ងល់ថាតើអ្នកកំពុងបង្កការខូចខាតធ្ងន់ធ្ងរឬអត់។ ខណៈពេលដែលសំឡេងវាអាចធ្វើឱ្យព្រួយបារម្ភ ប៉ុន្ដែបញ្ហា លាន់សំឡេងជង្គង់ពេលអង្គុយ មិនមែនតែងតែជាសញ្ញានៃបញ្ហាធំដុំនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះដែលសំឡេងនេះអាចជាសញ្ញាគ្រោះថ្នាក់។ មកស្វែងយល់ជាមួយគ្នាពីអ្វីដែលបណ្តាលឱ្យជង្គង់របស់អ្នកមានសំឡេង និងពេលណាដែលអ្នកគួរតែព្រួយបារម្ភ

ខណៈពេលដែលបញ្ហាលាន់សំឡេងជង្គង់នៅពេលអង្គុយចុះមិនមានការឈឺចាប់ ជាធម្មតាមិនមែនជាមូលហេតុនៃការព្រួយបារម្ភនោះទេ ប្រសិនបើវាអមដោយភាពមិនស្រួល ឬរោគសញ្ញាណាមួយ អ្នកអាចចាត់វិធានការជាមុនដើម្បីកែលម្អសុខភាពជង្គង់របស់អ្នក
វិធីមួយក្នុងចំណោមវិធីល្អបំផុតដើម្បីទ្រទ្រង់ជង្គង់របស់អ្នកគឺត្រូវពង្រឹងសាច់ដុំជុំវិញជង្គង់។ សាច់ដុំជើងខ្សោយ ឬមិនស្មើគ្នា ដូចជាសាច់ដុំភ្លៅផ្នែកខាងមុខនិងខាងក្រោយអាចធ្វើឪ្យសន្លាក់ជង្គង់។ ការធ្វើលំហាត់ប្រាណដូចជាការសង្កត់ជើង squats និងចលនា lunges អាចជួយបង្កើតសាច់ដុំ និងទ្រទម្ងន់បានកាន់តែប្រសើរ។ ការកម្តៅសាច់ដុំជាមួយនឹងការហាត់ប្រាណ cardio ស្រាលៗ និងការទាញសាច់ដុំមុនពេលហាត់ប្រាណត្រូវបានណែនាំយ៉ាងខ្លាំង។ ការទាញសាច់ដុំភ្លៅផ្នែកខាងមុខនិងខាងក្រោយជាប្រចាំក៏អាចជួយបង្កើនភាពបត់បែន និងកាត់បន្ថយភាពតានតឹងលើជង្គង់របស់អ្នកផងដែរ
ប្រសិនបើជង្គង់របស់អ្នកញ័រពេលអង្គុយចុះជាប់រហូត និងមានការឈឺចាប់រួមជាមួយ ការព្យាបាលដោយចលនាអាចជួយបានច្រើន។ អ្នកឯកទេសផ្នែកវេជ្ជសាស្ត្រស្តារនីតិសម្បទាអាចធ្វើរោគវិនិច្ឆ័យអតុល្យភាពនៃសាច់ដុំ ឬទម្រង់មិនត្រឹមត្រូវ និងបង្កើតផែនការផ្ទាល់ខ្លួនដើម្បីពង្រឹងជើងរបស់អ្នក និងកែលម្អយន្តការចលនារបស់អ្នក។ ពួកគេក៏អាចប្រើបច្ចេកទេសដូចជាលំហាត់គោលដៅ ដើម្បីកាត់បន្ថយការរលាក និងស្តារមុខងារសន្លាក់ឡើងវិញ ធ្វើឱ្យអ្នអាចកត្រឡប់ទៅសកម្មភាពធម្មតារបស់អ្នកវិញដោយគ្មានការឈឺចាប់
ទោះបីករណីជាច្រើននៃបញ្ហាលាន់សំឡេងជង្គង់ពេលអង្គុយ មិនមានគ្រោះថ្នាក់ក៏ដោយ ប៉ុន្ដែមានសញ្ញាជាក់លាក់ដែលបង្ហាញថាអ្នកគួរតែពិគ្រោះជាមួយមជ្ឈមណ្ឌលជង្គង់
ប្រសិនបើសំឡេងជង្គង់ត្រូវបានអមដោយការឈឺចាប់ ហើម រឹង ឬអារម្មណ៍ “ជាប់” ឬ “ស្អិត” បានន័យថា ដល់ពេលដែលត្រូវពិនិត្យហើយ។ រោគសញ្ញាទាំងនេះអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរជាងនេះ ដូចជាការរហែកទ្រនាប់ ឬការខូចខាតឆ្អឹងខ្ចី។ ប្រសិនបើអ្នកមានរបួសជង្គង់ភ្លាមៗពីការលេងកីឡា ហើយឮសំឡេងផ្ទុះខ្លាំង បន្ទាប់មកមានរោគសញ្ញាអស្ថិរភាព រឿងសំខាន់គឺត្រូវស្វែងរកវេជ្ជបណ្ឌិតដើម្បីពិនិត្យជាបន្ទាន់
ក្នុងករណីខ្លះ នីតិវិធីដូចជាការវះកាត់សន្លាក់ជង្គង់អាចត្រូវបានណែនាំដើម្បីព្យាបាលបញ្ហានេះ។ ការទទួលបានការវាយតម្លៃពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ គឺជារឿងដែលល្អបំផុត ហើយការស្វែងរកកន្លែងដែលមានកេរ្តិ៍ឈ្មោះដូចជាមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ដែលជាអ្នកផ្តល់សេវាថែទាំឆ្អឹងឈានមុខគេ អាចជួយឱ្យអ្នកនូវភាពស្ងប់សុខក្នុងចិត្ត

បញ្ហាលាន់សំឡេងជង្គង់ពេលអង្គុយច្រើនតែនាំឱ្យមានសំណួរ និងកង្វល់ជាច្រើន។ ខាងក្រោមនេះគឺជាសំណួរទូទៅបំផុតមួយចំនួនដែលពាក់ព័ន្ធជាមួយបញ្ហាលាន់សំឡេងជង្គង់ពេលអង្គុយ
អ្នកមិនគួរព្រួយបារម្ភទេ ប្រសិនបើបញ្ហាលាន់សំឡេងជង្គង់របស់អ្នកនៅពេលអង្គុយចុះមិនមានការឈឺចាប់ ហើម ឬចលនាមានកម្រិត។ ប្រសិនបើអ្នកកំពុងជួបប្រទះរោគសញ្ញាណាមួយទាំងនេះ អ្នកគួរតែធ្វើការពិគ្រោះជាមួយអ្នកឯកទេសជង្គង់
ជង្គង់របស់អ្នកអាចមានសំឡេងរាល់ពេលដែលអ្នកអង្គុយចុះ ដោយសារតែពពុះខ្យល់នៅក្នុងសារធាតុរាវសន្លាក់រួមតូវ ឬដោយសារតែការផ្លាស់ប្តូរបន្តិចបន្តួចនៅក្នុងទីតាំងនៃក្បាលជង្គង់របស់អ្នកពីលើសន្លាក់។ នេះគឺជាហេតុការណ៍ទូទៅ និងជាធម្មតាគ្មានគ្រោះថ្នាក់
ស្រដៀងគ្នាទៅនឹងការអង្គុយចុះ ការលាន់សំឡេងជង្គង់នៅពេលដើរច្រើនតែដោយសារតែការបញ្ចេញពពុះឧស្ម័ន។ ក្រៅពីនេះ វាក៏អាចបណ្តាលមកពីសរសៃចង ឬសរសៃពួរខ្ទាស់ទៅលើឆ្អឹង នៅពេលដែលជង្គង់ពត់ និងត្រង់