ស្វែងយល់អំពីសារធាតុបង្កមហារីក៖ ការគំរាមកំហែងស្ងាត់ៗក្នុងជីវិតប្រចាំថ្ងៃដែលអ្នកត្រូវដឹង
នៅក្នុងជីវិតប្រចាំថ្ងៃដ៏មមាញឹករបស់យើង ជារឿយៗយើងមិនដឹងខ្ […]
Table of Contents
ឌីសឆ្អឹងខ្នងដើរតួដូចជាខ្នើយរវាងឆ្អឹងខ្នងនីមួយៗ ដែលអនុញ្ញាតឱ្យរាងកាយធ្វើចលនាបានយ៉ាងបត់បែនដូចជាការដើរ ការរត់ ការពត់ខ្លួនចុះទៅក្រោម (ឪន) ការតម្រង់ខ្លួន (ងើយទៅលើ) និងការបង្វិលខ្លួន។ ដោយនៅក្នុងឌីសឆ្អឹងខ្នងមានទឹកសមាសធាតុសំខាន់ដែលជួយរក្សាភាពបត់បែននិងស្រូបយកសម្ពាធ
នៅពេលដែលយើងចាស់ទៅ ឬជាមួយនឹងការប្រើប្រាស់ឆ្អឹងខ្នងធ្ងន់ធ្ងរនិងជាប់រហូត បរិមាណទឹកនៅក្នុងឌីសនឹងថយចុះបន្តិចម្តងៗ។ នេះបណ្តាលឱ្យឌីសចុះខ្សោយ ស្រុឌតូចជាងមុន ឬកាន់តែផុយស្រួយ រហូតស្រទាប់ខាងក្រៅអាចរហែក និងបណ្តាលឱ្យឌីសខាងក្នុងលេចចេញទៅសង្កត់សរសៃប្រសាទនៅក្បែរនោះ។ ស្ថានភាពនេះត្រូវបានគេហៅថា “បញ្ហាលៀនឌីសគាបសរសៃប្រសាទ”
នៅពេលដែលសរសៃប្រសាទត្រូវបានបង្ហាប់ អ្នកជំងឺអាចជួបប្រទះការឈឺចាប់រាលដាលតាមសរសៃប្រសាទ ដូចជាការឈឺខ្នងរាលដាលដល់ជើង ឬការឈឺចាប់ករាលដាលដល់ដៃ។ ទីតាំងទូទៅបំផុតគឺឆ្អឹងខ្នងបរិវេណចង្កេះ ជាពិសេសឆ្អឹងខ្នងផ្នែកខាងក្រោម បន្ទាប់មកគឺឆ្អឹងកងក
បញ្ហាលៀនឌីសគាបសរសៃប្រសាទ ច្រើនតែបណ្តាលមកពីការចុះខ្សោយនៃឌីសទាក់ទងនឹងអាយុ រួមផ្សំជាមួយនឹងទម្លាប់ប្រើប្រាស់ឆ្អឹងខ្នងប្រចាំថ្ងៃ។ ក្រុមហានិភ័យរួមមាន៖
នៅដំណាក់កាលដំបូង រោគសញ្ញានៃបញ្ហាលៀនឌីសគាបសរសៃប្រសាទអាចមិនធ្ងន់ធ្ងរទេ ដែលនាំឱ្យមនុស្សជាច្រើនយល់ច្រឡំថាវាគ្រាន់តែជាការឈឺចាប់សាច់ដុំទូទៅប៉ុណ្ណោះ។ រោគសញ្ញាទូទៅរួមមាន៖
ប្រសិនបើរោគសញ្ញាទាំងនេះនៅតែបន្ត ឬប្រសិនបើអ្នកមានការឈឺចាប់រាលដាល ស្ពឹក ឬខ្សោយសាច់ដុំ អ្នកគួរតែពិគ្រោះជាមួយអ្នកឯកទេសសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការរៀបចំផែនការព្យាបាលសមស្រប
ទីតាំងនៃការឈឺចាប់អាស្រ័យលើកន្លែងនៃបញ្ហាលៀនឌីសគាបសរសៃប្រសាទ៖
ទីតាំងនៃរោគសញ្ញាអាចជួយគ្រូពេទ្យវាយតម្លៃបានថាសរសៃប្រសាទកម្រិតណាដែលកំពុងត្រូវបានបង្ហាប់ ហើយអាចត្រូវបានប្រើដើម្បីរៀបចំផែនការពិនិត្យបន្ថែម ដូចជាការថត MRI ជាដើម
ប្រសិនបើអ្នកមិនអាចគ្រប់គ្រងការបត់ជើងតូចនិងធំបានទេ រួមជាមួយនឹងស្ពឹកនៅត្រង់បរិវេណបេរីនៀម perineum (បរិវេណកណ្ដាលរវាងទ្វារមាស និងរន្ធគូថ) ឬខ្សោយសាច់ដុំជើងយ៉ាងឆាប់រហ័ស អ្នកគួរតែស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រជាបន្ទាន់។ នេះអាចជាគ្រាអាសន្នផ្នែកសរសៃប្រសាទដែលត្រូវការការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជាបន្ទាន់
ការឈឺខ្នងទូទៅជាធម្មតាបណ្តាលមកពីការរលាកសាច់ដុំ ឬអស់កម្លាំង ដូចជាបន្ទាប់ពីលើកវត្ថុធ្ងន់ៗ បច្ចេកទេសហាត់ប្រាណមិនត្រឹមត្រូវ ឬអង្គុយយូរពេក។ ការឈឺចាប់ជាធម្មតាមានទីតាំងនៅសាច់ដុំខ្នងកណ្តាល ឬខាងក្រោម ហើយវាឈឺចាប់ពេលប៉ះ
ផ្ទុយទៅវិញ ការឈឺចាប់ពីបញ្ហាលៀនឌីសគាបសរសៃប្រសាទជាធម្មតាជ្រៅជាង។ ការសង្កត់លើខ្នងប្រហែលជាមិនឈឺចាប់ខ្លាំងទេ ប៉ុន្តែការឈឺចាប់រាលដាលចុះតាមត្រគាក ភ្លៅ កំភួនជើង ឬជើងតាមសរសៃប្រសាទ ហើយអាចត្រូវបានអមដោយស្ពឹក ឬខ្សោយនៅក្នុងសាច់ដុំជើង
វេជ្ជបណ្ឌិតនឹងចាប់ផ្តើមដោយសាកសួរប្រវត្តិលម្អិត និងការពិនិត្យរាងកាយផ្នែកប្រព័ន្ធសរសៃប្រសាទដូចជា ទីតាំងនៃការឈឺចាប់ លក្ខណៈនៃការឈឺចាប់ រោគសញ្ញានៃការឈឺចាប់ ស្ពឹក និងខ្សោយសាច់ដុំ និងសកម្មភាពដែលបង្កឱ្យមានរោគសញ្ញាបន្ថែមទៀត
ប្រសិនបើវាជាការឈឺខ្នងដំណាក់កាលដំបូង ឈឺតែនៅផ្នែកខាងក្រោយ វាមិនមានរោគសញ្ញានៃការឈឺធ្លាក់ទៅនៅជើង អ្នកជំងឺវ័យក្មេង ហើយមានមូលហេតុជាក់ស្តែង ដូចជាលើករបស់ធ្ងន់ ឬប្រើកម្លាំងខុសវិធី។ គ្រូពេទ្យរបស់អ្នកអាចចាត់ទុកវាជារោគសញ្ញានៃការរលាកសាច់ដុំ និងផ្តល់ការព្យាបាលតាមរោគសញ្ញាជាមុនសិន
ប៉ុន្តែប្រសិនបើរោគសញ្ញាមិនបានប្រសើរឡើងបន្ទាប់ពីលេបថ្នាំ មានការឈឺចាប់រ៉ាំរ៉ៃ មានការឈឺចាប់ធ្លាក់ទៅដៃ ឬជើង ស្ពឹក ឬខ្សោយសាច់ដុំ។ គ្រូពេទ្យរបស់អ្នកអាចពិចារណាបញ្ជូនអ្នកទៅស្កេន MRI ដើម្បីវាយតម្លៃយ៉ាងហ្មត់ចត់នូវស្ថានភាពនៃឌីស សរសៃប្រសាទ និងទីតាំងបង្ហាប់ មុននឹងរៀបចំផែនការព្យាបាលសមស្រប
ការព្យាបាលនឹងអាស្រ័យលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា រយៈពេល និងផលប៉ះពាល់លើជីវិតប្រចាំថ្ងៃ។ វេជ្ជបណ្ឌិតនឹងកំណត់វិធីសាស្រ្តសមស្របបំផុតសម្រាប់អ្នកជំងឺនីមួយៗ
សម្រាប់ករណីស្រាល វេជ្ជបណ្ឌិតអាចចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (NSAIDs) ថ្នាំបន្ធូរសាច់ដុំ ឬថ្នាំបំបាត់ការឈឺចាប់ដែលបញ្ចេញឥទ្ធិពលលើសរសៃប្រសាទ ដើម្បីជួយកាត់បន្ថយការឈឺចាប់ និងការរលាកនៃសរសៃប្រសាទ
ការព្យាបាលដោយចលនាគឺជាផ្នែកសំខាន់មួយនៃការព្យាបាល ដែលជារឿយៗត្រូវបានផ្សំជាមួយនឹងការលេបថ្នាំ ដើម្បីជួយកាត់បន្ថយការឈឺចាប់ បង្កើនភាពបត់បែន និងពង្រឹងសាច់ដុំដែលទ្រទ្រង់ឆ្អឹងខ្នង
វេជ្ជបណ្ឌិត ឬអ្នកព្យាបាលដោយចលនាអាចប្រើឧបករណ៍បំបាត់ការឈឺចាប់ដូចជា ការទាញឆ្អឹងខ្នង អ៊ុលត្រាសោន ឬឡាស៊ែរប្រឆាំងនឹងការរលាក រួមជាមួយនឹងការហាត់ប្រាណសមស្រប ជាពិសេសការពង្រឹងសាច់ដុំផ្នែកកណ្តាលនៃរាងកាយ ដើម្បីកាត់បន្ថយសម្ពាធលើឆ្អឹងខ្នង និងការពារការកើតឡើងវិញ
ប្រសិនបើថ្នាំ និងការព្យាបាលដោយចលនាមិនមានប្រសិទ្ធភាព ឬប្រសិនបើមានការឈឺចាប់ធ្ងន់ធ្ងរដែលរាលដាលដល់ជើង គ្រូពេទ្យអាចពិចារណាចាក់ថ្នាំស្តេរ៉ូអ៊ីតដោយផ្ទាល់ទៅក្នុងស្រោមសរសៃប្រសាទដែលរលាក។ វិធីនេះជួយកាត់បន្ថយការហើម និងការរលាកនៃសរសៃប្រសាទ ជួយបំបាត់ការឈឺចាប់ និងធ្វើឱ្យអ្នកជំងឺត្រលប់មកបន្តការព្យាបាលដោយចលនាបានកាន់តែងាយស្រួល
ក្នុងករណីមានការឈឺចាប់ធ្ងន់ធ្ងរ មានបញ្ហាខ្សោយសាច់ដុំខ្លាំង មិនអាចគ្រប់គ្រងការបន្ទោរបង់បាន ឬប្រសិនបើការព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធភាព វេជ្ជបណ្ឌិតអាចពិចារណាពីការវះកាត់
បច្ចុប្បន្ននេះ ការវះកាត់អាចត្រូវបានអនុវត្តដោយប្រើមីក្រូទស្សន៍ពង្រីកខ្ពស់ ឬអង់ដូស្កុប។ ដោយឧបករណ៍តូចៗត្រូវបានប្រើដើម្បីចូលទៅយកឌីសដែលលៀន ឬដាច់ចេញមកគាបសរសៃប្រសាទដោយផ្ទាល់។ វិធីសាស្ត្រនេះកាត់បន្ថយរបួសដល់សាច់ដុំ និងជាលិកាជុំវិញ បណ្តាលឱ្យមានស្នាមវះតូច ការឈឺចាប់តិច និងជួយឱ្យអ្នកជំងឺជាសះស្បើយលឿនជាងបើប្រៀបធៀបទៅនឹងការវះកាត់បែបវះបើកបែបដើម
មជ្ឈមណ្ឌលឆ្អឹងខ្នង នៅមន្ទីរពេទ្យអន្តរជាតិវេជ្ជថានី ផ្តល់ភាពសំខាន់លើការវាយតម្លៃអ្នកជំងឺជាបែបបុគ្គល ដោយពិចារណាលើទីតាំងនៃការបង្ហាប់ ភាពធ្ងន់ធ្ងរនៃរោគសញ្ញា ការរកឃើញផ្នែកវិទ្យុសកម្ម និងសុខភាពទូទៅរបស់អ្នកជំងឺ ដើម្បីរៀបចំផែនការព្យាបាលសមស្រប និងធានាបាននូវការជាសះស្បើយដោយសុវត្ថិភាព
បន្ទាប់ពីជាសះស្បើយ ឬវះកាត់រួច អ្នកជំងឺគួរតែបន្តថែរក្សាសុខភាពខ្នងរបស់អ្នកដើម្បីកាត់បន្ថយហានិភ័យនៃការកើតឡើងវិញ។ ដោយគួរតែធ្វើការព្យាបាលដោយចលនា ឬលំហាត់ប្រាណ តាមការណែនាំរបស់វេជ្ជបណ្ឌិតឪ្យបានទៀងទាត់
លើសពីនេះ គួរតែកែសម្រួលរបៀបរស់នៅ ដូចជាការជៀសវាងការឪនលើកវត្ថុធ្ងន់ៗ ការរក្សាឥរិយាបថត្រឹមត្រូវពេលកំពុងអង្គុយធ្វើការ ការជ្រើសរើសកៅអីដែលទ្រទ្រង់ផ្នែកកោងនៃខ្នង និងការផ្លាស់ប្តូរឥរិយាបថរៀងរាល់ 30 នាទីម្តង ប្រសិនបើអង្គុយរយៈពេលយូរ។ លើសពីនេះ ជៀសវាងការយួរកាបូបធ្ងន់ៗ ឬពាក់ស្បែកជើងកែងខ្ពស់ រក្សាទម្ងន់ឱ្យមានសុខភាពល្អ និងឈប់ជក់បារី ដើម្បីជួយបន្ថយការខូចខាតនៃឌីស រយៈពេលវែង
រោគសញ្ញាដំបូងច្រើនតែជាការឈឺខ្នង ឬក ដែលអាចកាន់តែធ្ងន់ធ្ងរឡើងនៅពេលអង្គុយយូរ ការឪនខ្លួន ការលើកវត្ថុធ្ងន់ៗ ក្អក កណ្តាស់ ឬការប្រឹង។ បុគ្គលមួយចំនួនអាចជួបប្រទះការឈឺចាប់រាលដាលដល់ត្រគាក ដៃ និងជើង ស្ពឹក ឬមានអារម្មណ៍ដូចជាការឆក់អគ្គិសនីតាមសរសៃប្រសាទ
ក្នុងករណីស្រាលៗ រោគសញ្ញាអាចប្រសើរឡើងជាមួយនឹងការសម្រាក ការផ្លាស់ប្តូររបៀបរស់នៅ លេបថ្នាំតាមវេជ្ជបញ្ជា និងការព្យាបាលដោយចលនាសមស្រប។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជួបប្រទះការឈឺចាប់រាលដាល ស្ពឹក ខ្សោយសាច់ដុំ ឬប្រសិនបើរោគសញ្ញាមិនប្រសើរឡើង អ្នកគួរតែពិគ្រោះជាមួយអ្នកឯកទេសសម្រាប់ការធ្វើរោគវិនិច្ឆ័យបន្ថែម
អ្នកគួរទៅជួបគ្រូពេទ្យប្រសិនបើអ្នកជួបប្រទះការឈឺចាប់រាលដាលធ្ងន់ធ្ងរចុះមកដៃ ឬជើងរបស់អ្នក ស្ពឹកកាន់តែខ្លាំង ខ្សោយសាច់ដុំ ពិបាកដើរ ឬប្រសិនបើរោគសញ្ញាមិនប្រសើរឡើងបន្ទាប់ពីសម្រាក និងប្រើថ្នាំ។ ជាពិសេសប្រសិនបើមិនអាចគ្រប់គ្រងការបត់ជើងតូចនិងធំបានទេ មានអារម្មណ៍ស្ពឹកនៅត្រង់បរិវេណបេរីនៀម perineum (បរិវេណកណ្ដាលរវាងទ្វារមាស និងរន្ធគូថ) ឬមានភាពទន់ខ្សោយជើងយ៉ាងឆាប់រហ័ស