ចំពោះអ្នកជំងឺដែលមានជំងឺតម្រងនោម ជាពិសេសអ្នកដែលត្រូវការការលាងឈាមជាបន្តបន្ទាប់ អាចមានករណីខ្លះដែលជំងឺនេះមានភាពស្មុគស្មាញ។ ការលាងឈាមបែបធម្មតាអាចមិនគ្រប់គ្រាន់ដើម្បីយកជាតិពុល ឬប្រព័ន្ធភាពស៊ាំមិនប្រក្រតីចេញនោះទេ។ បច្ចុប្បន្ននេះ មានបច្ចេកវិទ្យាថ្មីមួយហៅថា apheresis ដែលអាចជ្រើសរើសកំចាត់សារធាតុដែលមិនចង់បានចេញពីឈាមបានយ៉ាងពិសេស
Apheresis គឺជាអ្វី?
Apheresis មានប្រភពមកពីពាក្យក្រិចប្រែថា “ការនាំត្រលប់មកវិញ” គឺជានីតិវិធីវេជ្ជសាស្ត្រមួយដែលយកសមាសធាតុមិនប្រក្រតីចេញពីឈាម ដូចជាជាតិពុល ការវាយប្រហារដោយប្រព័ន្ធភាពស៊ាំ ឬកោសិកាឈាមដែលច្រើនលើស ហើយបញ្ជូនសមាសធាតុធម្មតាចូលទៅក្នុងរាងកាយវិញ។ ដែលមានភាពខុសប្លែកពីការលាងឈាមធម្មតា (Dialysis ) ដែលផ្តោតតែលើការច្រោះកាកសំណល់តូចៗដូចជាអ៊ុយរ៉េ និងអេឡិចត្រូលីតទេ ការលាងឈាមដោយ Apheresis គឺជាការព្យាបាលដែលមានភាពពិសេសជាងសម្រាប់ជំងឺស្មុគស្មាញ
ប្រភេទនៃការព្យាបាលដោយវិធីសាស្ត្រ Apheresis
ការព្យាបាលដោយវិធីសាស្ត្រ Apheresis អាចប្រើបានតាមលក្ខណៈនៃជំងឺ ឬសារធាតុជាក់លាក់ដែលត្រូវយកចេញពីរាងកាយ រួមមាន៖
ការព្យាបាលដោយវិធីសាស្ត្រ (Plasma-apheresis)
ការញែកប្លាស្មា (ឈាម) ចេញពីឈាម ដើម្បីយកសារធាតុអាឡែហ្ស៊ីន ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ ឬជាតិពុលមួយចំនួនចេញពីរាងកាយ
គ្រាប់ឈាមក្រហម apheresis (Erythrocytosis-apheresis)
ការញែកកោសិកាឈាមក្រហមចេញពីឈាម ជាពិសេសចំពោះអ្នកជំងឺដែលមានកោសិកាឈាមក្រហមមិនប្រក្រតី ដូចជាជំងឺស្លេកស្លាំងដោយសារជំងឺ Sickle Cell Anemia
ការដកយកជាតិពុលមួយចំនួន
ដូចជាអាមីណូអ៊ីន (Amnitins) និងជាតិពុលពីផ្សិតមួយចំនួន ដែលមិនអាចយកចេញបានដោយការលាងឈាមធម្មតា
ជំងឺដែលត្រូវបានព្យាបាលដោយវិធីសាស្ត្រ Apheresis
ការព្យាបាលដោយវិធីសាស្ត្រ Apheresis ដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺផ្សេងៗ រួមមាន៖
ជំងឺអូតូអ៊ុយមីន (ប្រព័ន្ធភាពស៊ាំបំផ្លាញខ្លួនឯង) ដូចជា SLE, Myasthenia Gravis និង Guillain-Barré Syndrome ដែលរាងកាយផលិតអង្គបដិប្រាណមិនប្រក្រតីដែលវាយប្រហារជាលិការបស់ខ្លួន
ជំងឺឈាមមួយចំនួនដូចជា ឈាមខាប់ខ្លាំងពេក (Hyperviscosity syndrome), និងជំងឺគ្រាប់ឈាមក្រហមរលាយដោយសារប្រព័ន្ធភាពស៊ាំ (autoimmune hemolytic anemia)
ការដកជាតិពុលចេញ ដែលការលាងឈាមមិនអាចធ្វើបាន
ការត្រៀមខ្លួនសម្រាប់ការប្តូរសរីរាង្គ ដើម្បីកាត់បន្ថយលំដាប់ភាពស៊ាំ និងកាត់បន្ថយឱកាសនៃការបដិសេធសរីរាង្គ
នីតិវិធី និងរយៈពេលនៃការធ្វើ Apheresis
មុនពេលចាប់ផ្តើមការព្យាបាលដោយ Apheresis អ្នកជំងឺត្រូវឆ្លងកាត់ការវាយតម្លៃសុខភាពយ៉ាងហ្មត់ចត់ ដើម្បីកំណត់ប្រភេទ និងបរិមាណសារធាតុដែលត្រូវដកយកចេញ។ បន្ទាប់មកនឹងមានជំហានដូចខាងក្រោមនេះ៖
និងមានការបញ្ចូលសារធាតុរាវតាមសរសៃឈាមវ៉ែន និងថ្នាំមួយចំនួនដើម្បីការពារផលវិបាក
ឈាមត្រូវបានទាញចេញពីសរសៃឈាមវ៉ែន ហើយដាក់ចូលទៅក្នុងម៉ាស៊ីន apheresis
ម៉ាស៊ីននេះញែកសមាសធាតុដូចជា ប្លាស្មា កោសិកាឈាមក្រហម ឬជាតិពុល
ផ្នែកដែលមិនត្រូវការនឹងត្រូវបាកយកចេញ ហើយផ្នែកដែលមានសុខភាពល្អត្រូវបានបញ្ជូនត្រឡប់ទៅរាងកាយវិញតាមរយៈសរសៃឈាមវ៉ែនមួយផ្សេងទៀត។ ដំណើរការនេះជាធម្មតាចំណាយពេលប្រហែល 1-3 ម៉ោងក្នុងមួយវគ្គ អាស្រ័យលើប្រភេទជំងឺ និងបរិមាណឈាមដែលត្រូវបានច្រោះ
ផលវិបាកដែលអាចកើតមាន
ទោះបីជាវិធីសាស្ត្រ apheresis គឺជានីតិវិធីដែលមានសុវត្ថិភាពខ្ពស់ក៏ដោយ ប៉ុន្ដែក៏អាចមានផលវិបាកកើតឡើងបាន ដូចជា៖
សម្ពាធឈាមទាបដោយសារចរន្តឈាមខាងក្រៅរាងកាយ
ការថយចុះជាតិកាល់ស្យូមក្នុងឈាមដោយសារការប្រើប្រាស់ថ្នាំប្រឆាំងកំណកឈាម
ប្រតិកម្មអាលែហ្សីចំពោះថ្នាំប្រឆាំងកំណកឈាម ឬសារធាតុផ្សេងទៀតដែលប្រើក្នុងការព្យាបាល
ការឆ្លងមេរោគនៅកន្លែងចាក់ ឬកន្លែងបញ្ចូលបំពង់បូមឈាម
ការហូរឈាមខុសប្រក្រតី ប្រសិនបើទទួលថ្នាំប្រឆាំងកំណកឈាមច្រើនពេក
អតុល្យភាពនៃអេឡិចត្រូលីត ដូចជាកម្រិតសូដ្យូមខ្ពស់ ឬប៉ូតាស្យូមទាប
ការរលាយកោសិកាឈាម (កម្រកើតមាន)
លទ្ធផល និងប្រសិទ្ធភាពនៃការព្យាបាលដោយវិធីសាស្ត្រ Apheresis
ភាពជោគជ័យនៃការព្យាបាលដោយវិធីសាស្ត្រ apheresis អាស្រ័យលើប្រភេទជំងឺ និងការឆ្លើយតបរបស់អ្នកជំងឺ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីជាច្រើន វាអាចគ្រប់គ្រងរោគសញ្ញាបានយ៉ាងសំខាន់ កាត់បន្ថយភាពធ្ងន់ធ្ងររបស់វា និងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ។
ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រ apheresis ជារឿយៗជាផ្នែកមួយនៃផែនការព្យាបាលរួម ដែលអាចត្រូវបានផ្សំជាមួយនឹងថ្នាំ ឬការព្យាបាលផ្សេងទៀត ដើម្បីសម្រេចបានលទ្ធផលយូរអង្វែងបំផុត
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្ទៃក្នុង , មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 02-734-0000
Medically Reviewed by
DR. NATAPHUT BOONVISUTH
Internal Medicine
Nephrology
Readers’ Rating
5.0 out of 5 stars (based on 2 reviews)