តើស្មាមិនស្មើគ្នាបណ្តាលមកពីអ្វី? សញ្ញាព្រមាននៃជំងឺវៀចឆ្អឹងខ្នង (Scoliosis) ដែលអ្នកត្រូវប្រុងប្រយ័ត្ន

អត្ថបទសុខភាព

មនុស្សជាច្រើនប្រហែលជាបានកត់សម្គាល់ឃើញថាស្មារបស់ពួកគេមើលទៅមិនស្មើគ្នា ដែលមើលរំលងវាគ្រាន់តែជាភាពចម្លែកនៃបុគ្គលិកលក្ខណៈតូចតាចប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ ស្មាដែលមិនស្មើគ្នាអាចជាសញ្ញាព្រមានដ៏សំខាន់នៃភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធ ដែលស្របនឹងរោគសញ្ញានៃជំងឺវៀចឆ្អឹងខ្នង (Scoliosis)។ ការយល់ដឹងពីមូលហេតុច្បាស់លាស់នៃស្មាដែលមិនស្មើគ្នានឹងអាចឱ្យយើងដោះស្រាយ និងស្វែងរកការព្យាបាលទាន់ពេលវេលា មុនពេលវាក្លាយជាគ្រោះថ្នាក់ដល់ជីវិតរបស់យើង

សញ្ញាព្រមាននៃស្មាមិនស្មើគ្នា

ស្មាមិនស្មើគ្នា ឬស្មាផ្អៀង គឺជាស្ថានភាពមួយដែលស្មាទាំងពីរមិនស្មើគ្នាយ៉ាងច្បាស់នៅពេលឈរ ឬអង្គុយត្រង់។ ដោយអាចមានស្មាម្ខាងខ្ពស់ជាង ឬទាបជាងស្មាម្ខាងទៀត។ សញ្ញាផ្សេងទៀតអាចរួមមាន ក្បាលផ្អៀងទៅម្ខាង គម្លាតរវាងដៃនិងដងខ្លួនមិនស្មើគ្នា ឬការលេចចេញនៃស្មាម្ខាងគួរឱ្យកត់សម្គាល់។ ស្ថានភាពនេះអាចនាំឱ្យមានការឈឺចាប់រ៉ាំរ៉ៃនៅក ស្មា និងខ្នងផ្នែកខាងលើ

តើស្មាមិនស្មើគ្នាបណ្តាលមកពីអ្វី? 

ស្មាមិនស្មើគ្នាអាចបណ្តាលមកពីកត្តាមួយចំនួនរួមមាន៖

ជំងឺវៀចឆ្អឹងខ្នង (Scoliosis)

ជំងឺវៀចឆ្អឹងខ្នង (Scoliosis) គឺជាស្ថានភាពមួយដែលឆ្អឹងខ្នងកោងទៅម្ខាងខុសប្រក្រតី ដែលធ្វើឪ្យរចនាសម្ព័ន្ធរាងកាយទាំងមូលគ្មានតុល្យភាព។ នេះប៉ះពាល់ដោយផ្ទាល់ដល់ការតម្រឹមនៃស្មា ត្រគាក និងចង្កេះ។ ស្ថានភាពតែងរកឃើញចំពោះក្មេងជំទង់ក្នុងអំឡុងពេលលូតលាស់យ៉ាងឆាប់រហ័ស

ឥរិយាបថប្រចាំថ្ងៃ

ការប្រើប្រាស់ផ្នែកម្ខាងនៃរាងកាយជាប្រចាំច្រើនជាងផ្នែកម្ខាងទៀត ដូចជាការស្ពាយកាបូបធ្ងន់លើស្មាដដែលៗ ការអង្គុយធ្វើការនៅមុខកុំព្យូទ័រមិនត្រឹមត្រូវ ឬការលេងកីឡាដែលប្រើដៃម្ខាងជាចម្បង អាចបណ្តាលឱ្យមានការសាច់ដុំស្មាកើតអតុល្យភាព។ ផ្នែកដែលធ្វើការហួសកម្លាំងតែងតែកើតការកន្ត្រាក់ ទាញស្មាឱ្យខ្ពស់ជាងមុន ដែលនៅទីបំផុតនាំឱ្យស្មាមិនស្មើគ្នា

ឆ្អឹងអាងត្រគាកខូចទ្រង់ទ្រាយ

ឆ្អឹងអាងត្រគាកប្រៀបដូចជាមូលដ្ឋានគ្រឹះនៃរាងកាយ។ នៅពេលដែលគ្រឹះមានការខូចទ្រង់ទ្រាយឬមិនស្មើគ្នា វាអាចប៉ះពាល់ដល់ការតម្រឹមឆ្អឹងខ្នង និងស្មា ដែលនាំឱ្យតម្រឹមស្មាមិនស្មើគ្នាតាមមក។ ឆ្អឹងអាងត្រគាកខូចទ្រង់ទ្រាយអាចបណ្តាលមកពីការប្រើប្រាស់ស្មាមិនស្មើគ្នា ឬរបួសសាច់ដុំស្មា

ការរបួសនៃសាច់ដុំបរិវេនស្មា

គ្រោះថ្នាក់ ឬរបួសដោយផ្ទាល់ទៅលើសាច់ដុំនៅស្មា ឆ្អឹងស្មា អាចបណ្តាលឱ្យមានការរលាកសាច់ដុំ និងរមួលសាច់ដុំមិនធម្មតា។ បើគ្មានការស្តារនីតិសម្បទាត្រឹមត្រូវទេ នេះអាចនាំឱ្យមានបញ្ហាស្មាមិនស្មើគ្នាជាអចិន្ត្រៃយ៍

តើស្មាមិនស្មើគ្នាប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃយ៉ាងដូចម្តេច?

ក្នុងដំណាក់កាលដំបូង វាគ្រាន់ជាបញ្ហាសោភ័ណភាពប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមិនបានព្យាបាលទេ ស្មាមិនស្មើគ្នាអាចមានផលប៉ះពាល់ទៅលើរាងកាយជាងអ្វីដែលអ្នកអាចស្រមៃបាន។ ភាពមិនស្មើគ្នានៃសាច់ដុំអាចបណ្តាលឱ្យមានការឈឺចាប់រ៉ាំរ៉ៃនៅក ស្មា និងខ្នង។ ក្នុងករណីខ្លះ វាអាចក្លាយទៅជាធ្ងន់ធ្ងររហូតដល់មានការសង្កត់សរសៃប្រសាទ បណ្តាលឱ្យស្ពឹក ឬខ្សោយនៅដៃ។ លើសពីនេះ ភាពមិនស្មើគ្នាបង្កើនហានិភ័យនៃការរងរបួសពីចលនាមិនប្រក្រតី និងអាចប៉ះពាល់ដល់ទំនុកចិត្តលើខ្លួនឯង និងសុខុមាលភាពផ្លូវចិត្ត

សញ្ញានៃជំងឺវៀចឆ្អឹងខ្នង (Scoliosis) ដែលអាចសម្គាល់បាន

ដោយសារស្មាមិនស្មើគ្នាគឺជាសញ្ញាសំខាន់នៃជំងឺវៀចឆ្អឹងខ្នង (Scoliosis) ការសង្កេតមើលរោគសញ្ញាផ្សេងទៀតដែលអាចបង្ហាញពីស្ថានភាពនេះគឺជារឿងសំខាន់

  • ស្មាទាំងសងខាង​មិន​ស្មើគ្នា
  • ដងខ្លួន​ផ្អៀង​ទៅ​ម្ខាង​ពេល​ឈរ ឬ​ដើរ
  • ត្រគាក ឬ​ឆ្អឹងអាងត្រគាក​ម្ខាង​ខ្ពស់ ឬ​ទាប​ជាង​ធម្មតា
  • ខ្នង ឬ​ទ្រូង​ហើម​មិន​ស្មើគ្នា ឬ​មិន​សមាមាត្រ
  • សង្កេតឃើញឆ្អឹងខ្នង​កោងខុសប្រក្រតីយ៉ាងច្បាស់

វិធីសាស្រ្តព្យាបាលសម្រាប់ស្មាមិនស្មើគ្នាដែលបង្កដោយជំងឺវៀចឆ្អឹងខ្នង (Scoliosis)

ការព្យាបាលផ្តោតលើការដោះស្រាយមូលហេតុមូលដ្ឋាន ដែលជាជំងឺវៀចឆ្អឹងខ្នង (Scoliosis)។ វិធីសាស្រ្តនឹងអាស្រ័យលើភាពធ្ងន់ធ្ងរនៃមុំកោង និងអាយុរបស់អ្នកជំងឺ

ការតាមដាន និងការកែប្រែរបៀបរស់នៅ

ក្នុងករណីមានជំងឺវៀចឆ្អឹងខ្នង (Scoliosis) កម្រិតស្រាល ជាពិសេសចំពោះមនុស្សពេញវ័យដែលការលូតលាស់ឆ្អឹងរបស់ពួកគេត្រូវបានបញ្ឈប់ហើយ គ្រូពេទ្យអាចណែនាំការតាមដានជាប្រចាំ ការព្យាបាលដោយចលនាដើម្បីពង្រឹងសាច់ដុំស្នូល និងការកែប្រែរបៀបរស់នៅដើម្បីការពាររោគសញ្ញាកាន់តែអាក្រក់

ការពាក់ឧបករណ៍ទ្រទ្រង់ខ្នង

សម្រាប់កុមារ និងក្មេងជំទង់ដែលឆ្អឹងរបស់ពួកគេមិនទាន់អភិវឌ្ឍពេញលេញ និងមានមុំកោងឆ្អឹងខ្នងធំជាង 20 ដឺក្រេ គ្រូពេទ្យអាចពិចារណាចេញវេជ្ជបញ្ជាឧបករណ៍ទ្រទ្រង់ដើម្បីជួយទ្រទ្រង់ និងបន្ថយល្បឿននៃការកោងឆ្អឹងខ្នងបន្ថែមទៀតក្នុងអំឡុងពេលលូតលាស់។ ឧបករណ៍ទ្រទ្រង់នេះគួរតែពាក់ជាប់រហូត

ការវះកាត់ដោយបច្ចេកវិទ្យាកម្រិតខ្ពស់

ក្នុងករណីមានការកោងឆ្អឹងខ្នងធ្ងន់ធ្ងរ ដែលមានមុំធំជាង 40 ដឺក្រេ ឬនៅពេលដែលការព្យាបាលផ្សេងទៀតគ្មានប្រសិទ្ធភាព គ្រូពេទ្យអាចពិចារណាធ្វើការវះកាត់ជាជម្រើសចុងក្រោយដើម្បីកែតម្រូវការកោងឆ្អឹងខ្នង និងការពារផលវិបាករយៈពេលវែង។ បច្ចុប្បន្ននេះ មន្ទីរពេទ្យអន្តរជាតិវេជថានី ប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីបង្កើនភាពត្រឹមត្រូវ និងសុវត្ថិភាពនៃនីតិវិធីវះកាត់

  • បច្ចេកវិទ្យាកុំព្យូទ័ររុករក (O-arm Navigation) បង្ហាញរូបភាពបីវិមាត្រលម្អិតនៃឆ្អឹងខ្នងពីខាងលើ ខាងក្រោម និងផ្នែកចំហៀង ដែលអនុញ្ញាតឱ្យគ្រូពេទ្យវះកាត់អាចកំណត់ទីតាំង និងដឺក្រេនៃការដាក់វីសដើម្បីភ្ជាប់បន្ទះជួសជុលឆ្អឹងបានយ៉ាងច្បាស់លាស់ កាត់បន្ថយហានិភ័យនៃការដាក់វីសមិនត្រឹមត្រូវ ដែលអាចបំផ្លាញសរសៃប្រសាទ
  • បច្ចេកវិទ្យា Intraoperative Neuromonitoring គឺជាបច្ចេកវិទ្យាដែលជួយត្រួតពិនិត្យមុខងារសរសៃប្រសាទ និងខួរឆ្អឹងខ្នង ពេញមួយការវះកាត់។ ប្រសិនបើមានសញ្ញាណាមួយបង្ហាញពីហានិភ័យនៃរបួសសរសៃប្រសាទ ប្រព័ន្ធនឹងជូនដំណឹងដល់គ្រូពេទ្យវះកាត់ភ្លាមៗ ធ្វើឪ្យវះកាត់មានសុវត្ថិភាពខ្ពស់បំផុត និងជួយឪ្យអ្នកជំងឺជាសះស្បើយបានលឿន ដែលអនុញ្ញាតឱ្យពួកគេត្រឡប់ទៅរកជីវិតធម្មតារបស់ពួកគេបានលឿនជាងមុន

ស្មាមិនស្មើគ្នា? កុំព្រងើយកន្តើយ សូមស្វែងរកការព្យាបាលឪ្យបានឆាប់មុនពេលស្ថានភាពកាន់តែអាក្រក់ទៅៗ

ស្មាមិនស្មើគ្នាគឺជាសញ្ញាព្រមាននៃជំងឺវៀចឆ្អឹងខ្នង (Scoliosis) ការសង្កេតមើលភាពមិនប្រក្រតីនៃរាងកាយ និងការទៅជួបគ្រូពេទ្យសម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវទាន់ពេលវេលាអាចជួយការពារស្ថានភាពពីការវិវត្ត និងប៉ះពាល់ដល់គុណភាពជីវិត និងសុខភាពរយៈពេលវែងរបស់អ្នក

ប្រសិនបើអ្នកមានស្មាមិនស្មើគ្នា ឬសង្ស័យថាអ្នកអាចមានជំងឺវៀចឆ្អឹងខ្នង (Scoliosis) អ្នកអាចពិគ្រោះជាមួយក្រុមគ្រូពេទ្យរបស់យើងនៅមជ្ឈមណ្ឌលឆ្អឹងខ្នង មន្ទីរពេទ្យអន្តរជាតិវេជ្ជថានី សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសមស្រប អាចជួយអ្នកជំងឺឱ្យមានគុណភាពជីវិតកាន់តែប្រសើរឡើង

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យអន្ដរជាតិវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: 089-201-9000

Medically Reviewed by

DR. EKKAPHOL LARPUMNUAYPHOL
DR. EKKAPHOL LARPUMNUAYPHOL

Orthopedics

Spine Surgery

Readers’ Rating

5.0 out of 5 stars (based on 2 reviews)