5 សញ្ញាព្រមាននៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដែលជារឿយៗចាប់ផ្តើមដោយអ្នកមិនដឹងខ្លួន
ស្វែងយល់អំពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីត សញ្ញាព្រមានដំបូង ការពិនិត្យដោយអ៊ុលត្រាសោន CT/MRI និងវិធីព្យាបាលទំនើប ដើម្បីបង្កើនឱកាសជាសះស្បើយ

នៅពេលដែលកោសិកាឈាមផ្លាស់ប្តូរទៅជាឃាតករស្ងៀម មហារីកឈាមក្លាយជាសត្រូវដែលរាងកាយមើលមិនឃើញ។ ការប្តូរខួរឆ្អឹងគឺជាជម្រើសនៃការព្យាបាលដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារប្រព័ន្ធឈាមរបស់អ្នកជំងឺ បង្កើនឱកាសនៃការរស់រានមានជីវិតបន្ទាប់ពីការប្តូរខួរឆ្អឹង និងជួយពន្យារអាយុជីវិតប្រកបដោយគុណភាព
ជំងឺមហារីកឈាមគឺជាក្រុមនៃជំងឺមហារីកដែលបណ្តាលមកពីភាពមិនប្រក្រតីនៃកោសិកាឈាម ឬកោសិកាដើមនៃកោសិកាគ្រាប់ឈាមនៅក្នុងខួរឆ្អឹង។ ធ្វើឪ្យកោសិកាទាំងនេះលូតលាស់ខុសធម្មតា និងរាលដាលពាសពេញរាងកាយ ដែលបណ្តាលឱ្យកោសិកាឈាមពេញលេញតិចជាងមុន នាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយនឹងឆ្លងមេរោគ ងាយហូរឈាម និងភាពស្លេកស្លាំង
ជំងឺមហារីកឈាមដែលជួបញឹកញាប់ រួមមាន៖
កត្តាហានិភ័យអាចកើតឡើងពីហ្សែន ការទទួលសារធាតុគីមីមួយចំនួនដូចជា benzene ការប៉ះពាល់នឹងកម្រិតវិទ្យុសកម្មបរិមាណខ្ពស់ ការឆ្លងមេរោគមួយចំនួនដូចជា HTLV-1 ដែលពាក់ព័ន្ធនឹងជំងឺមហារីកឈាមប្រភេទមួយចំនួន រួមទាំងភាពមិនប្រក្រតីនៃប្រព័ន្ធការពារ ដូចជាមានភាពស៊ាំចុះខ្សោយ ឬជំងឺអូតូអ៊ុយមីន ដែលអាចបង្កើនហានិភ័យខ្លាំងជាងមុន
ការប្តូរខួរឆ្អឹង ដែលត្រូវបានគេស្គាល់តាមវេជ្ជសាស្ត្រថា ការប្តូរកោសិកាដើមនៃគ្រាប់ឈាម (Hematopoietic Stem Cell Transplantation) គឺជាជម្រើសព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់អ្នកជំងឺដែលមានជំងឺមហារីកឈាម ជាពិសេសអ្នកដែលមានជំងឺធ្ងន់ធ្ងរ ឬមិនឆ្លើយតបនឹងការព្យាបាលបែបដើម ដើម្បីជួយស្ដារប្រព័ន្ធបង្កើតគ្រាប់ឈាម បង្កើនប្រព័ន្ធភាពស៊ាំ និងបង្កើនឪកាសរស់រានមានជីវិត និងកាត់បន្ថយហានិភ័យនៃការកើតជំងឺឡើងវិញម្ដងទៀត
ខួរឆ្អឹងជាមជ្ឈមណ្ឌលនៃការផលិតកោសិកាគ្រាប់ឈាមក្នុងខ្លួន នៅពេលដែលមហារីកកើតឡើង គ្រាប់ឈាមដែលផលិតពីខួរឆ្អឹងនឹងក្លាយទៅជាខុសប្រក្រតី។ ការប្តូរខួរឆ្អឹងទើបជាការ “សម្អាត” ប្រព័ន្ធចាស់ នឹងជំនួសដោយកោសិកាដើមដែលមានសុខភាពល្អ ដើម្បីឱ្យរាងកាយអាចផលិតកោសិកាឈាមធម្មតាម្តងទៀត។ ដោយការប្តូរខួរឆ្អឹងមានពីរប្រភេទ
ប្រើកោសិកាដើមចេញពីរាងកាយរបស់អ្នកជំងឺផ្ទាល់ ដោយរក្សាទុកមុនពេលព្យាបាលដោយគីមី ហើយបន្ទាប់មកបញ្ចូលទៅក្នុងខ្លួនវិញ បន្ទាប់ពីកោសិកាមហារីកត្រូវបានបំផ្លាញ
ប្រើកោសិកាដើមពីអ្នកបរិច្ចាគដែលមានជាលិកាត្រូវគ្នា អាចជាសាច់ញាតិខ្សែលោហិត ដូចជាបងប្អូនបង្កើត ឬឪពុកម្ដាយជាដើម
មុនពេលធ្វើការប្តូរខួរឆ្អឹង អ្នកជំងឺត្រូវពិនិត្យសុខភាព ដើម្បីវាយតម្លៃការត្រៀមខ្លួនរបស់ពួកគេ ដូចជា ការធ្វើតេស្តឈាម ការធ្វើតេស្តមុខងារសរីរាង្គ និងស្ថានភាពរាងកាយទាំងមូល
លើសពីនេះ មុនពេលអ្នកជំងឺទទួលការផ្លាស់ប្តូរខួរឆ្អឹង អ្នកជំងឺនឹងត្រូវទទួលការព្យាបាលដោយប្រើគីមីក្នុងកម្រិតខ្ពស់ ឬបាញ់កាំរស្មីរាងកាយទាំងមូល ដើម្បីបំផ្លាញកោសិកាខួរឆ្អឹងដើមដែលខុសធម្មតា និងបំផ្លាញប្រព័ន្ធភាពស៊ាំ ដើម្បីមិនឪ្យប្រឆាំងកោសិកាដែលធ្វើការផ្លាស់ប្ដូរ និងរៀបចំខួរឆ្អឹងសម្រាប់កោសិកាថ្មីដើម្បីផ្សាំ។ នៅពេលត្រៀមរាងកាយរួចរាល់ វេជ្ជបណ្ឌិតនឹងចាក់បញ្ចូលកោសិកាដើមចូលទៅក្នុងសរសៃវ៉ែន ស្រដៀងនឹងការបញ្ចូលឈាម។ កោសិកាទាំងនេះនឹងធ្វើដំណើរទៅកាន់ខួរឆ្អឹង ហើយចាប់ផ្តើមផលិតកោសិកាឈាមថ្មី
អំឡុងពេលនេះគឺជា “រយៈពេលដ៏សំខាន់” ដែលតម្រូវឱ្យមានការថែទាំយ៉ាងជិតស្និទ្ធ ដោយរាងកាយត្រូវចំណាយពេល 2-4 សប្តាហ៍ដើម្បីឱ្យកោសិកាដើមចាប់ផ្តើមដំណើរការ ដែលហៅថា Engraftment។ អ្នកជំងឺមានហានិភ័យខ្ពស់ចំពោះផលវិបាកពីការប្តូរខួរឆ្អឹង ដូចជាការឆ្លងមេរោគ ដោយសារតែភាពស៊ាំទាបខ្លាំង ត្រូវស្ថិតក្នុងបន្ទប់សម្លាប់មេរោគ ហើយគ្រូពេទ្យនឹងតាមដានយ៉ាងដិតដល់នូវការលូតលាស់កោសិកាឈាម និងភាពមិនប្រក្រតីណាមួយ
ទោះបីជាការប្តូរខួរឆ្អឹងមានសក្តានុពលក្នុងការព្យាបាលជម្ងឺឪ្យជាសះស្បើយ ប៉ុន្ដែពួកវាក៏មានហានិភ័យផងដែរ ដូចជាការឆ្លងមេរោគ បញ្ហា “ប្រព័ន្ធភាពស៊ាំប្រឆាំងអ្នកទទួល” (Graft-versus-host disease (GVHD)) ឬខួរឆ្អឹងមិនផ្សាំ។ ដូច្នេះ អ្នកជំងឺត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីធានានូវការព្យាបាលដោយរលូន។ ព្រោះនៅពេលដែលការប្តូរខួរឆ្អឹងទទួលបានជោគជ័យ ពិតជាអាច “ចាប់ផ្តើមរាងកាយឡើងវិញ” និងធ្វើឱ្យវាមានសុខភាពល្អឡើងវិញ
មជ្ឈមណ្ឌលមហារីក Life Cancer Center, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000