ជំងឺរលាកសន្លាក់ឆ្អឹងត្រគាក (Osteonecrosis of the hip) គឺជាស្ថានភាពមួយដែលការផ្គត់ផ្គង់ឈាមទៅបរិវេណ “ក្បាលឆ្អឹងត្រគាក” មិនគ្រប់គ្រាន់ នាំឱ្យជាលិកាឆ្អឹងស្លាប់បន្តិចម្តងៗ និងខូចខាតទៅតាមលំដាប់។ នៅពេលដែលឆ្អឹងចុះខ្សោយខ្លាំងទៅៗ អាចនាំអោយមានការដួលរលំនៃសន្លាក់ត្រគាកនៅទីបំផុត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលានិងត្រឹមត្រូវទេ
ស្ថានភាពនេះតែងកើតឡើងចំពោះមនុស្សដែលមានអាយុចាប់ពី 30-50ឆ្នាំ ដែលមានអត្រាកើតលើបុរសច្រើនជាងស្ត្រី
មូលហេតុដែលជួបញឹកញាប់
ការប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតក្នុងរយៈពេលយូរ
ការពិសារគ្រឿងស្រវឹង ឬជក់បារីជាប្រចាំ
ធ្លាប់ជួបឧបទ្ទវហេតុដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ត្រគាក
មានជំងឺប្រចាំខ្លួនមួយចំនួនដូចជា ប្រព័ន្ធភាពស៊ាំខុសប្រក្រតី គ្រាប់ឈាមខុសប្រក្រតី ប៉ុន្តែអ្នកជំងឺ 10-20% មិនមានមូលហេតុច្បាស់លាស់ទេ
សញ្ញាព្រមានដែលមិនគួរមើលរំលង
ឈឺក្រលៀនពេលដើរ ឬធ្វើចលនា
ការឈឺចាប់ក្រលៀនរាលដាលដល់ភ្លៅពេលដើរ រហូតធ្វើឱ្យពិបាកដើរ
ឈឺត្រគាកនៅពេលផ្លាស់ទីសន្លាក់ត្រគាក
ប្រសិនបើមិនបានព្យាបាលទេ អាចបណ្ដាលឪ្យ “សន្លាក់ជង្គង់ស្រុឌ” និងនាំឱ្យសន្លាក់ឆ្អឹងត្រគាកចុះខ្សោយរហូតមិនអាចប្រើប្រាស់បានតាមធម្មតា
ការព្យាបាលក្នុងដំណាក់កាលធ្ងន់ធ្ងរ
នៅពេលដែលគ្រូពេទ្យពិនិត្យរកឃើញការខូចទ្រង់ទ្រាយត្រគាកយ៉ាងធ្ងន់ធ្ងរ វេជ្ជបណ្ឌិតតែងតែណែនាំឲ្យធ្វើការវះកាត់ប្តូរត្រគាកទាំងស្រុងដោយប្រើបច្ចេកវិជ្ជាទំនើប ហើយបច្ចេកទេសវះកាត់ដែលប្រើក្នុងបច្ចុប្បន្ន មានសុវត្ថិភាពខ្ពស់ ជាមួយនឹងការវះកាត់តូច កាត់បន្ថយរបួសសាច់ដុំ ការបាត់បង់ឈាមតិចតួច និងជាសះស្បើយយ៉ាងឆាប់រហ័ស ក្រោកឈរឡើងវិញក្នុងរយៈពេលប្រាំមួយម៉ោងក្រោយការវះកាត់ ហើយអាចត្រឡប់ទៅសកម្មភាពធម្មតា ឬស្រដៀងធម្មតាវិញបានលឿនជាងមុន
ប្រសិនបើអ្នក ឬអ្នកដែលនៅជិតអ្នកកំពុងជួបប្រទះការឈឺត្រគាកឬពិបាកដើរ ដោយមិនដឹងមូលហេតុ សូមកុំពន្យារពេល ពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងឆ្អឹងជាបន្ទាន់
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូ មទាក់ទងមកកាន់
មជ្ឈមណ្ឌលត្រគាកនិងជង្គង់ , មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Readers’ Rating
0.0 out of 5 stars (based on 0 reviews)