5 សញ្ញាព្រមាននៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដែលជារឿយៗចាប់ផ្តើមដោយអ្នកមិនដឹងខ្លួន
ស្វែងយល់អំពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីត សញ្ញាព្រមានដំបូង ការពិនិត្យដោយអ៊ុលត្រាសោន CT/MRI និងវិធីព្យាបាលទំនើប ដើម្បីបង្កើនឱកាសជាសះស្បើយ
អាការះឈឺពោះបរិវេនពោះខាងលើផ្នែកខាងស្តាំ ភាគច្រើនជារោគសញ្ញាគ្រោះថ្នាក់នៃគ្រួសក្នុងថង់ទឹកប្រមាត់ ដែលមនុស្សភាគច្រើននៅពេលរកឃើញ ប្រហែលជាមិនប្រញាប់ទៅព្យាបាលទេ ព្រោះគេគិតថាជាអាការះមិនធ្ងន់ធ្ងរ ប៉ុន្តែការរក្សាទុកគ្រួសក្នុងថង់ទឹកប្រមាត់ មិនត្រឹមតែអាចបណ្តាលឪ្យកើតជំងឺ រលាកថង់ទឹកប្រមាត់ (cholecystitis) ឬ រលាកបំពង់ទឹកប្រមាត់ (cholangitis) នៅថ្ងៃអនាគតនោះទេ អ្នកដែលមានគ្រួសក្នុងថង់ទឹកប្រមាត់ខ្នាតធំអាចនិងមានហានិភ័យវិវត្តិទៅជា “ជំងឺមហារីកថង់ទឹកប្រមាត់”ជាងមនុស្សធម្មតា បើទោះបីជាជំងឺនេះកម្រនិងជួប ប៉ុន្តែមានអត្រានៃការរស់រានមានជីវិតទាប ដោយសារតែនៅដំណាក់កាលដំបូងតែងតែមិនបង្ហាញរោគសញ្ញា តែបែរជារកឃើញភាគច្រើននៅក្នុងដំណាក់កាលទី3 និងទី4 ដែលបានរាលដាលដល់សរីរាង្គផ្សេងទៀតរួចទៅហើយ
ជំងឺមហារីកថង់ទឹកប្រមាត់មាត់អាចត្រួតពិនិត្យបានដោយធ្វើអ៊ុលត្រាសោនពោះផ្នែកខាងលើ (Ultrasound Upper Abdomen) ជាពិសេសប្រសិនបើទងសាច់ចាប់ពី 1cm ឡើងទៅគ្រូពេទ្យនិងណែនាំឪ្យអ្នកធ្វើការវះកាត់ថង់ប្រមាត់ រឺបើសិនជាលទ្ធផលនៃការពិនិត្យមិនច្បាស់លាស់ថាជាទងសាច់ រឺជាគ្រួសក្នុងថង់ប្រមាត់គ្រូពេទ្យនិងណែនាំឪ្យអ្នកធ្វើ CT Scan រឺ MRI ដែរជារោគវិនិច្ឆ័យដ៏ល្អបំផុតសម្រាប់ជំងឺមហារីកថង់ទឹកប្រមាត់
បន្ទាប់ពីការវះកាត់ថង់ទឹកប្រមាត់ វេជ្ជបណ្ឌិតនឹងធ្វើកោសល្យវិច័យសម្រាប់ការពិនិត្យរោគសាស្ត្របន្ថែម បើសិនជារកឃើញថាជាដំណាក់កាលដំបូង ការព្យាបាលអាចរួមបញ្ចូលការវះកាត់ថ្លើមនិងការដកកូនកណ្តុរបន្ថែម ប៉ុន្តែប្រសិនបើរកឃើញថាជាដំណាក់កាលទី 3-4 នោះ ការព្យាបាលជំងឺមហារីកផ្សេងទៀតក៏នឹងត្រូវបានប្រើផងដែរ ដូចជាវិទ្យុសកម្ម ការព្យាបាលដោយប្រើគីមី ឬថ្នាំគោលដៅជាដើម
មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000