ប្រយ័ត្ន! ការហូរឈាមខុសប្រក្រតី អាចជាសញ្ញានៃទងសាច់ក្នុងស្បូន

អត្ថបទសុខភាព

បញ្ហាទងសាច់ក្នុងស្បូន (Endometrial Polyp) គឺជាដុំសាច់ប្រភេទស្លូត ដែលលូតលាស់ចេញពីស្រទាប់ខាងក្នុងនៃស្បូន ភាគច្រើនតែងមានលក្ខណៈជាទងសាច់តូចៗលេចចូលទៅក្នុងស្បូន។ ពួកវាអាចកើតមានចំពោះស្ត្រីគ្រប់វ័យ ប៉ុន្តែច្រើនតែកើតមានក្នុងវ័យបន្តពូជ និងស្ត្រីមុនអស់រដូវ

រោគសញ្ញាដែលត្រូវសង្កេត

  • ការមករដូវច្រើន ឬយូរខុសធម្មតា
  • ឈាមហូរមិនប្រក្រតីអំឡុងពេលមករដូវ
  • ការហូរឈាមក្រោយពេលរួមភេទ
  • បញ្ហាពិបាកមានកូនដោយគ្មានមូលហេតុ

វិធីសាស្រ្តព្យាបាល “ទងសាច់ក្នុងស្បូន” ដែលត្រឹមត្រូវនិងសុវត្ថិភាព 

បច្ចុប្បន្ននេះ មានការព្យាបាលដោយការវះកាត់តាមរយៈកាមេរ៉ាចូលទៅក្នុងស្បូន (Hysteroscopic polypectomy) ដែលជានីតិវិធីពាក់ព័ន្ធនឹងការបញ្ចូលកាមេរ៉ាតាមទ្វារស្ដ្រី និងមាត់ស្បូន ទៅក្នុងស្បូន នាំឪ្យមិនមានស្នាមរបួសនៅលើពោះ ក្នុង​អំឡុង​ពេល​នៃ​ការ​វះកាត់ គ្រូពេទ្យ​នឹង​ដាក់​ថ្នាំ​សណ្តំ​ឱ្យ​អ្នកជំងឺ​គេង​លក់

នៅពេលដែលកាមេរ៉ាត្រូវបានបញ្ចូលទៅក្នុងស្បូន វេជ្ជបណ្ឌិតនិងអាចមើលឃើញទីតាំងនៃទងសាច់បានយ៉ាងច្បាស់ បន្ទាប់មកប្រើឧបករណ៍ខ្នាតតូចដើម្បីកាត់ចេញយ៉ាងជាក់លាក់។ នីតិវិធីនេះចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយអ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញនៅថ្ងៃតែមួយជាមួយនឹងការវះកាត់

ចំណុចពិសេសនៃវិធីសាស្ត្រនេះ៖

  • ភាពត្រឹមត្រូវខ្ពស់ អាចមើលឃើញទីតាំងនៃទងសាច់បានយ៉ាងច្បាស់
  • មិនមានរបួសខាងក្រៅ ការឈឺចាប់តិចតួច
  • ការជាសះស្បើយលឿន អាចត្រលប់ទៅផ្ទះវិញបានក្នុងថ្ងៃតែមួយ
  • កាត់បន្ថយឱកាសនៃការកើតឡើងវិញម្ដងទៀត និងអាចបញ្ជូនទងសាច់ដើម្បីពិនិត្យកោសិកាដែលមិនប្រក្រតីបាន

វិធីសាស្រ្តនៃការព្យាបាលនេះគឺសក្ដិសមសម្រាប់

  • អ្នកដែលមានការហូរឈាមខុសប្រក្រតីពីស្បូន
  • អ្នកដែលជួបប្រទះបញ្ហាពិបាកមានកូន
  • អ្នកដែលរកឃើញទងសាច់ពីការពិនិត្យអេកូ (អ៊ុលត្រាសោន) ឬការសុងស្បូន
  • អ្នកដែលសង្ស័យថាមានជំងឺមហារីកស្បូន

ប្រសិនបើអ្នកសង្កេតឃើញថា ខ្លួនអ្នកកំពុងចាប់ផ្ដើមមានភាពខុសប្រក្រតីនៃការមករដូវ សូមកុំរង់ចាំរហូតក្លាយទៅជាធ្ងន់ធ្ងរ គួរតែទៅជួបវេជ្ជបណ្ឌិតដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជាបន្ទាន់

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលសុខភាពស្ត្រី, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. CHUTATIP POONSATTA
DR. CHUTATIP POONSATTA

Obstetrics and Gynaecology

Obstetrics Gynecology - Gynecologic Laparoscopy

Readers’ Rating

0.0 out of 5 stars (based on 0 reviews)