សំណួរ៖ តើជំងឺរលាកសន្លាក់ជង្គង់កើតឡើងដោយសារអ្វី នឹងមានរោគសញ្ញាដូចម្ដេច?
ចម្លើយ៖ ជំងឺរលាកសន្លាក់ជង្គង់បណ្តាលមកពីការទ្រុឌទ្រោមនៃឆ្អឹងខ្ចីក្នុងសន្លាក់ជង្គង់ ដែលមានតួរនាទីទ្រទ្រង់ទម្ងន់ និងជួយក្នុងការផ្លាស់យ៉ាងរលូន។ រោគសញ្ញាដែលអាចសង្កេតបានរួមមាន ការឈឺចាប់ រឹងសន្លាក់ ហើម រឹងសន្លាក់នៅពេលព្រឹក ឬសម្លេងញ័រក្នុងសន្លាក់ និងភាពទន់ខ្សោយនៅជង្គង់
សំណួរ៖ តើអ្វីទៅជាការវះកាត់សន្លាក់ជង្គង់ ហើយហេតុអ្វីបានជាវាជាជម្រើសនៃការព្យាបាលជំងឺរលាកសន្លាក់?
ចម្លើយ៖ ការវះកាត់សន្លាក់ជង្គង់គឺជាការព្យាបាលជំងឺរលាកសន្លាក់ជង្កង់ដំណាក់កាលធ្ងន់ធ្ងរ ដោយវេជ្ជបណ្ឌិតនឹងធ្វើការផ្លាស់ប្ដូរសន្លាក់ជង្គង់ដែលមានសភាពទ្រុឌទ្រោមជាមួយនឹងសន្លាក់ជង្គង់សិប្បនិម្មិត ដើម្បីបំបាត់ការឈឺចាប់ និងស្តារការផ្លាស់ទីឱ្យស្រដៀងនឹងសន្លាក់ជង្គង់ធម្មតាបំផុតតាមដែលអាចធ្វើទៅបាន
សំណួរ៖ ការណែនាំ “ការតម្រង់សន្លាក់ជង្គង់តាមធម្មជាតិ” (Native Alignment) គឺជាអ្វី?
ចម្លើយ៖ ការតម្រង់សន្លាក់ជង្គង់តាមធម្មជាតិ គឺជាវិធីវះកាត់សន្លាក់ដែលរក្សាទម្រង់ឆ្អឹង និងរចនាសម្ព័ន្ធនៃសន្លាក់ជង្គង់ឱ្យស្រដៀងនឹងសន្លាក់ធម្មជាតិដើមបំផុតតាមដែលអាចធ្វើទៅបាន ដោយប្រើបច្ចេកវិជ្ជាជួយតម្រង់សន្លាក់ជង្គង់សិប្បនិម្មិតឪ្យត្រឹមត្រូវទៅតាមសរីរាង្គរបស់អ្នកជំងឺម្នាក់ៗ ដែលជួយឱ្យមានការជាសះស្បើយលឿនជាងមុន កាត់បន្ថយការឈឺចាប់ និងធ្វើចលនាស្រដៀងនឹងសន្លាក់ជង្គង់ធម្មជាតិ
សំណួរ៖ តើការតម្រង់សន្លាក់ជង្គង់តាមធម្មជាតិខុសពីវិធីសាស្ត្រធម្មតាយ៉ាងដូចម្ដេច?
ចម្លើយ៖ ភាពខុសគ្នានោះគឺ ការតម្រង់សន្លាក់ជង្គង់តាមធម្មជាតិសង្កត់ធ្ងន់លើការធ្វើត្រាប់តាមចលនា និងទម្រង់នៃសន្លាក់ជង្គង់ដើមរបស់អ្នកជំងឺ។ ចំណេកវិធីសាស្រ្តសាមញ្ញអាចតម្រឹមជង្គង់យោងទៅតាមស្តង់ដារដោយមិនបានផ្ដោតលើសរីរាង្គបែបបុគ្គលជាពិសេស នេះបណ្តាលឱ្យមានលទ្ធផលនៃការផ្លាស់អាចមិនដូចធម្មជាតិតាមដែលអាចធ្វើទៅបាន
សំណួរ៖ តើការវះកាត់តម្រង់សន្លាក់ជង្គង់តាមធម្មជាតិមានអត្ថប្រយោជន៍អ្វីខ្លះ?
ចម្លើយ៖ ជួយរក្សាទម្រង់ឆ្អឹងតាមធម្មជាតិ កាត់បន្ថយហានិភ័យនៃការឈឺចាប់ក្រោយការវះកាត់ កាត់បន្ថយការឈឺចាប់ពីការប្រើប្រាស់ក្រោយការវះកាត់បានល្អជាង បង្កើនអត្រាការពេញចិត្តរបស់អ្នកជំងឺ (ពី 80% ទៅ 95-98%) ធ្វើអោយការផ្លាស់ទី និងតុល្យភាពប្រសើរជាងមុន អាចត្រលប់មកសកម្មភាពប្រចាំថ្ងៃបានលឿនជាងមុន សន្លាក់ជង្គង់សិប្បនិម្មិតអាចធ្វើការបានស្រដៀងទៅនឹងសន្លាក់ជង្គង់ធម្មជាតិបំផុត
សំណួរ៖ តើអ្នកណាសក្ដិសមសម្រាប់ការវះកាត់តម្រង់សន្លាក់ជង្គង់តាមធម្មជាតិ?
ចម្លើយ៖ អ្នកដែលមានជំងឺរលាកសន្លាក់ជង្គង់ធ្ងន់ធ្ងរ ពិបាកដើរ ឈឺជង្គង់ធ្ងន់ធ្ងរ ឬអ្នកដែលបានឆ្លងកាត់ការព្យាបាលពីមុនមកហើយមិនមានប្រសិទ្ធភាព ជាពិសេសអ្នកដែលស្វែងរកការជាសះស្បើយលឿន និងអាចធ្វើចលនាបានតាមបែបធម្មជាតិ
សំណួរ៖ តើការថែទាំជង្គង់ដើម្បីពន្យារការទ្រុឌទ្រោម ត្រូវធ្វើរបៀបណា?
ចម្លើយ៖ រក្សាទម្ងន់ឱ្យមានសុខភាពល្អ ចៀសវាងការអង្គុយចោងហោង អង្គុយបត់ជើង ឬលុតជង្គង់ក្នុងរយៈពេលយូរ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដូចជាការដើរ ហែលទឹក ធាក់កង់ និងចៀសវាងសកម្មភាពដែលដាក់សម្ពាធលើជង្គង់ ដូចជាការរត់លើផ្ទៃរអិល ឬជិះម៉ូតូ ប្រើឥរិយាបថដែលមិនបង្កើនភាពតានតឹងលើសន្លាក់ជង្គង់
សំណួរ៖ តើមានសញ្ញាអ្វីខ្លះដែលអ្នកគួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យជង្គង់?
ចម្លើយ៖ ប្រសិនបើអ្នកជួបប្រទះការឈឺជង្គង់ញឹកញាប់ ដោយគ្មានមូលហេតុ អារម្មណ៍នៃការជាប់សន្លាក់ជង្គង់ ឬមានសំឡេងប្រេះក្នុងសន្លាក់ អ្នកគួរទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យនិងការពារការវិវត្តនៃជំងឺរលាកសន្លាក់ជង្គង់
សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់
មជ្ឈមណ្ឌលសន្លាក់ត្រគាកនិងជង្គង់ , មន្ទីរពេទ្យវេជ្ជថានី សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000
Medically Reviewed by
Dr. Premstien Sirithanapipat
Orthopedics
Total Joint Reconstruction (Arthroplasty)
Readers’ Rating
0.0 out of 5 stars (based on 0 reviews)