ជំងឺឬសដូងបាត ដោយមិនបាច់វះកាត់! ព្យាបាលបានជាមួយ NeoLaser ការឈឺចាប់តិច ជាសះស្បើយលឿន
ជំងឺឬសដូងបាត (Hemorrhoids) គឺជាជំងឺដែលរកឃើញច្រើនបំផុតក្នុងមនុស្សគ្រប់ភេទគ្រប់វ័យ។ បច្ចុប្បន្ននេះអាចព្យាបាលបានដោយប្រើ Neolaser មានស្នាមវះតូច ឈឺចាប់តិច

ថ្វីត្បិតតែជំងឺឬសដូងបាតហាក់ដូចជាមិនមែនជាជំងឺគ្រោះថ្នាក់ក៏ដោយ តែវាបង្កើតភាពរំខានរាល់នៅពេលបន្ទោរបង់ និង រមាស់រាល់ពេលថ្ងៃ។ វាមានឱកាសខ្ពស់ក្នុងការរលាក និង អាចកើតមានរោគសញ្ញាម្តងទៀត ប្រសិនបើជំងឺឬសដូងបាតត្រូវបានទុកចោលយូរ ឬព្យាបាលមិនបានត្រឹមត្រូវ។
ប្រសិនបើជំងឺឬសដូងបាតត្រូវបានរកឃើញនៅដំណាក់កាលដំបូង ឬ សម្គាល់ឃើញថាមានដុំពកលេចចេញពីរន្ធគូថ ចូរស្វែងរកការណែនាំពីគ្រូពេទ្យជំនាញ ដើម្បីទទួលការព្យាបាលត្រឹមត្រូវ។
បច្ចុប្បន្នជំងឺឬសដូងបាតអាចព្យាបាលបានដោយការវះកាត់ឡាស៊ែរ។ គ្រូពេទ្យវះកាត់នឹងកំណត់គោលដៅនៃថាមពលឡាស៊ែរទៅលើសរសៃឈាម ដើម្បីបំផ្លាញឫសគល់នៃឬសដូងបាតនីមួយៗ។ បច្ចេកទេសនេះនឹងបង្រួមឬសដូងបាតដែលរីកធំ ហើយយកចេញបន្តិចម្តងៗ។
អត្ថប្រយោជន៍នៃការវះកាត់ឡាស៊ែរគឺថា វាមិនបន្សល់ទុកស្នាមវះកាត់ បណ្តាលឱ្យមានការឈឺចាប់តិចតួច និង ធ្វើឱ្យការជាសះស្បើយលឿនជាងមុន។
មជ្ឈមណ្ឌលវះកាត់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000