5 សញ្ញាព្រមាននៃជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ដែលជារឿយៗចាប់ផ្តើមដោយអ្នកមិនដឹងខ្លួន
ស្វែងយល់អំពីជំងឺមហារីកក្រពេញទីរ៉ូអ៊ីត សញ្ញាព្រមានដំបូង ការពិនិត្យដោយអ៊ុលត្រាសោន CT/MRI និងវិធីព្យាបាលទំនើប ដើម្បីបង្កើនឱកាសជាសះស្បើយ
ជម្ងឺមហារីកឈាមសម្រាប់កុមារជាប្រភេទជំងឺមហារីកទូទៅបំផុតចំពោះកុមារនិងមនុស្សវ័យជំទង់គឺជាជំងឺមហារីកនៃកោសិកាឈាមស។ កោសិកាឈាមសខុសប្រក្រតីកើតឡើងនៅក្នុងខួរឆ្អឹង។ កោសិកាឈាមសខុសប្រក្រតីទាំងនោះបានធ្វើដំណើរយ៉ាងលឿនតាមរយៈចរន្តឈាមនិងសម្លាប់កោសិកាដែលមានសុខភាពល្អ។ នេះបង្កើនឱកាសនៃការបង្ករោគនិងបញ្ហាផ្សេងៗទៀតរបស់រាងកាយ។
ទោះជាជំងឺមហារីកជាជំងឺដ៏កាចសាហាវសម្រាប់កុមារ តែភាគច្រើនកុមារនិងមនុស្សវ័យជំទង់ដែលមានជំងឺមហារីកឈាមត្រូវបានព្យាបាលផឲ្យជាសះស្បើយដោយជោគជ័យបើសិនជាដឹងនិងព្យាបាលទាន់ពេលវេលា។
ស្ទើរតែគ្រប់ករណីទាំងអស់នៃជម្ងឺមហារីកឈាមនៅវ័យកុមារមានភាពស្រួចស្រាវដែលមានន័យថាវាលូតលាស់យ៉ាងឆាប់រហ័ស។ តែមានមួួយចំនួនតូចមានលក្ខណៈរ៉ាំរ៉ៃនិងលូតលាស់យឺត ។
ដើម្បីធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកឈាមសចំពោះកុមារ វេជ្ជបណ្ឌិតនឹងពិនិត្យប្រវត្តិវេជ្ជសាស្រ្តនិងពិនិត្យសុខភាពយ៉ាងហ្មត់ចត់។ ការធ្វើតេស្តត្រូវបានប្រើដើម្បីធ្វើរោគវិនិច្ឆ័យជម្ងឺមហារីកឈាមកុមារនិងការរកប្រភេទរបស់វា។ ការធ្វើតេស្តដំបូងរួមមាន:
គ្រូពេទ្យពិនិត្យកោសិកាពីតេស្តឈាមតាមមីក្រូទស្សន៍។ គ្រូពេទ្យក៏ពិនិត្យមើលគំរូខួរឆ្អឹងចំពោះចំនួនកោសិកាឈាមនិងកោសិកាខ្លាញ់។ ការធ្វើតេស្តផ្សេងទៀតអាចត្រូវបានធ្វើដើម្បីជួយកំណត់ថាតើជម្ងឺមហារីកឈាមប្រភេទមួយណាដែលកូនរបស់អ្នកអាចមាន។ ការធ្វើតេស្តទាំងនេះក៏ជួយឱ្យវេជ្ជបណ្ឌិតដឹងថាតើជម្ងឺមហារីកឈាមត្រូវនឹងការព្យាបាលតាមរបៀបណា។ ការធ្វើតេស្តមួយចំនួនអាចត្រូវបានធ្វើឡើងវិញនៅពេលក្រោយដើម្បីមើលពីរលទ្ធិផលនៃការព្យាបាល។
មកពីគ្រោះនិងពិភាគ្សាជាមួយគ្រូពេទ្យរបស់កូនអ្នកនិងសមាជិកផ្សេងទៀតនៃក្រុមថែទាំជំងឺមហារីកអំពីជម្រើសដ៏ល្អបំផុតសម្រាប់កូនអ្នក។ ការព្យាបាលគឺអាស្រ័យលើប្រភេទជំងឺមហារីកឈាមក៏ដូចជាកត្តាដទៃទៀត។
ដំណឹងល្អគឺអត្រានៃការព្យាបាលជំងឺមហារីកឈាមឲ្យជាដាច់មានការកើនឡើងជាលំដាប់។ ហើយការព្យាបាលនៅមជ្ឈមណ្ឌលពិសេសសម្រាប់កុមារនិងយុវវ័យផ្តល់អត្ថប្រយោជន៍ដល់ការព្យាបាល។ លើសពីនេះទៅទៀត មហារីកចំពោះកុមារមានទំនោរឆ្លើយតបទៅនឹងការព្យាបាលបានល្អប្រសើរជាងមហារីកមនុស្សពេញវ័យហើយជារឿយៗកុមារអាចទទួលយកការព្យាបាលបានល្អជាងមនុស្សធំ។
មុនពេលការព្យាបាលជំងឺមហារីកចាប់ផ្តើម ជួនកាលកុមារត្រូវការការព្យាបាលដើម្បីដោះស្រាយផលវិបាកនៃជំងឺ ឧទាហរណ៍ការផ្លាស់ប្តូរកោសិកាឈាមអាចនាំឱ្យមានការឆ្លងមេរោគឬការហូរឈាមធ្ងន់ធ្ងរហើយអាចប៉ះពាល់ដល់បរិមាណអុកស៊ីសែនទៅដល់ជាលិការបស់រាងកាយ។ ការព្យាបាលអាចមានដូចជាការប្រើថ្នាំអង់ទីប៊ីយោទិច ការចាក់បញ្ចូលឈាមឬវិធានការផ្សេងទៀតដើម្បីប្រឆាំងនឹងការឆ្លងមេរោគ។ ខាងក្រោមនេះគឺជាវិធីព្យាបាលចំនួនពីរ:
ប្រភេទនៃការព្យាបាលផ្សេងទៀតអាចរួមបញ្ចូលការព្យាបាលដោយកាំរស្មីដែលប្រើវិទ្យុសកម្មខ្ពស់ដើម្បីសំលាប់កោសិកាមហារីកនិងបង្រួញដុំសាច់។ វាអាចត្រូវបានគេប្រើដើម្បីជួយបង្ការឬព្យាបាលការរីករាលដាលនៃជំងឺមហារីកឈាមទៅផ្នែកដទៃទៀតនៃរាងកាយ។ ការ វះកាត់គឺកម្រនឹងត្រូវប្រើដើម្បីព្យាបាលជម្ងឺមហារីកឈាម។
ប្រសិនបើការព្យាបាលស្តង់ដារមិនសូវមានប្រសិទ្ធភាព ការប្តូរកោសិកាដើមអាចជាជំរើសល្អបំផុត។ វាពាក់ព័ន្ធនឹងការផ្លាស់ប្តូរកោសិកាដើមបង្កើតឈាមបន្ទាប់ពីការព្យាបាលដោយប្រើវិទ្យុសកម្មរួមទាំងការព្យាបាលដោយប្រើគីមីកម្រិតខ្ពស់ត្រូវបានធ្វើឡើងដំបូងដើម្បីបំផ្លាញខួរឆ្អឹងរបស់កុមារ។
មជ្ឈមណ្ឌលផ្នែកកុមារនៅមន្ទីរពេទ្យវេជ្ជថានីផ្តល់នូវសេវាកម្មពេញលេញសម្រាប់សុខភាពកុមារ។ គ្រូពេទ្យកុមារនិងអ្នកឯកទេសជំនាញកុមារត្រូវបានរៀបចំយ៉ាងពេញលេញដើម្បីបំពេញតាមតម្រូវការបង្ការ ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺរបស់កុមារ។ គ្លីនិកអភិវឌ្ឍន៍កុមារមានការពិនិត្យនិងវាយតម្លៃការអភិវឌ្ឍរបស់កុមារនិងផ្តល់ការពិគ្រោះយោបល់លើបញ្ហាវិវត្តន៍របស់កុមារ។ មានគ្រូពេទ្យឯកទេសជំងឺមហារីកកុមារដើម្បីជួយធ្វើរោគវិនិច្ឆ័យ ព្យាបាលជម្ងឺមហារីកឈាមចំពោះកុមារ។
មជ្ឈមណ្ឌលកុមារមានទីតាំងនៅមន្ទីរពេទ្យវេជ្ជថានី ជាន់ទី3 បើកពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យម៉ោង 8:00 ព្រឹករហូតដល់ម៉ោង 8:00 យប់។
មជ្ឈមណ្ឌលមហារីកជីវិត, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000