ការឈឺចាប់ធ្លាក់ទៅជើង ស្ពឹក និងដើរមិនបានឆ្ងាយ គឺជាសញ្ញាព្រមាននៃការជំងឺក្រិនឆ្អឹងខ្នង

អត្ថបទសុខភាព

ជំងឺក្រិនឆ្អឹងខ្នង (Spinal canal Stenosis) គឺជាជំងឺដែលជួបញឹកញាប់ចំពោះមនុស្សចាស់ ដោយមានមូលហេតុចម្បងមកពីការទ្រុឌទ្រោមនៃរចនាសម្ព័ន្ធឆ្អឹងខ្នង មិនថាជាទ្រនាប់ឆ្អឹងខ្នង (ឌីស) សរសៃចង ឬសន្លាក់នោះទេ។ នៅពេលដែលអាយុកាន់តែច្រើន ប្រហោងឆ្អឹងខ្នងចាប់ផ្ដើមរួមតូចបន្តិចម្តងៗ ដែលបណ្តាលឱ្យមានការគាបសរសៃប្រសាទ និងរោគសញ្ញាផ្សេងៗ រួមមាន៖

  • ឈឺចង្កេះ ត្រគាក
  • ការឈឺចាប់ធ្លាក់ទៅជើង, ឈឺកាន់តែខ្លាំងនៅពេលដើរយូរ
  • ការឈឺចាប់កាន់តែខ្លាំងនៅពេលពត់ខ្លួនទៅក្រោយ និងប្រសើរឡើងនៅពេលដែលសម្រាក និងពត់ខ្លួនទៅមុខ

ការ​ព្យាបាលសម្រាប់​ការ​ជំងឺក្រិនឆ្អឹងខ្នងមាន​​ច្រើន​វិធី ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ៖

  • ការព្យាបាលដោយចលនា
  • ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំប្រឆាំងនឹងការរលាក
  • ការចាក់ថ្នាំប្រឆាំងនឹងការរលាកត្រង់ចំនុច
  • ការវះកាត់ក្នុងករណីមានរោគសញ្ញាធ្ងន់ធ្ងរ ឬមិនឆ្លើយតបទៅនឹងការព្យាបាលបឋម

បច្ចុប្បន្ននេះ ការវះកាត់អាចអនុវត្តដើម្បីពង្រីកប្រឡាយប្រសាទបាន តាមរយៈកាមេរ៉ា មីក្រូទស្សន៍ (microscope) ឬ Endoscope ដែលធ្វើឱ្យរបួសតូច ការឈឺចាប់តិច និងការជាសះស្បើយលឿនជាងមុន

ប្រសិនបើអ្នកសម្គាល់ឃើញថាមានរោគសញ្ញាខាងលើនៅក្នុងខ្លួនអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នកដែលបង្ហាញថាជាជំងឺក្រិនឆ្អឹងខ្នង អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងរៀបចាំផែនការព្យាបាលដែលសមស្រប ការព្យាបាលចាប់តាំងពីដំណាក់កាលដំបូងៗ អាចកាត់បន្ថយហានិភ័យនៃផលវិបាក និងធ្វើឱ្យគុណភាពជីវិតរបស់អ្នកកាន់តែប្រសើរឡើង

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់ 

មជ្ឈមណ្ឌលឆ្អឹងខ្នង, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

DR. EKKAPHOL LARPUMNUAYPHOL
DR. EKKAPHOL LARPUMNUAYPHOL

Orthopedics

Spine Surgery

Readers’ Rating

0.0 out of 5 stars (based on 0 reviews)