ត្រៀមខ្លួនឪ្យបានល្អជាមួយ! 10 រឿងសំខាន់ៗ ដែលអ្នកជំងឺផ្លាស់ប្ដូរតម្រងនោមចាំបាច់ត្រូវដឹង!

អត្ថបទសុខភាព

ការផ្លាស់ប្តូរតម្រងនោមជួយអ្នកជំងឺដែលមានជំងឺតំរងនោមដំណាក់កាលចុងក្រោយទទួលបានគុណភាពជីវិតកាន់តែប្រសើរត្រលប់មកវិញ ទោះជាយ៉ាងណាក៏ដោយ ការថែរក្សាដោយខ្លួនឯងបានត្រឹមត្រូវគឺមានសារៈសំខាន់ដើម្បីការពារផលវិបាក និងពន្យារអាយុជីវិតនៃតម្រងនោមថ្មីរបស់អ្នក

ការផ្លាស់ប្តូរតម្រងនោមគឺជាការព្យាបាលដែលអនុញ្ញាតឱ្យអ្នកជំងឺជៀសវាងពីការលាងឈាម ប៉ុន្តែការថែទាំដោយខ្លួនឯងបន្ទាប់ពីការប្តូរសរីរាង្គមានសារៈសំខាន់ណាស់ ការធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងតឹងរ៉ឹងអាចកាត់បន្ថយហានិភ័យនៃផលវិបាក និងជួយឱ្យតម្រងនោមថ្មីរបស់អ្នកដំណើរការប្រកបដោយប្រសិទ្ធភាព

1. ការប្រើថ្នាំសង្កត់ប្រព័ន្ធភាពស៊ាំយ៉ាងតឹងរ៉ឹង

បន្ទាប់ពីការផ្លាស់ប្តូរតម្រងនោម រាងកាយរបស់អ្នកជំងឺតបស្នងដោយការព្យាយាមទប់ទល់នឹងតម្រងនោមថ្មី។ ដូច្នេះហើយ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាថ្នាំសង្កត់ប្រព័ន្ធភាពស៊ាំយ៉ាងតឹងរ៉ឹង ដើម្បីកាត់បន្ថយឱកាសនៃការបដិសេធតម្រងនោម អ្នកជំងឺត្រូវលេបថ្នាំត្រូវពេលវេលាជារៀងរាល់ថ្ងៃ ហើយហាមឈប់លេបថ្នាំដោយខ្លួនឯងជាដាច់ខាត ដោយសារតែវាអាចបណ្តាលឱ្យមានការបដិសេធតម្រងនោមបាន

គន្លឹះ៖ កំណត់នាឡិកា ឬប្រើកម្មវិធីដើម្បីរំលឹកការលេបថ្នាំ

2. ទៅជួបវេជ្ជបណ្ឌិតតាមការណាត់ជួបឪ្យបានទៀងទាត់

បន្ទាប់ពីការផ្លាស់ប្តូរតម្រងនោម គ្រូពេទ្យរបស់អ្នកនឹងត្រូវតាមដានជាប្រចាំ ដើម្បីពិនិត្យមើលថាតើរាងកាយរបស់អ្នកតបស្នងយ៉ាងណាចំពោះតម្រងនោមថ្មី រួមទាំងពិនិត្យកម្រិតថ្នាំ និងវាយតម្លៃផលវិបាក ហាមខកខានការណាត់ជួប ព្រោះការត្រួតពិនិត្យគឺជាគន្លឹះសំខាន់ក្នុងការថែរក្សាសុខភាពតម្រងនោមថ្មីរបស់អ្នក

គន្លឹះ៖ ប្រសិនបើអ្នកមិនអាចទៅតាមការណាត់ទេ អ្នកគួរតែជូនដំណឹងទៅមន្ទីរពេទ្យជាមុន ដើម្បីរៀបចំកាលវិភាគ និងកំណត់ការណាត់ថ្មីរបស់អ្នកជាបន្ទាន់

3. ប្រុងប្រយ័ត្មសម្រាប់ការឆ្លងមេរោគ និងរក្សាអនាម័យល្អ

ថ្នាំសង្កត់ប្រព័ន្ធភាពស៊ាំធ្វើអោយរាងកាយងាយឆ្លងមេរោគ អ្នកជំងឺត្រូវការពារការឆ្លងមេរោគដោយ៖

  • លាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ ឬអាល់កុល 
  • ជៀសវាងកន្លែងដែលមានមនុស្សច្រើន ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ
  • ជៀសវាងការប៉ះពាល់ផ្ទាល់ជាមួយសត្វចិញ្ចឹម

 4. ពិសារទឹកឱ្យបានគ្រប់គ្រាន់ ប៉ុន្តែមិនច្រើនពេកទេ

អ្នកជំងឺប្តូរតម្រងនោមត្រូវពិសារទឹកឱ្យបានគ្រប់គ្រាន់ដើម្បីជួយឱ្យតម្រងនោមដំណើរការបានល្អ ប៉ុន្តែ​អ្នក​មិន​គួរពិសារទឹក​ច្រើន​ពេក​រហូត​ធ្វើ​ឱ្យ​មាន​ជាតិ​ទឹក​លើស​ចំណុះ​នោះ​ទេ ដោយវេជ្ជបណ្ឌិតនឹងផ្តល់ដំបូន្មានដល់អ្នកអំពីបរិមាណទឹកដែលសមស្របជារៀងរាល់ថ្ងៃ

គន្លឹះ៖ យកចិត្តទុកដាក់លើពណ៌ទឹកនោមរបស់អ្នក ប្រសិនបើពណ៌ក្រមៅ មានន័យអ្នកប្រហែលជាពិសារទឹកតិចពេក

5. ពិសារអាហារដែលសក្ដិសម

ក្រោយពេលផ្លាស់ប្តូរតម្រងនោម អ្នកជំងឺគួរតែញ៉ាំអាហារដែលជួយរក្សាសុខភាពតម្រងនោម និងការពារផលវិបាកដូចជា៖

  • ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ដូចជាត្រី និងស៊ុត 
  • អាហារដែលមានសូដ្យូមទាប ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម 
  • ជៀសវាងអាហារឆៅដូចជា sushi ឬសាច់ឆៅ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ

6. ជៀសវាងគ្រឿងស្រវឹង និងបារី

គ្រឿងស្រវឹង និងបារីអាចបំផ្លាញសុខភាពនៃតម្រងនោមថ្មី និងបង្កើនហានិភ័យនៃផលវិបាកដូចជាសម្ពាធឈាមខ្ពស់ ឬខ្សោយតម្រងនោម

7. គ្រប់គ្រងទម្ងន់ និងធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ

ទម្ងន់ដែលលើសមាត្រដ្ឋានអាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់ ដែលប៉ះពាល់ដល់តម្រងនោម អ្នកជំងឺគួរតែធ្វើលំហាត់ប្រាណស្រាលៗ ដូចជាការដើរលឿន ឬយូហ្គា ដើម្បីជួយរក្សារាងកាយឱ្យរឹងមាំ 

គន្លឹះ៖ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក មុនពេលចាប់ផ្តើមធ្វើលំហាត់ប្រាណណាមួយ ដើម្បីជ្រើសរើសសកម្មភាពដែលសមស្រប និងសុវត្ថិភាព

8. ជៀសវាងថ្នាំ និងឱសថរុក្ខជាតិដែលអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម

ថ្នាំមួយចំនួនដូចជា ថ្នាំប្រឆាំងនឹងការរលាកក្រុម (NSAIDs) (ibuprofen, naproxen) និងឱសថរុក្ខជាតិមួយចំនួនអាចបណ្តាលឱ្យខូចតម្រងនោម

គន្លឹះ៖ ពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនពេលប្រើឱសថ ឬឪសថរុក្ខជាតិគ្រប់ពេល

9. ប្រយ័ត្នចំពោះផលវិបាកដូចជាជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់

អ្នកជំងឺដែលផ្លាស់ប្តូរតម្រងនោមមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ដែលជាផលប៉ះពាល់នៃថ្នាំសង្កត់ប្រព័ន្ធការពារ។ អ្នកគួរតែពិនិត្យសុខភាពជាប្រចាំ និងរក្សាកម្រិតជាតិស្ករក្នុងឈាម និងសម្ពាធឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា

10. ថែរក្សាសុខភាពផ្លូវចិត្ត និងទប់ទល់នឹងភាពតានតឹង

បន្ទាប់ពីផ្លាស់ប្តូរតំរងនោម អ្នកជំងឺអាចជួបប្រទះភាពតានតឹង ឬធ្លាក់ទឹកចិត្ត ការ​មាន​គ្រួសារ និង​មិត្តភ័ក្តិផ្ដល់កម្លាំងចិត្ត​គឺ​សំខាន់​ណាស់ រួមទាំងការស្វែងរកសកម្មភាពដែលជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល ដូចជាការធ្វើសមាធិ ឬយូហ្គាជាដើម

ការផ្លាស់ប្តូរតំរងនោមគឺជាឱកាសជួយផ្ដល់ឪ្យអ្នកជំងឺមានគុណភាពជីវិតកាន់តែប្រសើរឡើង ប៉ុន្តែការថែរក្សាដោយខ្លួនឯងបន្ទាប់ពីការវះកាត់ក៏ជារឿងសំខាន់ផងដែរ។ អ្នកជំងឺគួរតែប្រើថ្នាំសង្កត់ប្រព័ន្ធភាពស៊ាំយ៉ាងតឹងរ៉ឹង និងទៅជួបគ្រូពេទ្យតាមការកំណត់ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ និង​គ្រប់គ្រង​របៀប​រស់នៅ​របស់​អ្នក​ឱ្យ​បាន​សមស្រប ដើម្បី​ធានា​ថា​តម្រងនោម​ថ្មី​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​រយៈពេល​វែង 

ប្រសិនបើអ្នក ឬអ្នកដែលជិតខ្លួនរបស់អ្នកកំពុងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរតម្រងនោម មន្ទីរពេទ្យវេជ្ជថានី បានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការថែទាំដោយក្រុមវេជ្ជបណ្ឌិតជំនាញ និងក្រុមពហុជំនាញនៃអ្នកឯកទេសផ្នែកផ្លាស់ប្តូរសរីរាង្គ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលផ្លាស់ប្ដូរសរីរាង្គ, មន្ទីរពេទ្យវេជ្ជថានី 
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

Medically Reviewed by

Dr. Umpaiwan Rungbanaphan
Dr. Umpaiwan Rungbanaphan

Internal Medicine

Nephrology

Readers’ Rating

0.0 out of 5 stars (based on 0 reviews)