ប្រវត្តិមន្ទីរពេទ្យ

ប្រវត្តិមន្ទីរពេទ្យ

បានបង្កើតឡើងនៅ 1994

ORGANIZATIONS ACCREDITED BY :

គម្រោងរបស់មន្ទីរពេទ្យវេជ្ជថានី បានបង្កើតឡើងដោយចេតនារួមគ្នារបស់សមាជិកស្ថាបនិក ដែលមានការចូលរួមពីក្រុមវេជ្ជបណ្ឌិត, គិលានុបដ្ឋាយិកា ធនាគារការិយាល័យ និងពាណិជ្ជករនៅ ថ្ងៃទី1ខែកុម្ភៈ ឆ្នាំ 1990។
ក្នុងការអនុវត្ដន៍នៃមន្ទីរពេទ្យឯកជនបានបង្កើតមន្ទីរពេទ្យឯកជនមានគ្រែចំនួន 500 តាមស្ដង់ដារសកល ក្រោមប្រតិបត្ដិការរបស់ក្រុមហ៊ុនមន្ទីរពេទ្យវេជ្ជថានី ចាំកាត់។
ក្រោយមកនៅថ្ងៃទី 13 ខែតុលាឆ្នាំ 1993 បានចុះឈ្មោះប្តូរជាក្រុមហ៊ុនសាធារណៈនឹងក្រសួងពាណិជ្ជកម្ម ហើយបានប្តូរឈ្មោះជាក្រុមហ៊ុនវេជ្ជថានី ចាំកាត់សាធារណៈ។
មន្ទីរពេទ្យវេជ្ជថានី ជាមន្ទីរពេទ្យឯកជនដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅលើផ្លូវឡាតផ្រាវ 111បាងកាពិ ទីក្រុងបាងកក 10240 និងជាទីតាំងដែលងាយស្រួលសម្រាប់ការធ្វើដំណើរ ហើយជាចំនុចតភ្ជាប់នឹងផ្លូវសំខាន់ដល់ទៅ 6 ផ្លូវ មាន ផ្លូវឡាតផ្រាវ ផ្លូវរ៉ាមខាំហែង ផ្លូវសិខរិន ផ្លូវសុខាភិបាល1 ផ្លូវសុខាភិបាល2 និង ផ្លូវសុខាភិបាល 3។

រចនាសម្ព័នរបស់មន្ទីរពេទ្យវេជ្ជថានីបែងចែកជា 2 អាគារ កម្ពស់ 12 ជាន់ ដោយអាគារផ្នែកខាងមុខជាផ្នែកដែលប្រើសម្រាប់ធ្វើការព្យាបាលអ្នកជម្ងឺ ទាំងការពិគ្រោះជំងឺ និង ការសម្រាកព្យាបាលជំងឺ ។ ចំណែក 3 ជាន់ក្រោមជាផ្នែកបម្រើការសម្រាប់អ្នកពិគ្រោះជំងឺ( OPD ) ហើយផ្នែកសេវាកម្មផ្សេងៗ។ រីឯ 9 ជាន់លើជាផ្នែកសម្រាប់បម្រើការអ្នកជម្ងឺសម្រាកព្យាបាលជំងឺ( IPD ) ។ អាគារខាងក្រោយគឺជាទីតាំងរបស់ការិយាល័យ គណៈកម្មាធិគ្រប់គ្រង និងបន្ទប់ប្រជុំធំ ហើយមានកន្លែងចតរថយន្តបានជាច្រើនរហូតទៅដល់ ជាង 500 គ្រឿង។

គោលបំណងនៃមន្ទីរពេទ្យ

គោលបំណងដើម្បីក្លាយជាមន្ទីរពេទ្យដែលត្រូវបានគេទទួលស្គាល់ និងឈានមុខក្នុងការផ្តល់សេវាកម្មសុខភាពដ៏ល្អឥតខ្ជោះសំរាប់ប្រជាជនលើពិភពលោកដែលបានមកប្រើប្រាស់សេវាកម្មនៅក្នុងមន្ទីរពេទ្យវេជ្ជថានី។

សម្ភារៈបរិក្ខារនៃមន្ទីរពេទ្យ
  • គ្រែអ្នកជម្ងឺដែលមាន ទំហំស្ដង់ដាអន្តរជាតិចំនួន 500 គ្រែ
  • អាគារកម្ពស់ 12 ជាន់
  • មានទីធ្លាទំហំ 34,964 ម៉ែត្រការ៉េ
  • បន្ទប់ប្រជុំទំហំ 50-80 នាក់
  • កន្លែងចតរថយន្តដែលអាចចត រថយន្តបានចំនួន 500 គ្រឿង
  • កន្លែងសម្រាកខណៈពេលរង់ចាំសាច់ញាតិនៅជាន់ទី 5
  • ភោជនីយដ្ឋាននិងហាងកាហ្វេ
  • ម៉ាស្សាបែបថៃបុរាណ
  • ហាងលក់សៀវភៅនិងល្បែងក្មេងលេង

បុគ្គលិក
  • មានបុគ្គលិកបម្រើសេវាកម្មជាង 700 នាក់
  • ក្រុមផ្នែកទីផ្សារអន្តរជាតិ ដឹកនាំដោយវេជ្ជបណ្ឌិត និង ប្រធានគ្រប់គ្រងរបស់មន្ទីរពេទ្យ។
  • វេជ្ជបណ្ឌិតនិងបុគ្គលិកទន្តពេទ្យ ភាគច្រើនទទួលការបណ្តុះបណ្តាពីបរទេសជាង 300 នាក់
  • • គិលានុបដ្ឋាយិកាជាង 200 នាក់

Patient Volumes
  • Over three hundred thousand Patients Per Year
  • International Patients from 40 different countries

សេវាសម្រាប់អ្នកជំងឺសម្រាកព្យាបាល
  • គ្រែសម្រាកព្យាបាលចំនួន 500 គ្រែ
  • ផ្នែកមើលថែអ្នកជម្ងឺធ្ងន់
  • ផ្នែកមើលថែអ្នកជម្ងឺបេះដូងធ្ងន់ធ្ងរ
  • ផ្នែកមើលថែអ្នកជម្ងឺកូនក្មេង
  • បន្ទប់សម្រាកមាន 95 បន្ទប់ សម្រាប់ឈុតមាន 10 បន្ទប់ និង ពិសេស 11 បន្ទប់

សេវាសម្រាប់ពិគ្រោះជំងឺ
  • សេវាសង្គ្រោះបន្ទាន់ 24 ម៉ោង
  • រថយន្តសង្គ្រោះបន្ទាន់និងអង្គភាពថែទាំអ្នកជម្ងឺវិប័ត្តិចល័ត
  • បន្ទប់ពិនិត្យជំងឺ 70 បន្ទប់
  • មជ្ឈមណ្ឌលវះកាត់

Special Facilities
  • International Certified Laboratory
  • 10 Operating Theatres
  • Radiology Department: Portable X-ray, CT-scan and C-ARM and MRI
  • Neonatal Critical Care
  • Water-jet technique for liposuction
  • Computer navigation and mini-invasive technique for Joint Replacement surgery

គ្លីនិកជំនាញបំផុត

វះកាត់ប្តូរក្រលៀន វះកាត់ប្លាស្ទិច ធ្មេញ ស្បែកនិងឡាស៊ែរសម្ផស្ស វះកាត់ព្យាបាលឆ្អឹងខ្នងដៃនិងស្មា ព្យាបាលជំងឺពោះវៀន តំរងនោម ការវះកាត់ពោះ ការវះកាត់ពោះវៀនធំ, ផ្នែកសម្ភពនិងសុខភាពស្រ្តី ពិនិត្យសុខភាព និង ការបង្កកំណើតដោយជំនួយបច្ចេកវិទ្យា ។

សេវាកម្មសម្រាប់អ្នកជម្ងឺអន្តរជាតិ

មានទីភ្នាក់ងារសម្រាប់ផ្តល់សេវាកម្មជូនអ្នកជម្ងឺអន្តរជាតិ ដូចជា “បុគ្គលិកបកប្រែអន្តរជាតិ រថយន្តដឹកជញ្ជូនទៅ-មក រវាងការធ្វើដំណើរ និងជួយសំរបសំរួលឯកសារ បញ្ជាក់ការព្យាបាលជាដើម “ ។

គ្លីនិកនិងមជ្ឈមណ្ឌលវេជ្ជសាស្រ្តឯកទេស
  • មជ្ឈមណ្ឌលផ្នែកឆ្អឹងខ្នង (Spine Clinic)
  • មជ្ឈមណ្ឌលផ្នែកកុមារ (Super Kids Center)
  • មជ្ឈមណ្ឌលផ្នែកពិនិត្យសុខភាព (Executive Healthcare Center)
  • មជ្ឈមណ្ឌលផ្នែកទន្តសាស្ត្រ (Dentalis Center)
  • មជ្ឈមណ្ឌលផ្នែកស្តារនីតិសម្បទាសម្រាប់ជំងឺរលាកសន្លាក់ឆ្អឹង (Vejthani TJR) (Total Joint Replacement) Center
  • មជ្ឈមណ្ឌលផ្នែកលំហាត់ប្រាណ (Rehabilitation Center)
  • មជ្ឈមណ្ឌលផ្នែកកែសម្ផស្ស (Plastic Surgery Center)
  • មជ្ឈមណ្ឌលវះកាត់ដៃ (Hand Center)
  • មជ្ឈមណ្ឌលផ្នែកខួរក្បាលនិងប្រព័ន្ធប្រសាទ (Neurosurgery Clinic)
  • មជ្ឈមណ្ឌលផ្នែកសុខភាពស្រ្តី (Obstetrics & Gynecology Department)
  • មជ្ឈមណ្ឌលផ្នែកបេះដូង (Vejthani Cardiac Center)
  • មជ្ឈមណ្ឌលផ្នែកបង្កកូនដោយជំនួយបច្ចេកវិទ្យា (Vejthani ART Center)

  • មជ្ឈមណ្ឌលផ្នែកទឹកនោមផ្អែម (Vejthani Endocrine Center)
  • មជ្ឈមណ្ឌលផ្នែកក្រពះពោះវៀននិងថ្លើម (Gastroentrology and Hepatology Center)
  • មជ្ឈមណ្ឌលផ្នែកតំរងនោមសិប្បនិម្មិត (Dialysis Center)
  • គ្លីនិកត្រចៀកច្រមុះនិងបំពង់ក (Ear&Nose&Throat (ENT) Clinic)
  • គ្លីនិកគ្លីនិកចិត្តសាស្ត្រ (Psychiatry Clinic)
  • គ្លីនិកវ័យអស់រដូវ (Golden Age Clinic)
  • គ្លីនិកវះកាត់ទូទៅ (General Surgery Clinic)
  • គ្លីនិកវះកាត់សុដន់ (Thoracic Surgery)
  • គ្លីនិកវះកាត់ប្តូរតំរងនោម (Urology Surgery Clinic)
  • គ្លីនិកវះកាត់សម្រាប់កុមារ (Pediatrics Surgery Clinic)
  • គ្លីនិកឆ្អឹងនិងសន្លាក់ (Orthopaedics Clinic)
  • គ្លីនិកចក្ខុ (Eye Clinic)

  • គ្លីនិកឈាម (Hematology Clinic)
  • គ្លីនិកតំរងនោម (Urology Surgery Clinic)
  • គ្លីនិកជំងឺមហារីក (Serenity Center ( Oncology Center ) )
  • គ្លីនិកសួត (Respiratory Clinic)
  • គ្លីនិកខួរឆ្អឹង (Rheumatology Clinic)
  • គ្លីនិកឱសថសាស្ត្រ (Internal Medicine Clinic)
  • គ្លីនិកជំងឺឆ្លង (Infectious disease Clinic)
  • គ្លីនិកក្រលៀន (Nephrology Clinic)
  • គ្លីនិកអាឡាក់ស៊ី ឬ ប្រតិកម្ម (Allergy Clinic)
  • ផ្នែកវិនិច្ឆ័យ ឬ ឡាបូ (Laboratory Department)
  • ផ្នែកសង្គ្រោះបន្ទាន់ (Emergency Department)
  • ផ្នែកវិទ្យុសាស្ដ្រ (Radiology Department )

Vejthani Hospital  เวชธานี
Show PC ViewShow Mobile View