អត្ថបទសុខភាព

ការរងរបួសនៃសរសៃចងឆ្អឹងជង្គង់ (ACL)

Share:

ទិដ្ឋភាពទូទៅ

សរសៃចងឆ្អឹងជង្គង់ (ACL) គឺជាជាលិកាភ្ជាប់ដ៏មានថាមពលដែលផ្ជាប់ឆ្អឹងភ្លៅ និងឆ្អឹងខ្ចី ដែលធ្វើអោយជង្គង់មានស្ថេរភាព។ នៅពេលដែលសរសៃចងរហែក ឬកន្ត្រាក់អំឡុងពេលលេងកីឡា (មូលហេតុដែលរកឃើញញឹកញាប់បំផុត) ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ជង្គង់ច្រើនពេក ទើបការរងរបួស ACL កើតឡើង។

សញ្ញា & អាការះ (Signs & Symptoms)

ខាងក្រោម​នេះ​ជា​សញ្ញា​និងអាការះ​នៃ​ការរងរបួសសរសៃចងឆ្អឹងជង្គង់ (ACL) ៖

  • លាន់សំលេងនៅជង្គង់ រឺ មានអារម្មណ៍ថាលឺសំលេង
  • ហើមភ្លាមៗ
  • មានអារម្មណ៍ថាមិនរឹងមាំ ឬមិនអាចទ្រទម្ងន់នៅលើជង្គង់
  • ការឈឺចាប់ធ្ងន់
  • ការបាត់បង់ចលនាជង្គង់
  • មិនអាចបន្តសកម្មភាពបាន
  • ប្រសិនបើអ្នកមានអារម្មណ៍ថាមានសញ្ញា និងអាការះទាំងនេះនៅពេលដែលអ្នកមានរបួសជង្គង់ សូមទៅជួបគ្រូពេទ្យជាបន្ទាន់

មូលហេតុ

ការឈឺចាប់ដែលកើតឡើងដោយមិនប៉ះទង្គិចផ្ទាល់តែងតែទាក់ទងជាមួយ ការដាច់សរសៃចង ACL អំឡុងពេលលេងកីឡាឬហាត់ប្រាណដែលប៉ះពាល់ដល់ជង្គង់ដូចជា៖

  • ផ្លាស់ប្តូរទិសដៅភ្លាមៗ ការបង្វល់ជង្គង់
  • មិនអាចទម្លាក់ទម្ងន់បាននៅពេលលោត
  • ឈប់ភ្លាមៗអំឡុងពេលរត់
  • ការទង្គិចជង្គង់យ៉ាងធ្ងន់ធ្ងរជាមួយគេផ្សេង ឧទាហរណ៍ អំឡុងពេលទាត់បាល់

ការរងរបួសសរសៃចង ACL តិចតួច ឬទាំងស្រុង អាចនិងមិនទាន់មានការខូចខាតច្រើន និងការឈឺចាប់តិចតួច បើទោះជាមានការដាច់ចេញក៏តាម

កត្តាហានិភ័យ

ខាងក្រោមនេះនិងបង្ហាញអំពីកត្តាហានីភ័យនៃការខូចខាតនៃសរសៃចង ACL

  • កីឡាករនិងអ្នកដែលលេងកីឡាឬហាត់ប្រាណមានការប៉ះទង្គិចនៅបរិវេនជង្គង់
  • ស្រ្តីភេទមានហានិភ័យខ្ពស់ជាង ព្រោះគ្រោងសាងនៃសរីរាង្គឬសភាពផ្នែកចលនា ការផ្លាស់ប្តូរអ័រមូន និងកម្លាំងនៃសាច់ដុំ
  • ធ្វើចលនាខុសអំឡុងពេលធ្វើសកម្មភាពដែលទាក់ទងនឹងជង្គង់
  • ឧបករណ៍កីឡាមិនមានស្ថេរភាព ឬខូចខាត
  • ស្បែកជើងឬឧបករណ៍មិនសមរម្យ
  • ការប្រើប្រាស់ស្មៅសិប្បនិម្មិតនៅលើដីក្នុងអំឡុងពេលលេងកីឡា

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលឆ្អឹងនិងសន្លាក់, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (3 )
  • Your Rating