អត្ថបទសុខភាព

ស្វែងយល់អំពីអត្រាជោគជ័យនៃ ICSI នៅក្នុងប្រទេសថៃ

Share:

មាន​បច្ចេកទេស និង​វិធី​បង្ក​កំណើត​ជា​ច្រើន​ដែល​កំពុង​ប្រើ​សព្វថ្ងៃ ដែល​ស្ថិត​នៅ​ក្រោម​ប្រធានបទ​សំខាន់​បី​គឺ ឱសថ វិធីសាស្ត្រ​វះកាត់ និង​ជំនួយ​ការ​មាន​គភ៌។ ជាទូទៅ ឪសថ និងការវះកាត់ ត្រូវបានប្រើប្រាស់តែនៅពេលដែលមានបញ្ហាជាក់លាក់មួយកើតឡើង និងការការពារការមានគភ៌ ប៉ុន្តែនៅពេលដែលមិនមានហេតុផលច្បាស់លាស់សម្រាប់ភាវះពិបាកក្នុងការមានកូន អ្នកត្រូវតែប្រើវិធីសាស្ត្រដែលផ្តល់ឱកាសល្អបំផុតក្នុងការផ្តល់លទ្ធផលវិជ្ជមាន។

ភាវះពិបាកក្នុងការមានកូនអាចជាដំណើរដ៏លំបាកមួយសម្រាប់គូស្នេហ៍ដែលកំពុងព្យាយាមមានផ្ទៃពោះ។ នៅក្នុងអាណាចក្រនៃបច្ចេកវិទ្យាជំនួយការបន្តពូជ ការចាក់បញ្ចូលមេជីវិតឈ្មោលចូលទៅក្នុងកោសិកា cytoplasmic (ICSI) បានលេចចេញជាដំណោះស្រាយបដិវត្តន៍ ជាពិសេសចំពោះករណីនៃភាវះពិបាកក្នុងការមានកូនរបស់បុរស។ ភាពអស្ចារ្យទំនើបនេះបានក្លាយជាផ្នែកសំខាន់មួយនៃការព្យាបាលដោយIn Vitro Fertilization (IVF) ដែលផ្តល់ក្តីសង្ឃឹមជាថ្មីដល់គូស្វាមីភរិយាដែលកំពុងប្រឈមនឹងការលំបាកក្នុងការមានផ្ទៃពោះ។ នៅក្នុងប្រទេសថៃ អត្រាជោគជ័យរបស់ ICSI គឺខ្ពស់គួរឱ្យកត់សម្គាល់ចន្លោះពី ៧០ ទៅ ៧៥% ដែលធ្វើឱ្យក្លាយជាសញ្ញានៃក្តីសង្ឃឹមសម្រាប់អ្នកដែលដើរលើផ្លូវទៅរកភាពជាឪពុកម្តាយ។

ICSI អាចជាផ្នែកមួយនៃការព្យាបាល IVF បាននៅមជ្ឈមណ្ឌល V-Fertility Center របស់មន្ទីរពេទ្យវេជ្ជថានីប្រចាំទីក្រុងបាងកក។

ជាមួយនឹងបទពិសោធន៍ជាងដប់ប្រាំឆ្នាំ យើងត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នកក្នុងការធ្វើដំណើរទៅរកភាពជោគជ័យក្នុងការមានផ្ទៃពោះ។

តើ ICSI ជាអ្វី?

ICSI គឺជាទម្រង់ឯកទេសនៃ IVF ដែលដោះស្រាយភាវះពិបាកក្នុងការមានកូនសម្រាប់បុរសដោយការចាក់ដោយផ្ទាល់នូវមេជីវិតឈ្មោលដែលមានសុខភាពល្អដែលបានជ្រើសរើសជាមុនទៅក្នុង cytoplasm នៃស៊ុតដែលពេញវ័យ។ ដែលខុសផ្លែកពី IVF បែបដើមដោយមេជីវិតឈ្មោល និងស៊ុតត្រូវបានបញ្ចូលគ្នានៅក្នុងមន្ទីរពិសោធន៍ និងអនុញ្ញាតឱ្យបង្កកំណើតតាមធម្មជាតិ ICSI ប្រើវិធីសាស្រ្តដែលត្រូវគោលដៅជាង។ វិធីសាស្ត្រច្បាស់លាស់នេះជួយបង្កើនឱកាសនៃការបង្កកំណើតដោយជោគជ័យ ធ្វើឱ្យក្លាយទៅជាជម្រើសដ៏ល្អសម្រាប់គូរស្វាមីភរិយាដែលមានបញ្ហាភាវះពិបាកក្នុងការមានកូនសម្រាប់បុរស។

នីតិវិធី ICSI

នីតិវិធី ICSI ប្រកបដោយដំណាក់កាលសំខាន់ៗជាច្រើនដែលត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ដោយអ្នកឯកទេសខាងការមានកូនដែលមានជំនាញ។ ប្រការទីមួយ គូរស្វាមីនឹងភរិយា ត្រូវឆ្លងកាត់ការវាយតម្លៃឱ្យបានហ្មត់ចត់ ដើម្បីវាយតម្លៃសុខភាពបន្តពូជទាំងមូលរបស់ពួកគេ។ នៅពេលដែលពិចារណាហើយថាអ្នកសមរម្យសម្រាប់ការធ្វើ IVF ជាមួយ ICSI ស្ត្រីនឹងទទួលការរំញោចអូវែរដែលត្រូវបានគ្រប់គ្រងដើម្បីបង្កើតពងដែលពេញវ័យជាច្រើន។

នៅពេលដែលពងពេញវ័យ នឹងមានការវះកាត់តូចមួយដើម្បីយកពងចេញពីអូវែ។ អំឡុងពេលជាមួយគ្នានោះ មានការប្រមូលសំណាកមេជីវិតឈ្មោលដែលមានគុណភាពខ្ពស់ពីដៃគូបុរស សំណាកមេជីវិតឈ្មោលនេះ ឆ្លងកាត់ដំណើរការជ្រើសរើសយ៉ាងលម្អិត ដើម្បីធានាថាបាននូវមេជីវិតឈ្មោលដែលមានសុខភាពល្អ និងមានជីវិតយូរបំផុតសម្រាប់ការចាក់។

នៅដំណាក់កាលចុងក្រោយ មេជីវិតឈ្មោលតែមួយដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នត្រូវបានចាក់ដោយផ្ទាល់ទៅក្នុង cytoplasm នៃស៊ុតដែលពេញវ័យនីមួយៗដោយប្រើបច្ចេកទេស micromanipulation បែបពិសេស។ វិធីសាស្ត្រច្បាស់លាស់នេះ អាចជៀសវាងឧបសគ្គ ដែលអាចរារាំងដល់ការបង្កកំណើត នៅក្នុងករណីនៃភាវះពិបាកក្នុងការមានកូនរបស់បុរស ដូចជាចំនួនមេជីវិតឈ្មោលទាប ឬការផ្លាស់ទីនៃមេជីវិតឈ្មោលខ្សោយ។

អត្រាជោគជ័យ ICSI នៅប្រទេសថៃ

ប្រទេសថៃបានក្លាយទៅជាមជ្ឈមណ្ឌលដ៏លេចធ្លោមួយសម្រាប់ការព្យាបាលភាវះបន្តពូជ ហើយអត្រាជោគជ័យនៃ ICSI នៅក្នុងប្រទេសនេះមានចំណែកធ្វើឪ្យកេរ្តិ៍ឈ្មោះនៃប្រទេសកាន់តែលូតលាស់ផងដែរ។ បើទោះជាគ្មាននីតិវិធីវេជ្ជសាស្រ្តណាអាចធានាបាននូវអត្រាជោគជ័យបាន ១០០% នោះទេប៉ុន្តែ ICSI មានប្រសិទ្ធិភាពជាការធ្វើ IVF បែបធម្មតានៅក្នុងលក្ខខណ្ឌនៃអត្រាការបង្កកំណើត។ នៅប្រទេសថៃ ICSI ទទួលបានជោគជ័យនៃការបង្កកំណើតបានរហូត ៧០-៧៥% នៃស៊ុតដែលបានធ្វើ។

អត្រាជោគជ័យដែលកើនឡើងនៃ ICSI នៅក្នុងប្រទេសថៃគឺជាលទ្ធផលដែលបានមកពីភាពជំនាញរបស់អ្នកឯកទេសខាងការមានកូន គ្លីនិក VFC ទំនើប និងការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការជំរុញបច្ចេកវិទ្យាបន្តពូជ។ គូស្វាមីភរិយាដែលកំពុងស្វែងរកការព្យាបាល IVF នៅក្នុងប្រទេសថៃអាចធានាបានថា ICSI អាចបង្កើនឱកាសនៃការមានគភ៌របស់ពួកគេយ៉ាងខ្លាំង។

ពិចារណា ICSI ជាផ្នែកមួយនៃ IVF

គូស្វាមីភរិយាចាំបាច់ទទួលស្គាល់ថា ICSI ជាសមាសធាតុសំខាន់នៃការព្យាបាល IVF ជាពិសេសនៅពេលប្រឈមមុខនឹងបញ្ហានៃភាវះពិបាកមានកូនសម្រាប់បុរស។ បើទោះជា IVF បែបបុរាណនៅតែជាជម្រើសដែលអាចសម្រេចបាន ប៉ុន្តែការប្រើ ICSI អាចជាការផ្លាស់ប្តូរហ្គេមក្នុងការបង្កើនឱកាសក្នុងការមានផ្ទៃពោះដោយការយកឈ្នះលើឧបសគ្គដែលអាចរារាំងដល់ការបង្កកំណើត។ វិធីសាស្រ្តសមស្របនៃ ICSI ជួយធានាថាសូម្បីតែគូស្វាមីភរិយាដែលមានកត្តាដែលបុរសមិនអាចមានកូនយ៉ាងធ្ងន់ធ្ងរក៏អាចចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅរកភាពជាឪពុកម្តាយដោយមានសុទិដ្ឋិនិយមជាងមុន។

 ទស្សនាមជ្ឈមណ្ឌល V-Fertility របស់មន្ទីរពេទ្យវេចថានី

ការចាក់បញ្ចូលមេជីវិតឈ្មោល Intracytoplasmic (ICSI) គឺសញ្ញានៃក្តីសង្ឃឹមសម្រាប់គូស្វាមីភរិយាដែលកំពុងប្រឈមមុខនឹងភាពស្មុគស្មាញនៃភាវះពិបាកក្នុងការមានកូន។ ភាពជាក់លាក់នៃ ICSI ជួយបង្កើនឱកាសនូវភាពជោគជ័យនៃការបង្កកំណើតបានយ៉ាងខ្លាំង ដោយផ្តល់នូវខ្សែជីវិតដល់អ្នកដែលតែងតែប្រឈមមុខទៅនឹងផ្លូវលំបាកនៃភាពជាឪពុកម្តាយ។ នៅក្នុងប្រទេសថៃ ដែលជាកន្លែងដែលការព្យាបាលការមានកូនបានឈានដល់កម្រិតថ្មី ICSI បានក្លាយជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាជំនួយការបន្តពូជ។

ប្រសិនបើអ្នកមានបញ្ហាក្នុងការមានផ្ទៃពោះ សូមពិចារណាអំពី ICSI ដើម្បីបង្កើនឱកាសក្នុងការព្យាបាល IVF ដ៏ជោគជ័យ។ សូមធ្វើការណាត់ជួបដើម្បីពិគ្រោះយោបល់ជាមួយអ្នកជំនាញខាងភាពគ្មានកូនរបស់យើងនៅមជ្ឈមណ្ឌល V Fertility Center របស់ Vejthani ។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

IVF Center, 3rd Floor, SD Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating