អត្ថបទសុខភាព

Cancer Avatar – ថ្នាំមហារីកដែលច្បាស់លាស់

Share:

ជាទូទៅ ការព្យាបាលជំងឺមហារីកជាមួយនឹងថ្នាំ ត្រូវការរយៈពេលរង់ចាំ ដើម្បីមើលពីការឆ្លើយតបរបស់អ្នកជំងឺទៅនឹងថ្នាំដែលបានផ្តល់ឱ្យ ប្រសិនបើការឆ្លើយតបមិនដូចការរំពឹងទុកនោះ ប្រភេទថ្នាំអាចនឹងត្រូវផ្លាស់ប្តូរ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះការព្យាបាលប្រកបដោយភាពច្នៃប្រឌិតមួយហៅថា Cancer Avatar ត្រូវបានប្រើដើម្បីផ្តល់ថ្នាំដែលច្បាស់លាស់ និងសមរម្យដល់អ្នកជំងឺតាំងពីការចាប់ផ្តើមដំណើរការព្យាបាល។

វេជ្ជបណ្ឌិត DR. VIGROM JENNETISIN អ្នកឯកទេសខាងជំងឺមហារីកនៃមន្ទីរពេទ្យវេជ្ជថានីបានពន្យល់ថា ការព្យាបាលជំងឺមហារីកជាមួយនឹងថ្នាំ Precision Medicine ឬវិធីសាស្រ្តនៃការព្យាបាលផ្ទាល់ខ្លួនគឺធ្វើឡើងដោយការពិនិត្យហ្សែនដើម្បីស្វែងរកការផ្លាស់ប្តូរដែលបានកើតឡើងនៅក្នុងកោសិកាមហារីក។ លទ្ធផលនៃការពិនិត្យនឹងត្រូវបានប្រើជាទិន្នន័យសម្រាប់វេជ្ជបណ្ឌិតដើម្បីកំណត់ថ្នាំដែលនឹងសមស្របបំផុតសម្រាប់ការផ្លាស់ប្តូរនៃហ្សែន។​ ​ទោះបីជាថ្នាំ Precision Medicine គឺជាការព្យាបាលផ្ទាល់ខ្លួនក៏ដោយ បន្ទាប់ពីអ្នកជំងឺទទួលបានថ្នាំរួច ការឆ្លើយថ្នាំពីអ្នកជំងឺ ចាំបាច់ត្រូវត្រួតពិនិត្យជាប្រចាំសម្រាប់ពេលខ្លះ​។ អ្នកជំងឺនឹងធ្វើការស្កេន CT ដែលនឹងរកឃើញកោសិកាមហារីកនៅក្នុងខ្លួន ប្រសិនបើការឆ្លើយតបទៅនឹងការព្យាបាលខ្សោយ ឬមិនបំពេញតាមការរំពឹងទុកនោះ ប្រភេទថ្នាំដែលបានប្រើប្រហែលជាត្រូវផ្លាស់ប្តូរដើម្បីបង្កើនប្រសិទ្ធភាពនៃការព្យាបាល។

អ្នកស្រាវជ្រាវបានរកឃើញវិធីសាស្រ្តផ្សេងក្នុងសម័យបច្ចុប្បន្ន Cancer Avatar ត្រូវបានអនុវត្តដើម្បីសាកល្បងការឆ្លើយតបរបស់ថ្នាំនីមួយៗ មុនពេលប្រើលើអ្នកជំងឺ។ Cancer Avatar គឺជាវិធីព្យាបាលដែលធ្វើឡើងដោយការប្រមូលជាលិកាមហារីកពីអ្នកជំងឺ ហើយបណ្តុះវានៅក្នុងមន្ទីរពិសោធន៍ដើម្បីឱ្យពួកវាលូតលាស់រហូតដល់ពួកវាមានលក្ខណៈស្រដៀងនឹងកោសិកាមហារីកនៅក្នុងខ្លួន។ កោសិកាមហារីកនៅក្នុងមន្ទីរពិសោធន៍នឹងតំណាងឱ្យកោសិកាមហារីកនៅក្នុងខ្លួនរបស់អ្នកជំងឺ។ បន្ទាប់មកកោសិកាមហារីកដែលតំណាងទាំងនោះនឹងត្រូវបានធ្វើតេស្តជាមួយនឹងប្រភេទនៃការព្យាបាលជំងឺមហារីកនីមួយៗ ដើម្បីមើលពីរបៀបដែលពួកគេឆ្លើយតប មុនពេលប្រើការព្យាបាលជាក់លាក់នោះលើអ្នកជំងឺ។ 

Cancer Avatar មានប្រយោជន៍សម្រាប់អ្នកជំងឺដែលមានជំងឺមហារីកដំណាក់កាលកម្រិតខ្ពស់ ដែលជំងឺនេះបានរីករាលដាលរួចហើយ និងឆ្លើយតបមិនបានយ៉ាងល្អចំពោះការព្យាបាលតាមស្តង់ដារ ដូចជាការវះកាត់ វិទ្យុសកម្ម ឬថ្នាំមហារីកទូទៅ។ ក្នុងករណីនេះ អ្នកជំងឺអាចត្រូវការថ្នាំព្យាបាលមហារីកថ្មី ឬវិធីព្យាបាលប្រកបដោយភាពច្នៃប្រឌិត ដែលមិនមែនជាវិធីសាស្ត្រស្តង់ដារ។

Cancer Avatar នឹងត្រូវបានប្រើដើម្បីកំណត់ថ្នាំត្រឹមត្រូវ ដែលនឹងជួយបង្កើនទំនុកចិត្តរបស់អ្នកជំងឺ និង​ការព្យាបាលដែរត្រឹមត្រូវ ឧទាហរណ៍ ប្រសិនបើការព្យាបាលតាមបែបគីមីចំនួន 10 ប្រភេទគឺត្រូវគ្នានឹងការបង្ករោគមហារីករបស់អ្នកជំងឺ វេជ្ជបណ្ឌិតនឹងសាកល្បងប្រសិទ្ធភាព និងការឆ្លើយតបនៃប្រភេទនីមួយៗនៃការព្យាបាលដោយប្រើគីមីជាមួយ Cancer Avatar ដែរអាចជួយឪ្យវេជ្ជបណ្ឌិតអាចកំណត់និង​រើសយកថ្នាំព្យាបាលដោយគីមីដែលស័ក្តសមបំផុតចំពោះកោសិកាមហារីក​ ដោយមិនចាំបាច់ឪ្យអ្នកជំងឺសាកល្បងប្រើថ្នាំទាំង 10​ប្រភេទ។

ប្រសិនបើថ្នាំដែលត្រូវបានសាកល្បងជាមួយនឹង Cancer Avatar ផ្តល់លទ្ធផលល្អ នោះមានឱកាស 70-80% ដែលថ្នាំនោះនឹងមានឥទ្ធិពលវិជ្ជមានលើអ្នកជំងឺផងដែរ។

“មូលហេតុដែលអត្រាឆ្លើយតបរបស់ថ្នាំលើអ្នកជំងឺពិតប្រាកដមិនត្រូវគ្នា 100% ជាមួយនឹងអត្រាឆ្លើយតបដែលវាមានលើកោសិកាតំណាងនោះ គឺដោយសារតែមានកត្តាជាច្រើនដែលកំណត់ការឆ្លើយតបរបស់ថ្នាំ ជាពិសេសបរិយាកាសខាងក្នុងនៃរាងកាយ។ ឧទាហរណ៍ នៅពេលដែលថ្នាំមួយចំនួនត្រូវបានបញ្ជូនទៅក្នុងរាងកាយ ពួកវារត់តាមចរន្តឈាម ឬដោយមធ្យោបាយណាមួយផ្សេងទៀត ដែលបណ្តាលឱ្យមានលទ្ធផលខុសគ្នា​ជាមួយលទ្ធផលដែលបានឃើញពីការធ្វើតេស្ត។”

វេជ្ជបណ្ឌិត DR. VIGROM JENNETISIN មានប្រសាសន៍បែបនេះ

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់,​​ សូមទាក់ទងមកកាន់

Life Cancer Center, 5th Floor, Main Building, Vejthani Hospital

+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating