អត្ថបទសុខភាព

ទិដ្ឋភាពទូទៅនៃការវះកាត់ប្លាស់ប្តូរត្រគាក​ នៅប្រទេសថៃ

Share:

ការវះកាត់ប្លាស់ប្តូរត្រគាកទាំងស្រុង ដែលត្រូវបានគេស្គាល់ថាជាការវះកាត់ប្លាស់ប្តូរឆ្អឹងត្រគាកសិប្បនិមិត្ម គឺជានីតិវិធីដែលយកឆ្អឹងខ្ចី និងជាលិកាឆ្អឹងដែលខូចចេញពីសន្លាក់ត្រគាក ហើយជំនួសពួកវាដោយធាតុសិប្បនិម្មិត។ បច្ចេកទេស និងបច្ចេកវិជ្ជាដែលប្រើដើម្បីធ្វើការវះកាត់ប្រភេទនេះត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ 1960 ហើយសព្វថ្ងៃនេះ ការវះកាត់ប្លាស់ប្តូរត្រគាកទាំងស្រុង គឺជានីតិវិធីវេជ្ជសាស្រ្តដ៏ជោគជ័យបំផុតមួយ។

តើការវះកាត់ប្លាស់ប្តូរត្រគាកទាំងស្រុង ត្រូវការនៅពេលណា?

លក្ខខណ្ឌមួយចំនួនអាចបណ្តាលឱ្យឈឺត្រគាករ៉ាំរ៉ៃ និងបង្កើតតម្រូវការសម្រាប់ការប្លាស់ប្តូរត្រគាកឪ្យកើតឡើង​ មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅដែរចាំបាច់ត្រូវធ្វើការវះកាត់ប្លាស់ប្តូរត្រគាកបំផុតនោះគឺ ជំងឺរលាកសន្លាក់ឆ្អឹងត្រគាក (សឹកឆ្អឹងត្រគាក) ដែលបណ្តាលឱ្យមានការរិចរិលបន្តិចម្តងៗនៃឆ្អឹងខ្ចីនៅជុំវិញសន្លាក់ត្រគាក ហើយជាទូទៅប៉ះពាល់ដល់មនុស្សដែលមានអាយុលើសពី 50 ឆ្នាំ។

ទម្រង់ផ្សេងទៀតនៃជំងឺរលាកសន្លាក់ ដូចជាជំងឺរលាកសន្លាក់ឆ្អឹងដែលបណ្តាលមកពីជំងឺអូតូអ៊ុយមីន ឬជំងឺរលាកសន្លាក់ក្រោយការប៉ះទង្គិចដែលបណ្តាលមកពីរបួសត្រគាកធ្ងន់ធ្ងរ ឬការបាក់ឆ្អឹងក៏អាចនាំឱ្យឈឺត្រគាករ៉ាំរ៉ៃ និងពិការផងដែរ។ បន្ថែមពីលើជំងឺរលាកសន្លាក់ ជំងឺត្រគាកកុមារភាព ឬរបួសត្រគាកដែលកំណត់លំហូរឈាមទៅកាន់រន្ធត្រគាក អាចបង្កើតតម្រូវការសម្រាប់ ការវះកាត់ប្លាស់ប្តូរត្រគាកទាំងស្រុងផងដែរ។

ប្រសិនបើអ្នកធ្លាប់មានការឈឺចាប់ត្រគាករ៉ាំរ៉ៃ ឬអសមត្ថភាពក្នុងការផ្លាស់ទីត្រគាករបស់អ្នកជាធម្មតា អ្នកអាចត្រូវការការវះកាត់ប្លាស់ប្តូរត្រគាកទាំងស្រុង វេជ្ជបណ្ឌិតអាចណែនាំពីវិធីនេះ ប្រសិនត្រគាករបស់អ្នកមានការឈឺចាប់ក្នុងកំឡុងពេលប្រើប្រាស់សកម្មភាពប្រចាំថ្ងៃ។​ ប្រសិនបើត្រគាករបស់អ្នកនៅតែបន្តការឈឺចាប់នៅពេលអ្នកកំពុងគេង ឬសម្រាក ឬប្រសិនបើការរឹងនៃសន្លាក់កំណត់សមត្ថភាពរបស់អ្នកក្នុងការដើរ និងផ្លាស់ទី។ ប្រសិនបើវិធីសាស្រ្តផ្សេងទៀតដែរជួយកាត់បន្ថយការឈឺចាប់នៃត្រគាករបស់អ្នក ដូចជាការព្យាបាលដោយចលនា ឬជំនួយការដើរមិនមានភាពប្រសើរឡើងនោះ គ្រូពេទ្យរបស់អ្នកនឹងណែនាំការវះកាត់ប្លាស់ប្តូរត្រគាកទាំងស្រុង។

ដំណាក់កាលនៃការវះកាត់ប្លាស់ប្តូរត្រគាកទាំងស្រុង និងការវាយតម្លៃ

ប្រសិនបើអ្នកចាប់អារម្មណ៍លើការវះកាត់ប្លាស់ប្តូរត្រគាកទាំងស្រុង ជំហានដំបូងគឺត្រូវពិភាក្សាជាមួយអ្នកជំនាញផ្នែកត្រគាក-ជង្គង់។វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យរាងកាយ ដើម្បីមើលថាតើការឈឺចាប់ត្រគាករបស់អ្នកស្ថិតក្នុងកម្រិតណា និងការចល័តរបស់អ្នកបានប៉ុណ្ណា។

ក្នុងអំឡុងពេលនៃការវាយតម្លៃ គ្រូពេទ្យរបស់អ្នកនឹងពិនិត្យមើលប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក និងធ្វើតេស្ដរាងកាយដើម្បីវាយតម្លៃកម្លាំងត្រគាក ចលនា និងការតម្រឹមរបស់អ្នក។ អ្នកក៏អាចធ្វើការស្កេន X-ray ឬ MRI ដើម្បីទទួលបានរូបភាពច្បាស់លាស់នៃស្ថានភាពសន្លាក់ត្រគាករបស់អ្នក។

ការរៀបចំសម្រាប់ការវះកាត់

បន្ទាប់ពីបានណែនាំពីការវះកាត់ គ្រូពេទ្យរបស់អ្នកអាចស្នើឱ្យអ្នកឆ្លងកាត់ការវាយតម្លៃរាងកាយពេញលេញ ដើម្បីធានាថាមិនមានបញ្ហាសុខភាពមូលដ្ឋានដែលអាចបណ្តាលឱ្យមានផលវិបាកអំឡុងពេលវះកាត់ នេះអាចរួមបញ្ចូលការធ្វើតេស្តទឹកនោម និងឈាម និងចរន្តចង្វាក់បេះដូង គ្រូពេទ្យរបស់អ្នកក៏អាចណែនាំអ្នកឱ្យឈប់ប្រើថ្នាំមួយចំនួនមុនពេលធ្វើការវះកាត់

នីតិវិធីនៃការវះកាត់ប្លាស់ប្តូរត្រគាកទាំងស្រុង

នៅពេលអ្នកទៅដល់មន្ទីរពេទ្យ គ្រូពេទ្យនឹងពិភាក្សាយ៉ាងលម្អិតអំពីការវះកាត់របស់អ្នក រួមទាំងផ្នែកសិប្បនិម្មិតដែលនឹងត្រូវប្រើ ដូច្នេះអ្នកត្រូវបានរៀបចំ និងផ្តល់ជូនដំណឹងយ៉ាងលម្អិតទៅគ្រូពេទ្យដូចគ្នា។ បន្ទាប់មកអ្នកនឹងត្រូវបានចាក់ថ្នាំស្ពឹកមុនពេលនីតិវិធី។

នីតិវិធីវះកាត់ដោយខ្លួនវានឹងចំណាយពេល 1-2 ម៉ោង ហើយបន្ទាប់ពីនោះ អ្នកនឹងត្រូវផ្លាស់ទៅបន្ទប់សង្គ្រោះរយៈពេលជាច្រើនម៉ោងសម្រាប់ការត្រួតពិនិត្យបន្ទាប់ពីការប្រើថ្នាំសន្លប់ អ្នកនិងត្រូវសម្រាកនៅមន្ទីរពេទ្យមួយយប់​ឬ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ថ្ងៃ​ដដែល​ដោយ​ផ្អែក​លើ​អនុសាសន៍​របស់​វេជ្ជបណ្ឌិត​របស់​អ្នក។​

នៅមន្ទីរពេទ្យវេជ្ជថានី យើងមានឯកទេសផ្នែកវះកាត់ត្រគាកដែរមានស្នាមតូចបំផុត និងការវះកាត់ជំនួយដោយកុំព្យូទ័រ ដែលបង្កើនភាពត្រឹមត្រូវ និងភាពជាក់លាក់នៃការប្លាស់ប្តូរសិប្បិនិមិ្មត មានន័យថាវាជួយដល់ការបាត់បង់ឈាមក្នុងពេលប្រតិបត្តិការ និងកាត់បន្ថយការរងរបួសដល់សាច់ដុំ និងសរសៃចងនៃត្រគាក ដែលនាំឱ្យមានការជាសះស្បើយលឿន និងការវះកាត់ដែរឆាប់រហ័ស។ អនុញ្ញាតឱ្យអ្នកជំងឺឈរ​ដោយជើងអ្នកផ្ទាសល់ក្នុងរយៈពេល 6-12

ម៉ោងបន្ទាប់ពីការវះកាត់។

បន្ទាប់ពីការវះកាត់

ការថែទាំសុខភាពនៅផ្ទះបន្ទាប់ពីការវះកាត់​គឺជាផ្នែកសំខាន់មួយនៃការជាសះស្បើយឡើងវិញដើម្បីធានាថាការវះកាត់ទទួលបានជោគជ័យ។ ថ្នាំនឹងត្រូវបានផ្តល់ជូនសម្រាប់ការជាសះស្បើយក៏ដូចជាការណែនាំសម្រាប់ការថែទាំមុខរបួស ជាធម្មតា ស្នាមដេរនឹងត្រូវកាត់ចេញប្រហែលពីរសប្តាហ៍បន្ទាប់ពីការវះកាត់។

នៅពេលអ្នកជាសះស្បើយ អ្នកក៏នឹងអាចផ្លាស់ទីបានបន្តិចម្តងៗផងដែរ។ អ្នកត្រូវធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់អ្នក និងអនុវត្តលំហាត់សមស្រប ដើម្បីពង្រឹងសន្លាក់ត្រគាកថ្មីរបស់អ្នក។ អ្នកគួរតែបង្កើនសម្ថតភាព​ក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃធម្មតាក្នុងរយះពេលពី 3​ទៅ​6 សបា្តហ៍បន្ទាប់ពីការវះកាត់។

គ្រឿងបរិក្ខារសម្រាប់ការវះកាត់ប្លាស់ប្តូរត្រគាកនៅមន្ទីរពេទ្យវេជ្ជថានី

មន្ទីរពេទ្យវេជ្ជថានីគឺជាជម្រើសដ៏ល្អសម្រាប់ការវះកាត់ប្លាស់ប្តូរត្រគាក គ្រូពេទ្យជំនាញរបស់យើងបានទទួលការទទួលស្គាល់ជាអន្តរជាតិសម្រាប់ជំនាញនីតិវិធីវះកាត់សន្លាក់ឆ្អឹងរបស់ពួកគាត់​ ។

កក់ការពិគ្រោះយោបល់ជាមួយអ្នកឯកទេសរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីការវះកាត់ប្លាស់ប្តូរត្រគាកនៅក្នុងប្រទេសថៃ។

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

Total Joint Replacement Center, 1st Floor, King of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating