អត្ថបទសុខភាព

តើការឈឺជង្គង់អាចបង្ហាញពីជំងឺអ្វីខ្លះ?

Share:

ការឈឺ​ជង្គង់​ជា​រោគ​សញ្ញា​ដែល​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់ និង​រំខាន​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​ ដោយការឈឺជង្គង់អាចកើតឡើងដោយសារហេតុផលជាច្រើន​ហើយនិងមានវិធីមើលថែនិងព្យាបាលជាច្រើននិងខុសផ្លែកពីគ្នា

1.ជំងឺសឹកក្បាលជង្គង់

  • បណ្តាលមកពីឆ្អឹងខ្ចីសឹក ធ្វើឪ្យមានអាការះឈឺជង្គង់់រ៉ាំរ៉ៃ រោគសញ្ញាកើតឡើងដដែលៗ អាចនិងមានការកកស្ទះនៅជង្គង់ មានសំលេងត្រង់សន្លាក់ជង្គង់ពេលកំពុងធ្វើចលនា ការឈឺចាប់អាចកើតឡើងនៅម្ខាង ឬឈឺចាប់ទាំងសងខាងក្នុងពេលតែមួយ
  • អ្នកជំងឺគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឱ្យបានហ្មត់ចត់ ប្រសិនបើរោគសញ្ញាមិនធ្ងន់ធ្ងរ គ្រូពេទ្យអាចណែនាំឪ្យកាត់បន្ថយការប្រើប្រាស់ជង្គង់ និងវិធីហាត់ប្រាណដែរត្រឹមត្រូវ ប៉ុន្តែប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរ មានលក្ខណះសឹកខ្លាំង សន្លាក់ដែលខូចទ្រង់ទ្រាយខ្លាំង អាចណែនាំអោយវះកាត់ផ្លាស់ប្តូរជង្គង់ ដើម្បីគុណភាពជីវិតកាន់តែប្រសើរ

2.ជំងឺរលាកសរសៃជង្គង់

  • វាបណ្តាលមកពីការប្រើប្រាស់ជង្គងច្រើនពេក ឬគ្រោះថ្នាក់ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរលើសន្លាក់ជង្គង់ ដូចជាផលប៉ះពាល់ពីការលេងកីឡាជាដើម ការដួលយ៉ាងធ្ងន់ធ្ងរ ដែលបណ្តារឱ្យឈឺជង្គង់ មានកន្លែងចុចទៅឈឺ ឈឺចាប់ខ្លាំងពេលពត់ ឬធ្វើចលនាសន្លាក់ជង្គង់ អាចមានអាការះពិបាកដើរ និងមិនអាចទម្លាក់ទម្ងន់បាន
  • អ្នកជំងឺគួរតែសម្រាកការប្រើប្រាស់ជង្គង់ ហើយស្អំត្រជាក់ ប្រសិនបើមិនប្រសើរឡើង អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យ

3.ជំងឺរលាកសន្លាក់ហ្គោ (Goat)

  • បណ្តាលមកពីកម្រិតជាតិអាស៊ីតក្នុងឈាមខ្ពស់ជាងធម្មតា រួចមានការប្រមូលផ្តុំនៅក្នុងសន្លាក់ រហូត​បណ្តាល​ឱ្យ​រលាក​សន្លាក់​ ដោយមានអាការះឈឺ ​ហើម ឡើង​ក្រហម ក្តៅ​ជុំវិញ​មេជើង ឬនៅលើសន្លាក់ផ្សេងៗដូចជាកជើង ឬសន្លាក់ជង្គង់ ភាគច្រើនមានអាការះឈឺបែបភ្លាមៗ​ ឈឺតែម្ខាងៗ
  • អ្នកជំងឺគួរតែថែរក្សាខ្លួនឯងដោយការប្រើថ្នាំដើម្បីគ្រប់គ្រងរោគសញ្ញា និងជៀសវាងការទទួលទានគ្រឿងស្រវឹង រឺអាហារដែរមានជាតិអាស៊ីតខ្ពស់​ និងណែនាំឪ្យជួបគ្រូពេទ្យដើម្បីទទួលផែនការព្យាបាលជាបន្តបន្ទាប់

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

Total Joint Reconstruction, 1st Floor, King Of Bone Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating