អត្ថបទសុខភាព

មន្ទីរពេទ្យវេចថានី ផ្តល់ជូនការព្យាបាលជំងឺមហារីកកូនកណ្តុរនៅប្រទេសថៃ

Share:

ជំងឺមហារីកកូនកណ្តុរ គឺជាប្រភេទមហារីកដែលចាប់ផ្តើមនៅក្នុងប្រព័ន្ធឡាំហ្វាទិច នៅពេលដែលកោសិកាឈាមសខុសប្រក្រតីចាប់ផ្តើមលូតលាស់។​ ជំងឺមហារីកកូនកណ្តុរមាន ពីរប្រភេទគឺ ជំងឺមហារីកកូនកណ្តុរមិនមែនជា Hodgkin ដែលមានប្រហែល 90% នៃករណី និង ជំងឺមហារីកកូនកណ្តុរ ជា Hodgkin ដោយក្នុងនោះមាន​ មានជំងឺមហារីកកូនកណ្តុរមិនមែន Hodgkin ជាង 40 ប្រភេទ និងជំងឺមហារីកកូនកណ្តុរ Hodgkin ពីរប្រភេទ ហើយពួកគេនិងត្រូវ ព្យាបាលដោយវិធីខុសៗគ្នា។

មន្ទីរពេទ្យវេជ្ជថានីក្នុងប្រទេសថៃអាចបង្កើតផែនការនៃកាព្យាបាលជំងឺមហារីកកូនកណ្តុរគ្រប់ប្រភេទបាន។​ ប្រសិនបើអ្នកកំពុងជួបប្រទះនូវរោគសញ្ញានៃជំងឺមហារីកកូនកណ្តុរដែលមានរាយនាមខាងក្រោម សូមធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលមហារីក​ នៃមន្ទីរពេទ្យវេជ្ជថានី។ អ្នកចាប់ផ្តើមព្យាបាលឆាប់កាន់តែល្អ។

រោគសញ្ញានៃជំងឺមហារីកកូនកណ្តុរ

ប្រព័ន្ធឡាំហ្វាទិចមានតួរនាទីរក្សាកម្រិតជាតិទឹកនៅទូទាំងរាងកាយរបស់យើង ដូច្នេះហើយទើប កូនកណ្តុរមាននៅគ្រប់ទីតាំងពាសពេញរាងកាយរបស់យើង ដូច្នេះមានន័យថារោគសញ្ញានៃជំងឺមហារីកកូនកណ្តុរមានភាពចម្រុះ ហើយអាចមើលទៅហាក់ដូចជាមិនទាក់ទងនឹងជំងឺផងដែរ។រោគសញ្ញារួមមាន:

  • ហើមកូនកណ្តុរនៅក ឬក្លៀក
  • អស់កម្លាំង
  • គ្រុនក្តៅដោយមិនដឹងមូលហេតុ
  • ហើមពោះ
  • បាត់បង់ចំណង់អាហារ
  • បែកញើសមិនធម្មតា ជាពិសេសនៅពេលយប់
  • ងាយនឹងមានស្នាមជាំ រឺចេញឈាម
  • ចុះ​ទម្ងន់
  • កន្ទួលនិងរមាស់ដោយគ្មានមូលហេតុ
  • ការឆ្លងមេរោគញឹកញាប់
  • ឈឺទ្រូង ក្អក ឬពិបាកដកដង្ហើម

ប្រសិនបើអ្នកកំពុងជួបប្រទះនូវរោគសញ្ញាទាំងនេះដែលមិនអាចកំណត់បានដោយកត្តាផ្សេងទៀតនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទេ សូមធ្វើការណាត់ជួបជាមួយមជ្ឈមណ្ឌលមហារីក​របស់មន្ទីរពេទ្យវេជ្ជថានី

ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកកូនកណ្តុរ

គ្រូពេទ្យ​នឹងពិនិត្យរកមើលកូនកណ្តុរដែលហើម​នៅតាម​ ក ក្លៀក និងក្រលៀន ហើយគាត់​នឹងពិនិត្យរកមើលថាតើមាន ថ្លើមនិងផាលរបស់អ្នកហើមដែរឬទេ។ វេជ្ជបណ្ឌិតអាចណែនាំអ្នកឱ្យធ្វើកោសល្យវិច័យនៃកូនកណ្តុរដោយការចោះសាច់កណ្តុរ (biopsy)។ កោសល្យវិច័យនេះពាក់ព័ន្ធនឹងការដកកូន

កណ្តុរចេញទាំងអស់ ឬមួយផ្នែក ហើយធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ ដើម្បីរកវត្តមានកោសិកាមហារីកកូនកណ្តុរ ប្រសិនបើមានកោសិកាមហារីកកូនកណ្តុរ ការធ្វើកោសល្យវិច័យនិងអាចស្វែងរកប្រភេទជំងឺមហារីកកូនកណ្តុរបាន។

អ្នកនឹងត្រូវបានផ្តល់ការធ្វើតេស្តឈាមដើម្បីរាប់ចំនួនកោសិកានៅក្នុងប្រព័ន្ធឈាមរបស់អ្នក តួរលេខអាចប៉ានស្មានពីប្រភេទនៃជំងឺមហារីកកូនកណ្តុរដែលអ្នកមាន។ អ្នក​ក៏​អាច​ត្រូវ​បាន​ណែនាំ​ឪ្យធ្វើ ការចោះយកខួរឆ្អឹងដើម្បីពិនិត្យ (bone marrow aspiration)និង​ ការចោះសាច់កណ្តុរ (biopsy)ផងដែរ។ គំរូត្រូវបានវិភាគដើម្បីរកមើលកោសិកាមហារីកកូនកណ្តុរ

ប្រសិនបើការធ្វើរោគវិនិច្ឆ័យរបស់អ្នកមានភាពវិជ្ជមានចំពោះ​ជំងឺមហារីកកូនកណ្តុរ គ្រូពេទ្យរបស់អ្នកអាចណែនាំឱ្យធ្វើតេស្តរូបភាពដូចជា MRI, CT និង positron emission tomography (PET) ដើម្បីរកមើលទំហំនៃកោសិកាមហារីកនៅក្នុងតំបន់ផ្សេងទៀតនៃរាងកាយរបស់អ្នក

ការព្យាបាលជំងឺមហារីកកូនកណ្តុរ

គោលដៅចុងក្រោយនៃការព្យាបាលជំងឺមហារីកកូនកណ្តុរគឺសម្លាប់កោសិកាមហារីកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយបញ្ជូនជំងឺមហារីកកូនកណ្តុរទៅជាការធូរស្បើយ។​របៀបដែលអាចសម្រេចបានគឺអាស្រ័យលើកត្តាមួយចំនួន រួមទាំងប្រភេទជាក់លាក់នៃជំងឺមហារីកកូនកណ្តុរ ថាតើជំងឺបានរីកចម្រើនប៉ុណ្ណា សុខភាពទូទៅរបស់អ្នក និងចំណូលចិត្តរបស់អ្នក

ការតាមដានសកម្មភាពត្រូវបានគេប្រើជាញឹកញាប់នៅក្នុងករណីដែលមានប្រភេទជំងឺមហារីកកូនកណ្តុរលូតលាស់យឺត។អ្នក និងគ្រូពេទ្យរបស់អ្នកអាចសម្រេចចិត្តរង់ចាំរហូតដល់រោគសញ្ញារំខានដល់ជីវិតប្រចាំថ្ងៃរបស់អ្នក មុនពេលចាប់ផ្តើមការព្យាបាល

ការប្តូរខួរឆ្អឹង ឬការប្តូរកោសិកាដើម ប្រើកម្រិតខ្ពស់នៃវិទ្យុសកម្ម និងការព្យាបាលដោយគីមី ប្រើដើម្បីទប់ស្កាត់ខួរឆ្អឹងរបស់អ្នក។​ បន្ទាប់ពីការទប់ស្កាត់ កោសិកាដើមនៃខួរឆ្អឹងដែលមានសុខភាពល្អពីតំបន់ផ្សេងទៀតនៃរាងកាយរបស់អ្នក ឬពីអ្នកបរិច្ចាគត្រូវបានបញ្ចូលទៅក្នុងឈាមរបស់អ្នក ហើយធ្វើដំណើរទៅកាន់ឆ្អឹងរបស់អ្នកដើម្បីបង្កើតខួរឆ្អឹងរបស់អ្នកឡើងវិញ។

ការព្យាបាលដោយកាំរស្មីប្រើកាំរស្មីថាមពលខ្ពស់ រួមទាំងប្រូតុង និងកាំរស្មីអ៊ិច ប្រើដើម្បីសម្លាប់កោសិកាមហារីក។ ការព្យាបាលដោយប្រើគីមីប្រើថ្នាំដែរមានឥទ្ធិពលខ្ពស់ប្រើដើម្បីសម្លាប់កោសិកាមហារីកដែលលូតលាស់លឿន។ ការព្យាបាលដោយប្រើគីមីរបស់អ្នកអាចត្រូវបានចាក់តាមសរសៃឈាម ឬប្រើដោយការលេបតាមមាត់ អាស្រ័យលើវេជ្ជបញ្ជាថ្នាំដែលបានចេញពីគ្រូពេទ្យ។

ការព្យាបាលផ្សេងទៀតរួមមាន ថ្នាំគោលដៅផ្តោតលើភាពមិនប្រក្រតីជាក់លាក់នៃកោសិកាមហារីក និងថ្នាំព្យាបាលដោយភាពស៊ាំដែលជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នកដើម្បីជួយសម្លាប់កោសិកាមហារីក។

ទស្សនាមជ្ឈមណ្ឌលមហារីក

មជ្ឈមណ្ឌលមហារីក​ នៅមន្ទីរពេទ្យវេជ្ជថានី ក្នុងទីក្រុងបាងកក ប្រទេសថៃ ផ្តល់ជូននូវការព្យាបាលជំងឺមហារីកកូនកណ្តុរកម្រិតខ្ពស់បំផុត។ ប្រសិនបើអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នកកំពុងជួបប្រទះនូវរោគសញ្ញាណាមួយដែលទាក់ទងនឹងជំងឺមហារីកកូនកណ្តុរ សូមធ្វើការណាត់ជួបនៅមជ្ឈមណ្ឌលមហារីកជីវិតនៅថ្ងៃនេះ។

សម្រាប់ព័ត៌មានបន្ថែម,​​ សូមទាក់ទងមកកាន់

Life Cancer Center , 3rd Floor, Main Building, Vejthani Hospital
+66(0)89-219000 (Cambodia Hotline)

  • Readers Rating
  • Rated 3 stars
    3 / 5 (2 )
  • Your Rating