អត្ថបទសុខភាព

អ្នកធ្វើការអប់ហ្វីសចូរប្រុងប្រយ័ត្ន “ ឌីសឆ្អឹងខ្នងលានសង្កត់សរសៃប្រសាទ – Herniated Nucleus Pulposus “

Share:

ឈឺឆ្អឹងខ្នងញឹកញាប់ រហូតចាក់ទៅជើងនិងមានរោគសញ្ញាស្ពឹក នោះជាសញ្ញាបញ្ជាក់ពី ល់បញ្ហាឌីសឆ្អឹងលានសង្កត់សរសៃប្រសាទដែល

អ្នកធ្វើការក្នុងការិយាល័យចូរប្រុងប្រយ័ត្នសកម្មភាពការអង្គុយធ្វើការយូរៗ ជាប់មកបន្តបន្ទាប់ជាកត្តាមួយដែលបណ្តាលឲ្យកើតរោគឌីស

ឆ្អឹងខ្នងលានសង្កត់សរសៃប្រសាទ  ជាពិសេសត្រង់បរិវេណឆ្អឹងខ្នងត្រង់ចង្កេះ ​ ព្រោះជាផ្នែកដែលទ្រទម្ងន់បំផុត ​ទើបមានឱកាសកើតឌីស

ខ្សោយ បែក និងលានចេញពីឆ្អឹងខ្នងក្នុងកម្រិតផ្សេង

វេជ្ជបណ្ឌិតឯកផល ​ លាភអំាណួយផល ឯកទេសជំនាញផ្នែកឆ្អឹងខ្នងនៃមន្ទីរពេទ្យវេជ្ជថានី មានប្រសាសន៍ថាឌីស

ឆ្អឹងខ្នង ( Intervertebral disc ) បែងចែកជា ៣ ផ្នែក ប្រកបដោយផ្នែកដែលនៅបរិវេណកណ្តាល ​មានលក្ខណ:ទន់ប្រដូចចាហួយ , ផ្នែក

ដែលនៅជុំវិញមានលក្ខណ:យឺតបត់បែនជាភ្នាស់ និងផ្នែកដែលជាប់និងសន្លាក់ឆ្អឹងខ្នង មានលក្ខណ:ដូចឆ្អឹងខ្ចី ដែលទាំង ៣ ផ្នែកមានទឹក

ជាគ្រឿងផ្សំសំខាន់  ធ្វើតួនាទីជួយក្នុងការធ្វើចលនានិងទ្រទ្រង់ការប៉ះទង្គិចនៃឆ្អឹងខ្នង   បើសិនជាឆ្អឹងខ្នងរង់ការប្រើការធ្ងន់ ​ប្រើប្រាស់ខុស

ទទួលទម្ងន់ធ្ងន់ជ្រុល  កើតគ្រោះថ្នាក់និងរង់របួសបរិវេណឆ្អឹងខ្នង  ឬទាំងការខ្សោយទៅតាមវ័យ ​ក៏អាចបង្កឲ្យឌីសឆ្អឹងខ្នងបែកនិងលាន

រហូតទៅសង្កត់សរសៃប្រសាទ  ដែលបង្កផលប៉ះពាល់ធ្វើឲ្យអ្នកជំងឺមានអាការ:ឈឺឆ្អឹងខ្នង  ឈឺត្រគាក ចុករោយទៅជើងនិងចុងជើង ​រួម

ទាំងមានរោគសញ្ញាស្ពឹកនិងខ្សោយកម្លាំងផងដែរ  ឬក្នុងករណីអ្នកខ្លះធ្ងន់ធ្ងរដល់ថ្នាក់ពិបាកគ្រប់គ្រងការបន្ទោបង់

“ ដោយភាគច្រើនតែងប្រទះអ្នកជំងឺឌីសឆ្អឹងខ្នងលានសង្កត់សរសៃប្រសាទ(Herniated disc pulposus)បណ្តាលមកពីការខ្សោយទៅតាមអាយុដែលកើនឡើង ​តែក្នុង

បច្ចុប្បន្នប្រទះអ្នកកើតជំងឺនេះក្នុងអំឡុងអាយុដែលទាបជាងមុន ​បណ្តាលមកពីសកម្មភាពការរស់នៅដែលមានការផ្លាសប្តូរ  ដូចជាការ

អង្គុយធ្វើការមុខកុំព្យូទ័រយូរៗ ​ឬអាចអង្គុយឥរិយាបថខុសៗ រហូតទៅដល់ការលើករបស់ធ្ងន់ខុសវិធី ក្រៅពីនេះការទទួលសារធាតុអាហារ

មិនគ្រប់គ្រាន់និងការជក់បារីក៏ជាកត្តាបង្កឲ្យកើតជំងឺនេះបានងាយដូចគ្នា “ ប្រសាសន៍លោកវេជ្ជបណ្ឌិត ឯកផល

សម្រាប់ការព្យាបាលជំងឺឌីសឆ្អឹងខ្នងលានសង្កត់សរសៃប្រសាទ(Herniated disc pulposus) ក្នុងករណីអ្នកជំងឺដែលមានរោគសញ្ញាមិនធ្ងន់ធ្ងរឬនៅអំឡុងចាប់ផ្តើម

លោកវេជ្ជបណ្ឌិតអាចពិចារណាធ្វើការព្យាបាលដោយការប្រើថ្នាំបំបាត់ការឈឺចាប់ ធ្វើចលនាបំបាត់ និងផ្លាស់ប្តូរសកម្មភាពការរស់នៅ

តេបើសិនជាអាការ:មិនប្រសើរឡើងក្នុងអំឡុង ៦សប្តាហ៍  អាចត្រូវជ្រើសវិធីវះកាត់ ​ដោយបច្ចុប្បន្នមានបច្ចេកទេសវះកាត់ដោយកាមេរ៉ា

Endoscope ដែលមានមុខរបួសទំហំមិនដល់១សម. កាត់បន្ថយការរង់របួសដល់ជាលិកា ​ជួយកាត់បន្ថយភាពឈឺចាប់ពីការវះកាត់ប្រើពេ

លសម្រាកក្នុងមន្ទីរពេទ្យខ្លី  ថែមទាំងធ្វើឲ្យអ្នកជំងឺជាសះស្បើយនិងវិលត្រឡប់មកប្រើជីវិតធម្មតាបានប្រក្រតីលឿនផងដែរ

ទោះបីជាមិនអាចជៀសវាងជំងឺឌីសឆ្អឹងខ្នងលានសង្កតសរសៃប្រសាទដែលកើតបណ្តាលមកពីការខ្សោយតាមវ័យបាន  តែយើងអាចកាត់

បន្ថយការកើតនិងកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញាបានដោយការជៀសវាងកត្តាដែលបង្កឲ្យកើតហានិភ័យ  ព្រមទាំងគ្រប់គ្រប់ទម្ងន់ខ្លួន

ឲ្យនៅតាមស្តង់ដារ  ធ្វើលំហាត់ប្រាណតាមភាពសមគួរជាប្រចាំ  មិនជក់បារី  ទទួលទានអាហារឲ្យគ្រប់៥ក្រុម  អង្គុយ ឈរ ឱន ងើយ

និងលើករបស់ធ្ងន់ៗបានត្រឹមត្រូវ   ​ផ្លាស់ប្តូរឥរិយាបថអំឡុងពេលអង្គុយធ្វើការញឹកញាប់  រួមទាំងប្រុងប្រយ័ត្នការកើតគ្រោះថ្នាក់ដែលអាច បង្កផលប៉ះពាល់ដល់ឆ្អឹងខ្នង ។

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating