អត្ថបទសុខភាព

វៀចឆ្អឹងម្រាមជើង (Hallux valgus) ជាបញ្ហាកាត់បន្ថយភាពស្រស់ស្អាត

Share:

កត្តាដែលកឲ្យកើតរោគមានដូចខាងក្រោម(The Causes of Hallux valgus)៖

1) គ្រោងសាងជើងខុសប្រក្រតី

  • មានប្រអប់ជើងសំប៉ែត
  • សន្លាក់ម្រាមមេជើងរលុង
  • ការខូចទ្រង់ទ្រាយនៅម្រាមជើងធំ

2) ភាពខុសប្រក្រតីនៃសាច់ដុំនិងសរសៃពួរ៖

  • ដូចជាមានជាលិកាស្រោបកន្លែងសន្លាក់រលុង
  • ការរលាកនៃសន្លាក់ករណីអ្នកជំងឺដែលកើត
  • ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

3) តំណពូជ

  • ជាធម្មតាវាត្រូវបានគេរកឃើញចំពោះមនុស្សដែលមានអាយុចន្លោះពី 10 ទៅ 19 ឆ្នាំ

4) ពាក់ស្បែកជើងមិនត្រូវនិងសរីរាង្គបាតជើង

  • ដូចជាពាក់ស្បែកជើងសូកឃ្នាបម្រាមចុងជើង
  • ស្បែកជើងចុងស្រូច

ភាវ:ដែលមានសន្លាក់ម្រាមមេជើងវៀច លក្ខណ:ម្រាមមេជើងវៀចទៅខាងម្រាមជើងចង្អុលខុសប្រក្រតី និងមានឆ្អឹងម្រាមមេជើងប៉ោងចេញមកក្រៅ ក្នុងរយ:ដំបូងៗអាចមិនមានរោគសញ្ញាអ្វីខុសប្រក្រតី ដោយសង្កេតឃើញម្រាមមេជើងផ្អៀងមិនសូវស្អាត តែរយ:បន្ទាប់មកនឹងមានអាការ:ឈឺចាប់ពីខាងក្នុងម្រាមមេជើង បើសង្កេតមើលជើងនឹងមានលក្ខណ:ដូចប្រដាប់ចុចរង្វង់មូលៗ ប៉ោងចេញមកខាងក្រៅនៃបរិវេណសន្លាក់ម្រាមមេជើង ហើយពេលសូកស្បែកជើងពិបាក កត្តាដែលបង្កឲ្យកើតដូចជា

  • រចនាសម្ព័ន្ធជើងខុសប្រក្រតី មានប្រអប់ជើងសំប៉ែត សន្លាក់ម្រាមមេជើងរលុង ការមានសរីរាង្គនៃឆ្អឹងម្រាមមេជើងខុសប្រក្រតី ការមានឆ្អឹងម្រាមជើងណាមួយវែងខុសប្រក្រតី មានឆ្អឹងម្រាមមេជើងវៀចផ្អៀង ជាដើម
  • ភាពខុសប្រក្រតីនៃសាច់ដុំនិងសរសៃពួរ ដូចជាមានជាលិកាស្រោបកន្លែងសន្លាក់រលុងការរលាកនៃសន្លាក់ករណីអ្នកជំងឺដែលកើតជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid Arthritis) មានការរលាករហូតដល់ធ្វើឲ្យសាច់ដុំនិងសរសៃពួរខុសប្រក្រតី
  • តំណពូជ៖ជាធម្មតាវាត្រូវបានគេរកឃើញចំពោះមនុស្សដែលមានអាយុចន្លោះពី 10 ទៅ 19 ឆ្នាំ។
  • ពាក់ស្បែកជើងមិនត្រឹមត្រូវ ដូចជាពាក់ស្បែកជើងសូកឃ្នាបម្រាមចុងជើង ស្បែកជើងចុងស្រូច ដែលប្រទះឃើញញកញយចំពោះនារីវ័យមជ្ឈិមវ័យ ដែលនិយមពាក់ស្បែកជើងកែងចោតខ្ពស់

ដូច្នោះហើយបើសិនជាមានរោគសញ្ញាឈឹចុកចាប់ខ្លាំងឡើងអំឡុងពេលពាក់ស្បែកជើង ដើរ រត់ និងពេលទម្លាក់ទម្ងន់ គួរពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេស សម្រាប់បុគ្គលណាដែលមានអាការ:មិនធ្ងន់ធ្ងរ អាចជ្រើសព្យាបាលដោយការមិនបាច់វះកាត់ ដូចជាផ្លាសប្តូរស្បែកជើងដែលសមរម្យនិងសរីរាង្គបាតជើង ស្រទាប់បាតស្បែកជើងទន់ ជៀងវាងការពាក់ស្បែកជើងកែងចោត ឬកាត់ស្រទាប់សូកបាតស្បែកជើង តែបើសិនជាអាការ:មិនប្រសើរឡើង អាចចាំបាច់ត្រូវធ្វើការវះកាត់ ករណីដេលមានរោគសញ្ញាមិនធ្ងន់ធ្ងរ អាចវះកាត់មុខរបួសតូចបាន ផលល្អនៃការវះកាត់ដោយវិធីនេះគឺ ជាសះស្បើយលឿន និងកាត់បន្ថយពេលវេលាការស្នាក់នៅព្យាបាល ។

សាកសួរព័ត៌មានបន្ថែមទាក់ទង

ទូរស័ព្ទលេខ +(66)89-201-9000
អ៊ីម៉ែល : [email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating