ជំងឺឬសដូងបាត(Hemorrhoid)ដែលត្រូវបានគេស្គាល់ថាជាសរសៃឈាមដែលហើមនៅផ្នែកខាងក្រោមនៃរន្ធគូថនិងក្នុងរន្ធគូថ ដែលបណ្តាលអោយឈឺចាប់និងរលាកជាពិសេសនៅពេលបន្ទោរបង់។ ភាពមិនស្រួលនេះកើតឡើងពីការរីកនៃសរសៃឈាមរហូតដល់ហើមនៅពេលសាច់ដុំត្រង់រន្ធគូទប្រឹងខ្លាំង ឬសម្រាក។ នៅពេលដែលរន្ធគូថសំបូរទៅដោយសរសៃឈាមជាមួយនឹងលទ្ធភាពក្នុងការហើមនិងរីកធំ នោះជំងឺឬសដូងបាត(Hemorrhoid)នឹងអាចកើតមានឡើងញឹកញាប់។

រោគសញ្ញារបស់វាអាចរាប់ចាប់ពីការរមាស់ស្រាលនៃរន្ធគូថរហូតដល់ការហូរឈាមតាមរន្ធគូថធ្ងន់ធ្ងរ។ ទោះជាជំងឺឬសដូងបាត(Hemorrhoid)ដែលធ្ងន់ធ្ងរយ៉ាងណា ក៏គេអាចព្យាបាលបានដែរ។

ទោះបីជាវាដែលពិបាកក្នុងការនិយាយដោតបើកចំហរក៏ដោយ តែយើងណែនាំឲ្យអ្នកស្វែងរកសេវាកម្មវេជ្ជសាស្រ្តដែលត្រឹមត្រូវយ៉ាងឆាប់រហ័សនៅពេលដែលមានរោគសញ្ញាដំបូងនៃជំងឺឬសដូងបាត(Hemorrhoid)លេចឡើងដើម្បីព្យាបាល ដោយសារតែវាអាចកាន់តែធ្ងន់ធ្ងរនិងពិបាកព្យាបាល។

ជំងឺឬសដូងបាត(Hemorrhoid)កើនឡើងងាយសម្រាប់ទាំងបុរសនិងស្ត្រីដែលមានវ័យចំណាស់។ ក្នុងចំណោមស្ត្រី អ្នកដែលមានផ្ទៃពោះងាយនឹងកើតជំងឺឬសដូងបាត(Hemorrhoid)ជាងស្ត្រីធម្មតា។

មូលហេតុនៃជំងឺឬសដូងបាត-Causes of Hemorrhoidខាងក្រោមនេះគឺជាមូលហេតុចំបងមួយចំនួននៃជំងឺឬសដូងបាត(Leading causes of hemorrhoid)៖

  • រាគរ៉ាំរ៉ៃ
  • ការទល់លាមករ៉ាំរ៉ៃ
  • ការមានផ្ទៃពោះ (ដោយសារតែសម្ពាធលើសរសៃឈាមវ៉ែននៅក្នុងពោះវៀនធំនៅពេលស្បូនរីកធំ)
  • ភាពចាស់ជរា
  • ភាពធាត់និងការទទួលទានជាតិសរសៃទាប
  • អង្គុយរយៈពេលយូរ
  • លើកវត្ថុធ្ងន់ម្តងហើយម្តងទៀត
  • ការរួមភេទតាមរន្ធគូថ
  • លក្ខណៈតំណពូជ

ប្រភេទនៃជំងឺឬសដូងបាត – Types of Hemorrhoid

  1. ជំងឺឬសដូងបាតខាងក្រៅ(External Hemorrhoid)៖ពួកវាមានទីតាំងស្ថិតនៅក្រោមស្បែកនៅលើផ្នែកខាងក្រៅនៃរន្ធគូថ។ រោគសញ្ញាអាចរួមមានដូចជាការហូរឈាមតាមរន្ធគូទ និងមានដុំសាច់ធ្លាក់ចេញពេលរន្ធគូថបើក។
  2. ជំងឺឬសដូងបាត(Internal Hemorrhoid)៖ពួកវាមានទីតាំងនៅផ្នែកខាងក្នុងនៃរន្ធគូថដែលច្រើនតែមានហូរឈាមតាមរន្ធគូថពណ៌ក្រហមដែលមិនមានការឈឺចាប់ក្នុងកំឡុងពេលឬបន្ទាប់ពីបន្ទោបង់។

រោគសញ្ញាជំងឺឬសដូងបាត – Symptoms of Hemorrhoid

  • ការហូរឈាមហើយមានការឈឺចាប់
  • រមាស់រន្ធគូថ
  • ដុំពកក្នុងរន្ធគូថ
  • ហើមនៅតំបន់រន្ធគូថ
  • ឈឺនៅតំបន់រន្ធគូថ

ការការពារជំងឺឬសដូងបាត – Prevention of Hemorrhoid

  • បន្ថែមជាតិសរសៃច្រើនទៅក្នុងរបបអាហាររបស់អ្នក
  • ផឹកទឹកឱ្យបានគ្រប់គ្រាន់
  • ធ្វើលំហាត់ប្រាណទៀងទាត់
  • បន្ទោរបង់ឲ្យបានទៀងទាត់

ការព្យាបាលជំងឺឬសដូងបាតនៅផ្ទះ – Home Medication for Hemorrhoid

ប្រេងក្រឡា ក្រែម ឬថ្នាំដែលផ្ទុកទៅដោយអ៊ីដ្រូក្លូសស៊ីនអាចត្រូវបានប្រើជាថ្នាំព្យាបាលនៅផ្ទះ។ កញ្ចប់ទឹកកកនិងការបង្ហាប់ក៏អាចជួយក្នុងការហើមផងដែរ។ ថ្នាំបំបាត់ការឈឺចាប់ក៏អាចត្រូវបានគេប្រើប្រាស់ដែរ។

ការព្យាបាលជំងឺឬសដូងបាតដោយការវះកាត់សរសៃឈាមនិងជួសជុលរន្ធគូថ (HAL-RAR):

HAL-RAR គឺជាជំរើសនៃការព្យាបាលដែលមានមុខរបូសតួចបំផុតសម្រាប់គ្រប់កម្រិតនៃជំងឺឬសដូងបាត។ វិធីសាស្រ្តនេះត្រូវបានរចនាឡើងដើម្បីព្យាបាលជំងឺឬសដូងបាតដោយប្រើឧបករណ៍វាស់ស្ទង់Dopplerដើម្បីស្វែងរកទីតាំងសម្ងួតនិងត្បៀតសរសៃឈាមទាំងអស់ដែលផ្គត់ផ្គង់ដល់ឬសដូងបាតជាមួយនឹងសម្ភារៈដែលអាចស្រូបយកឬសដូងបាតបាន។ HAL-RAR គឺជាការព្យាបាលជំងឺឬសដូងបាតដែលពេញនិយមបំផុត វាគ្មានការឈឺចាប់និងមានប្រសិទ្ធភាពបំផុតដែលកាត់បន្ថយហានិភ័យនៃផលវិបាកផ្សេងៗ។ ពេលវេលានៃការជាសះស្បើយឡើងវិញសម្រាប់វិធី HAL-RAR គឺតិចជាងមួយសប្តាហ៍។

Laser Hemorrhoidectomy:

Laser Hemorrhoidectomy ជាធម្មតាត្រូវបានណែនាំសម្រាប់អ្នកជំងឺដែលមានជំងឺឬសដូងបាតដំណាក់កាលទី ២ – ទី ៤ ។ ក្នុងអំឡុងពេលនៃ Laser Hemorrhoidectomy ខ្សែអុបទិកស្តើងដែលភ្ជាប់ទៅនឹងឧបករណ៍នេះនឹងត្រូវបានបញ្ចូលទៅក្នុងប្រឡាយរន្ធគូថដើម្បីកម្ចាត់ចោលនូវផ្នែកខាងចុងនៃសរសៃឈាមឬសដូងបាត។ ជាធម្មតាការព្យាបាលជំងឺឬសដូងបាតដោយប្រើឡាស៊ែរចំណាយពេលប្រហែលជា ៣០ ទៅ ៥០ នាទី។ បន្ទាប់ពីការវះកាត់អ្នកជំងឺចាំបាច់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យក្រោយរយៈពេល ១ យប់។ អ្នកជំងឺអាចមានអារម្មណ៍ឈឺចាប់ស្រាល ៗ ប្រហែល ១ – ២ ថ្ងៃ។
នៅមន្ទីរពេទ្យវេជ្ជថានីអ្នកជំងឺនឹងឆ្លងកាត់កម្មវិធីគ្រប់គ្រងការឈឺចាប់ជាមួយអ្នកឯកទេសផ្នែកគ្រប់គ្រងការឈឺចាប់នៃមន្ទីរពេទ្យវេជ្ជថានីនិងក្រុមគ្លីនិកដែលរួមមានការត្រួតពិនិត្យការឈឺចាប់យ៉ាងតឹងរឹងនិងការគ្រប់គ្រងថ្នាំបំបាត់ការឈឺចាប់រយៈពេលប្រហែល ១-២ ថ្ងៃ។ សូមធានាថាអ្នកនឹងទទួលបានការព្យាបាលនិងសេវាកម្មប្រកបដោយស្តង់ដារនិងសុវត្ថិភាពខ្ពស់។ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000 ឬតាមអ៊ីម៉ែល [email protected]

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating