អត្ថបទសុខភាព

ជំងឺបេះដូងលោតខុសចង្វាក់អាចត្រូវបានព្យាបាលដោយ Radiofrequency Ablation (RFA)

Share:

ចង្វាក់បេះដូងលោតមិនទៀងទាត់ ឬ ជំងឺបេះដូងលោតខុសចង្វាក់អាចត្រូវធ្វើព្យាបាលដោយ Electrophysiological (EP Study) និង Radiofrequency Ablation(RFA)។ ជាមួយការព្យាបាលតាមវិធីនេះអ្នកមិនចាំបាច់លេបថ្នាំអស់មួយជីវិតទេ។

វេជ្ជបណ្ឌិត Dr. Pariwat Pengkeaw វេជ្ជបណ្ឌិតឯកទេសខាងជំងឺបេះដូងនៃមន្ទីរពេទ្យវេជ្ជថានីបានលើកឡើងថា “ជំងឺសរសៃឈាមបេះដូងគឺជាជំងឺចង្វាក់បេះដូងលោតខុសចង្វាក់ ឬចង្វាក់បេះដូងលោតមិនទៀងទាត់។ វាជាជំងឺដែលចង្វាក់បេះដូងលោតលឿនពេក ឬយឺតពេកហើយដែលប៉ះពាល់ដល់បរិមាណឈាមដែលបូមដោយបេះដូងនិងបង្កើនហានិភ័យនៃជំងឺខ្សោយបេះដូង ដាច់សរសៃឈាមខួរក្បាល ឬស្លាប់។

ជំងឺបេះដូងលោតខុសចង្វាក់អាចត្រូវបានបែងចែកជា ២ ប្រភេទនៃ ង្វាក់បេះដូងលោតមិនទៀងទាត់គឺ៖

  1. ចង្វាក់បេះដូងលោតលឿន (Tachycardia) – លក្ខខណ្ឌមួយដែលធ្វើអោយចង្វាក់បេះដូងលោតច្រើនជាង 100 ដងក្នុងមួយនាទីដែលលើសពីអត្រាចង្វាក់បេះដូងធម្មតា។ អាការៈនេះរួមមានជំងឺ Supraventricular Tachycardia (SVT), Wolf Parkinson White syndrome (WPW), Atrial Tachycardia, Atrial Flutter, Atrial Fibrillation, Ventricular Tachycardia (VT), និង Premature Ventricular Contraction (PVC) ។
  2. ចង្វាក់បេះដូងលោតយឺត (Bradycardia) – លក្ខខណ្ឌមួយដែលធ្វើឱ្យចង្វាក់បេះដូងលោតតិចជាង 60 ដងក្នុងមួយនាទី។ វារួមបញ្ចូលដូចជា Heart Block (AV Block) និង Sick Sinus syndrome។

វេជ្ជបណ្ឌិត Dr. Pariwat Pengkeaw និយាយថា “ការញ័រទ្រូង, ជីពចរលោតញាប់, ដកដង្ហើមខ្លី, តឹងទ្រូង, វិលមុខនិងដួលសន្លប់គឺជារោគសញ្ញាដំបូងនៃជំងឺបេះដូងលោតខុសចង្វាក់។ ជាធម្មតាអ្នកជំងឺភាគច្រើនមិនអើពើនឹងរោគសញ្ញារបស់ពួកគេរហូតដល់វាកាន់តែធ្ងន់ធ្ងរនិងប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេ”។

ចំពោះការធ្វើរោគវិនិច្ឆ័យនៃជំងឺបេះដូងលោតខុសចង្វាក់ អ្នកជំនាញខាងជំងឺបេះដូងនឹងចាប់ផ្តើមធ្វើរោគវិនិច្ឆ័យជាមួយនឹងការធ្វើការសាកសួរប្រវត្តិរបស់អ្នកជំងឺ ការពិនិត្យរាងកាយ ការពិនិត្យដោយ Electrocardiogram (EKG) និង 24-Hour Holter Monitoring ឬអ្នកជំនាញផ្នែកបេះដូងអាចពិចារណាប្រើប្រាស់ការសិក្សាផ្នែកអេកូទិចដើម្បីវាយតម្លៃចង្វាក់បេះដូងដែលលោតមិនទៀងទាត់។

ការព្យាបាលជំងឺគាំងបេះដូង ឬបេះដូងលោតខុសចង្វាក់គឺអាស្រ័យលើប្រភេទ ភាពធ្ងន់ធ្ងរនិងមូលហេតុនៃជំងឺ។ គ្រូពេទ្យជំនាញ អាចពិចារណាប្រើប្រាស់ថ្នាំដើម្បីឲ្យអ្នកជំងឺប្រើប្រាស់អស់មួយជូវិត ប៉ុន្តែបច្ចុប្បន្ននេះយើងមានបច្ចេកវិទ្យាថ្មីដែលហៅថា ការសិក្សា Electrophysiological (EP Study) និង Radiofrequency Ablation (RFA) ដែលអាចព្យាបាលអ្នកជំងឺដែលមានចង្វាក់បេះដូងលោតមិនទៀងទាត់យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៅទៀតអត្រាជោគជ័យគឺប្រហែល 95 – 98% ។ ចំពោះប្រភេទ Ventricular Tachycardia (Vt) និងករណីមួយចំនួនដែលមិនអាចឆ្លងកាត់ការព្យាបាលដោយ

Electrophysiological (EP Study)និង Radiofrequency Ablation (RFA) អ្នកឯកទេសខាងជំងឺបេះដូងនឹងពិចារណាប្រើប្រាស់ Automatic Implantable Cardioverter Defibrillator (AICD)។ ហើយចំពោះអ្នកជំងឺដែលមានចង្វាក់បេះដូងយឺត (Bradycardia) អ្នកជំនាញផ្នែកបេះដូងនឹងពិចារណាប្រើឧបករណ៍ជំនួយបេះដូងដែលជាឧបករណ៍ដែលនឹងត្រូវដាក់បញ្ចូលក្នុងតំបន់ទ្រូងដើម្បីគ្រប់គ្រងចង្វាក់បេះដូងឲ្យលោតទៀងទាត់។ ក្រៅពីជំងឺបេះដូងលោតខុសចង្វាក់ អ្នកជំងឺដែលមានជំងឺ Cardiomegaly, Cardiomyopathy និងខ្សោយបេះដូងក៏អាចទទួលការព្យាបាលជំងឺបេះដូងដោយ Cardiac Resynchronized Therapy (CRT) ផងដែរ។

ទោះបីជាមានបច្ចេកវិទ្យាមួយចំនួនសម្រាប់ការព្យាបាលជំងឺបេះដូងលោតខុសចង្វាក់ក៏ដោយ វាជាការប្រសើរប្រសិនបើយើងអាចការពារវាបាន។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺបេះដូងលោតខុសចង្វាក់ អ្នកត្រូវផ្លាស់ប្តូរអាកប្បកិរិយាប្រចាំថ្ងៃ ទទួលទានអាហារដែលសំបូរសារធាតុចិញ្ចឹមគ្រប់គ្រងទម្ងន់គេងឱ្យបានគ្រប់គ្រាន់និងហាត់ប្រាណទៀងទាត់។ ប៉ុន្តែប្រសិនបើអ្នកសង្ស័យថាមានជំងឺបេះដូងលោតខុសចង្វាក់ អ្នកគួរតែស្វែងរកការណែនាំពីគ្រូពេទ្យនិងទទួលការព្យាបាលត្រឹមត្រូវដែលសមស្របនឹងរោគសញ្ញានិងបញ្ហារបស់អ្នក។

ទំនាក់ទំនង ទូរស័ព្ទ +6689 201 9000 ឬតាមអ៊ីម៉ែល [email protected]

  • Readers Rating
  • Rated 3.8 stars
    3.8 / 5 (3 )
  • Your Rating